សម្រស់
ចង់ស្រកគីឡូតាមក្តីស្រមៃ! កញ្ញារ៉េត ហ្សូសាណា កែទម្លាប់ទាំងនេះ ធ្វើឱ្យស្រក១៣គីឡូត្រឹម៣ខែ
Vuthea Morn
March 20 2021
95.7 K views

ចូលចិត្តញុំាច្រើន ធ្វើឱ្យឡើងគីឡូ ជារឿងធម្មតាសម្រាប់យើង តែបើឡើងគីឡូខ្លាំងពេកវាអាចនឹងប៉ះពាល់ដល់សុខភាពយើងផងដែរ។ ហើយបញ្ហាឡើងគីឡូ ចង់ស្រកវិញ ដើម្បីបានសុខភាពល្អ និងរាងស្លីមស្អាតកំពុងជួបប្រទះច្រើន ជាពិសេស​ក្នុងចំណោមយុវវ័យតែម្តង។

ដើម្បីដោះស្រាយបញ្ហារបស់អ្នកទាំងអស់គ្នា ថ្ងៃនេះក្រុមការងារចាបបៃតង(Healty Cambodia) លើកយកបទពិសោធន៍ជាក់ស្តែងអំពីការកែប្រែទម្លាប់ខ្លះ ដើម្បីសម្រកគីឡូក្នុងរយៈពេលត្រឹម៣ខែ របស់តារាចម្រៀងហង្សមាស កញ្ញារ៉េត ហ្សូសាហា មកបង្ហាញ។

ក្រោយពីកញ្ញា រ៉េត​ ហ្ស៊ូសាណា ជាតារាស្រីវ័យក្មេងកំពុងល្បីឈ្មោះ មានសាច់ទ្រលក់ទ្រលន់ ធ្លាបបានផ្លាស់ប្ដូរខ្លួនឯងពីក្មេងស្រីដែលមានគីឡូ ៥៨ គីឡូ​ មកសល់ត្រឹម ៤៥គីឡូប៉ុណ្ណោះ។ ហើយបានធ្វើឱ្យមាហាជនជាច្រើនទទូចចង់ឱ្យតារាស្រីវ័យក្មេងរូបនេះ ចេញវីដេអូ ចែករំលែកពីទិកនិកក្នុងការសម្រករបស់ខ្លួន ក៏ប៉ុន្តែដោយសារតែរវល់នឹងការងារខ្លាំងពេក ធ្វើឱ្យមានការយឺតយ៉ាវក្នុងការចែករំលែក។

ត្រង់បញ្ហាសម្រកគីឡូនេះ កញ្ញាបានបញ្ជាក់ថា ការសម្រកគីឡីពី៥៨មក សល់ត្រឹម៤៥គីឡូ គឺបានកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ហើយរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ស្រកអស់១៣គីឡូ ស្ទើរតែមិនគួរឱ្យជឿ។

នៅពីក្រោយការមសម្រកគីឡូនេះ​ គឺខ្លួនពិតជាមានការលំបាកច្រើន ពីព្រោះត្រូវហាត់ប្រាណផង តមអាហារផង ជាពិសេសសុទ្ធតែជាអាហារដែលខ្លួនចូលចិត្តញ៉ាំទៀតផង។ ប្រាកដណាស់អាហារដែលចូលចិត្តញុំាភាគច្រើន សុទ្ធតែប្រភេទអាហារជំរុញឱ្យឡើងគីឡូខ្លាំង។

ទម្រាំតែមានរាងបែបនេះ មានដឹងអត់ថា កញ្ញា វ៉ាន់នីឡា ចំណាយពេលហាត់ប្រាណមួយថ្ងៃប៉ុន្មានម៉ោង?

ស្ទើរតែមិនគួរឱ្យជឿ! ចិត្ត កញ្ចនា ធ្វើតាមវិធីនេះ ស្រក១០គីឡូ ចំណាយពេលមិនដល់៩អាទិត្យ

ការផ្លាស់ប្តូរទម្លាប់ញុំាអាហារពីមុនចេញ កញ្ញា បានបញ្ជាក់ថា ទម្រាំតែមានរូបរាងបែបនេះ កញ្ញា ត្រូវផ្ដាច់អាហារដែលមានជាតិខ្លាញ់ និង ត្រូវញ៉ាំបន្លែផ្លែឈើ ដំឡូងផ្អែម( Sweet Potato) ដោយពេលខ្លះ មួយថ្ងៃ កញ្ញា ញ៉ាំតែផ្លែប៉ោមមួយផ្លែនិងញ៉ាំទឹក ហើយព្យាយាមហាត់ប្រាណដោយរត់លើម៉ាស៊ីនផង វៃបុកផង។

មិនបាច់ហាត់ប្រាណក៏ស្រកគីឡូដែរ ឱ្យតែអនុវត្តតាមក្បួនទាំងនេះ

ទីបំផុត តារាម៉ូឌែលលំដាប់កំពូលកម្ពុជា ចាន់ គង្កា ទម្លាយគ​ន្លឹះប្រចាំថ្ងៃក្នុងការថែរក្សារាងឱ្យស្លីមស្អាត

ប្រាកដណាស់ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ មិនមែនជារឿងងាយស្រួលនោះទេ តែបើយើងមិនផ្លាស់ប្តូរទេ វានឹងធ្វើឱ្យយើង​មានបញ្ហាសុខភាព និងឡើងទម្ងន់កាន់តែខ្លាំងមិនខាន។ មិនខុសពី​ក្រុមការងារចាបបៃតងធ្លាប់លើកឡើងនោះទេ។

បើចង់ឱ្យរូបរាងស្អាត ស្លីមល្អ ត្រូវតែជ្រើសរើសរបបញុំាឱ្យបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណជាប្រចាំ ពិនិត្យសុខភាព ចាក់វ៉ាក់សុំាងជាដើម ទើបបានទាំងសុខភាព និងសម្រកគីឡូបានល្អ។

ដោយឡែកសម្រាប់កញ្ញា ចិត្ត កញ្ចនា វិញ វិធីសាស្ត្រសម្រកគីឡូ គឺគាត់មានទម្លាប់ញ៉ាំទឹកក្ដៅមួយកែវលាយជាមួយក្រូចឆ្មា នៅពេលព្រឹកជារៀងរាល់ថ្ងៃ​ និងគួបផ្សំនិងការតមអាហារខ្លាញ់ អាហារផ្អែម អាហារប្រៃផង និងបន្ថែមកាតហាត់ប្រាណទៀត ធ្វើឱ្យកញ្ញា ចិត្ត កញ្ចនា ស្រកគីឡូរហូត១០គីឡូត្រឹម៩សប្ដាហ៍។

ជាសរុបរួម ដើម្បីសម្រកគីឡូ យើងត្រូវចៀសវាងអាហារណាដែល​មានជាតិខ្លាញ់ខ្ពស់ សាច់ជ្រូក ញុំាបន្លែផ្លែឈើឱ្យបានច្រើន ជាពិសេសញុំាតាមក្បួនពេទ្យតែម្តង។ ហើយត្រូវមានលទម្លាប់លំហាត់ប្រាណជាប្រចាំថ្ងៃ មិនថាលំហាត់ប្រាណប្រភេទណានោះទេ អាស្រ័យអ្នកទាំងអស់គ្នាចូលចិត្តវា។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺចាក់វ៉ាក់សុំាង និងពិនិត្យសុខភាពជាប្រចាំ វាធ្វើឱ្យមានសុខភាពល្អផងដែរ ការពារជំងឺនានា៕

«ក្នុងនាមខ្ញុំជាអ្នកសរសេរអត្ថបទម្នាក់ដែលជាក្រុមការងារចាបបៃតង ខ្ញុំសូមកលើកទឹកចិត្តសម្រាប់អ្នកមានគីឡូច្រើន ធាត់ សូមផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃចេញ ហើយអនុវត្តដូចចំណុចខាងលើ នោះយើងនឹងទទួលបានទាំងសុខភាព និងរូបរាងតាម​ក្តីស្រមៃមិនខាន»

អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា (FB: Tek Sitha)

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1454

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia