ជំងឺ
កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
7.4 K views

នាំអ្នកមកដឹងពីសារៈសំខាន់របស់តម្រង​នោមដែលមាន​​តួនាទី​ក្នុង​ការ​ច្រោះ​កាកសំណល់ បញ្ចេញជាតិពុល ហើយនាំឱ្យជាតិទឹកមាន​តុល្យភាពក្នុងរាងកាយ។ នៅក្នុងសង្គមពេលនេះក៏មានបញ្ហា​តម្រង​នោម និងលាងឈាមច្រើនដែរ ព្រោះរបបអាហារ និងផឹកស្រាអស់ជាច្រើនឆ្នាំមកហើយ។ ដើម្បីការពារកុំឱ្យខូចតម្រងនោម តាមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈផ្នែកតម្រងនោមបានបញ្ជាក់ថា បើមិនចង់លាងឈាមទេ សូមប្រុងប្រយ័ត្ននៅអាហារទាំង ៥ ប្រភេទនេះ ដោយសារអាហារទាំងអស់នេះវាអាចបំផ្លាញតម្រងនោមបានទោះបីវាមិនមែនជាអាហារប្រៃក៏ដោយ។ មានដូចជា អាហារកែច្នៃ ទឹកជ្រលក់​ នំប៉ុង ដុំស៊ុប និងគុជ។

អាហារកែច្នៃ និងអាហារប្រភេទខាងលើជាអាហារដែលយើងហូបជាប្រចាំថ្ងៃនាំកើតបញ្ហាសុខភាពអត់ដឹងខ្លួនទេ។ វាបានបន្ថែមជាតិស្ករជាតិប្រេង ជាតិខ្លាញ់ ជាតិអំបិល និងគ្រឿងផ្សំធ្វើម្ហូបកែច្នៃផ្សេងៗ លើសកម្រិតពេក។ អ្នកគួរហូបអាហារទាំងឡាយណាកុំឱ្យផ្អែម កុំឱ្យប្រៃ កុំឱ្យខ្លាញ់លើសកម្រិតពេក។ ពេលតម្រងនោមរបស់អ្នកចុះខ្សោយសមត្ថភាពឬខូចកើតជំងឺរ៉ាំរ៉ៃ វាផ្ទុកទៅដោយជាតិពុលច្រើន ឆ្លងមេរោគពីទឹកនោមបង្កចេញពីទម្លាប់និងអាហារមិនល្អ។ នៅពេលតម្រងនោមចាប់ផ្តើមខ្សោយសមត្ថភាពឬខូច វាបញ្ចេញរោគសញ្ញាទាំងអស់នេះដូចជា អស់កម្លាំង ខ្សោយ នោមមានការឈឺចាប់ ទឹកនោមពពុះច្រើន នោមញឹក ស្រេកទឹកខុសធម្មតា ហើមភ្នែក...ជាដើម។

តាមលោកគ្រូពេទ្យ ហួ ភារ៉ា ក៏បានប្រាប់ដែរថា មូលហេតុដែលងាយធ្វើឱ្យខូចតម្រងនោម មាន២គឺ ទីមួយ អ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ និងទីពីរទម្លាប់ញ៉ាំសាច់ច្រើនពេក ធ្វើឱ្យជាតិអាស៊ីតនៅក្នុងឈាមកើតឡើង។ មានបញ្ហាមួយទៀតនាំឱ្យមនុស្សសព្វថ្ងៃងាយខូតនោមផ្អែមដែលផ្សារភ្ជាប់ជាមួយទម្លាប់ទាំងពីរហ្នឹងនោះគឺទម្លាប់អង្គុយយូរនាំឱ្យវិវត្តនៃជំងឺតម្រងនោមផងដែរ។ សមកម្មភាពរាងកាយច្រើនអាចជួយបំប្លែងជាតិស្ករទៅជាថាមពល កាលណាដែលអ្នកអសកម្មភាព អង្គុយយូរៗពេក ធ្វើឱ្យជាតិស្ករកកស្ទះក្នុងសរសៃឈាម បង្កជាការលើសសម្ពាធឈាម និងជំងឺតម្រងនោមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia