ជាទូទៅ យើងចំណាយពេលច្រើនក្នុងការជ្រើសរើសអាហារស្រស់ៗមានគុណភាពល្អ និងគ្រឿងផ្សំឆ្ងាញ់ៗ ប៉ុន្តែជារឿយៗបែរជាមិនសូវបានយកចិត្តទុកដាក់លើប្រភេទប្រេងឆាដែលប្រើប្រាស់ជារៀងរាល់ថ្ងៃនោះទេ។ ទន្ទឹមនឹងនេះ ប្រេងឆាគឺជាគ្រឿងផ្សំដែលមានវត្តមាននៅក្នុងផ្ទះបាយ ហើយសឹងតែប្រើគ្រប់ម្ហូបអាហារប្រចាំថ្ងៃរបស់គ្រួសារ និងរួមចំណែកក្នុងការបង្កើតរបបអាហារដែលមានតុល្យភាព និងល្អសម្រាប់សុខភាព។
ប្រេងឆាប្រើប្រាស់ប្រចាំថ្ងៃ៖ ជម្រើសតូចមួយ ប៉ុន្តែមានឥទ្ធិពលធំចំពោះសុខភាពគ្រួសារ
ប្រេងឆា គឺជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំសម្រាប់ចម្អិនអាហារ ដែលត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ដូច្នេះវាមានឥទ្ធិពលដោយផ្ទាល់លើគុណភាពម្ហូបអាហារ និងសុខភាព។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ផលប៉ះពាល់ទាំងនេះ ទោះបីកើតឡើងដោយស្ងៀមស្ងាត់ក៏ដោយ ប៉ុន្តែនឹងកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលវែង និងជះឥទ្ធិពលដល់សុខភាពរបស់គ្រួសារទាំងមូល។
លក្ខណៈវិនិច្ឆ័យសំខាន់មួយក្នុងការជ្រើសរើសប្រេងឆា គឺចំណុចចាប់ផ្តើមមានផ្សែង (smoke point) ដែលជាកម្រិតសីតុណ្ហភាពដែលប្រេងឆាចាប់ផ្តើមបង្កើតផ្សែងនៅពេលត្រូវកម្ដៅ។ សម្រាប់វិធីចម្អិនអាហារដែលប្រើសីតុណ្ហភាពខ្ពស់ ដូចជា ចៀន ឬឆា បំពង ការជ្រើសរើសប្រភេទប្រេងឆាដែលមានចំណុចបង្កើតផ្សែងសមស្រប អាចជួយកាត់បន្ថយហានិភ័យនៃការប្រែប្រួលគុណភាពរបស់ប្រេងឆា។ បន្ថែមពីនេះវាជួយកាត់បន្ថយដំណើរការអុកស៊ីតកម្ម និងការកកើតសារធាតុផ្សំមួយចំនួនដែលអាចប៉ះពាល់ដល់គុណភាពប្រេងឆា។ ដោយហេតុនេះ ម្ហូបអាហារមិនងាយឈ្ងៀម រក្សាបាននូវរសជាតិធម្មជាតិ និងរួមចំណែកក្នុងការថែរក្សាសុខភាព ជាពិសេសសុខភាពបេះដូងនិងសរសៃឈាម។
ក្រៅពីមានមុខងារជាគ្រឿងផ្សំសម្រាប់ចម្អិនអាហារ ប្រេងឆាក៏មានសារៈសំខាន់ចំពោះរាងកាយផងដែរ ដោយសារតែជាប្រភពផ្គត់ផ្គង់សារធាតុខ្លាញ់ដ៏ចម្បងមួយ។ សារធាតុខ្លាញ់មិនត្រឹមតែផ្តល់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមសារធាតុចិញ្ចឹមសំខាន់ទាំង ៤ ដែលចូលរួមក្នុងការបង្កើតភ្នាសកោសិកា និងជួយឱ្យរាងកាយស្រូបយកវីតាមីនដែលរលាយក្នុងខ្លាញ់ ដូចជា វីតាមីន A, D, E និង K។ ជាពិសេស នៅក្នុងសមាសធាតុនៃប្រេងឆាពីរុក្ខជាតិ ដូចជា ប្រេងឆាសណ្តែកសៀង ប្រេងផ្កាឈូករ័ត្ន... មានផ្ទុកអាស៊ីតខ្លាញ់ Omega-3 និង Omega-6 ដែលជាសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយមិនអាចសំយោគដោយខ្លួនឯងបាន ហើយចាំបាច់ត្រូវទទួលបានតាមរយៈរបបអាហារប្រចាំថ្ងៃ។

ប្រេងឆាដែលអ្នកជ្រើសរើសប្រើប្រាស់ជារៀងរាល់ថ្ងៃ អាចជះឥទ្ធិពលដល់សុខភាពរបស់គ្រួសារអ្នក។
ជ្រើសរើសប្រេងឆាឱ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសុខភាពគ្រួសាររបស់អ្នក
តម្លៃ ម៉ាកយីហោ ឬទម្លាប់នៃការប្រើប្រាស់ ជាទូទៅគឺជាលក្ខណៈវិនិច្ឆ័យដែលត្រូវបានពិចារណានៅពេលជ្រើសរើសប្រេងឆា។ ទោះជាយ៉ាងណាក៏ដោយ សមាសធាតុវត្ថុធាតុដើម និងអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ទើបជាកត្តាចម្បងដែលកំណត់គុណភាពរបស់ប្រេងឆានីមួយៗ។
ប្រេងឆានីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ចាប់ពីចំណុចបង្កើតផ្សែង រហូតដល់សារធាតុចិញ្ចឹមដែលមានពីធម្មជាតិ។ សម្រាប់ម្ហូបដែលចម្អិនដោយការឆា ឬចៀននៅសីតុណ្ហភាពខ្ពស់ (ប្រហែល 160-190°C) គួរតែជ្រើសរើសប្រភេទប្រេងឆាណាដែលមានចំណុចបង្កើតផ្សែងសមស្រប ដើម្បីធានាបាននូវគុណភាពក្នុងអំឡុងពេលចម្អិន។ ជាឧទាហរណ៍ ប្រេងកន្ទក់មានចំណុចបង្កើតផ្សែងនៅសីតុណ្ហភាពប្រហែល 240-250°C ខណៈប្រេងផ្កាឈូករ័ត្ន និងប្រេងឆាសណ្តែកសៀង មានចំណុចបង្កើតផ្សែងនៅកម្រិតប្រហែល 230°C។
ក្រៅពីចំណុចបង្កើតផ្សែង ប្រភពវត្ថុធាតុដើមក៏ជាកត្តាដែលធ្វើឱ្យប្រេងឆានីមួយៗមានភាពខុសប្លែកពីគ្នាផងដែរ។ សម្រាប់ប្រភេទប្រេងឆាពីបន្លែ ប្រភពវត្ថុធាតុដើមធម្មជាតិនីមួយៗ សុទ្ធតែមានសារធាតុចិញ្ចឹមដែលមានលក្ខណៈពិសេសរៀងៗខ្លួន។ ជាឧទាហរណ៍ ប្រេងឆាសណ្តែកសៀងសម្បូរទៅដោយ Omega 3, 6, 9 ប្រេងកន្ទក់សម្បូរសារធាតុ Gamma Oryzanol និង Phytosterols ខណៈប្រេងផ្កាឈូករ័ត្នសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះ រួមចំណែកក្នុងការបង្កើតអាហារូបត្ថម្ភនៅក្នុងប្រេងឆានីមួយៗ និងជួយថែរក្សាសុខភាពទូទៅ ជាពិសេសសុខភាពបេះដូង។
យោងតាមអង្គការសុខភាពពិភពលោក (WHO) និងសហព័ន្ធបេះដូងពិភពលោក (WHF) ប្រហែល ៨០% នៃហានិភ័យនៃការកើតជំងឺបេះដូង និងស្ទះសរសៃឈាម អាចការពារបានតាមរយៈការកែសម្រួលរបៀបរស់នៅ បង្កើនការហាត់ប្រាណ និងរក្សារបបអាហារដែលសមស្រប។ ក្នុងនោះ គួរកាត់បន្ថយសារធាតុខ្លាញ់ឆ្អែត (ដែលជាទូទៅគេហៅថា សារធាតុខ្លាញ់ដែលមិនល្អ) ពីខ្លាញ់ និងសរីរាង្គខាងក្នុងរបស់សត្វ ហើយជ្រើសរើសជាចម្បងដល់សារធាតុខ្លាញ់មិនឆ្អែត (ដែលជាទូទៅគេហៅថា សារធាតុខ្លាញ់ដែលមានប្រយោជន៍) ដែលមានប្រភពមកពីត្រី គ្រាប់ធញ្ញជាតិ និងប្រេងបន្លែ ដូចជា ប្រេងឆាសណ្តែកសៀង ប្រេងផ្កាឈូករ័ត្ន ប្រេងកន្ទក់… នេះក៏ជាមូលហេតុនៃការជ្រើសរើសប្រេងឆាដែលសមស្រប គួរត្រូវបានយកចិត្តទុកដាក់ក្នុងដំណើរនៃការថែរក្សាសុខភាពបេះដូង។

ប្រេងឆា Simply ផលិតចេញពីវត្ថុធាតុដើមរុក្ខជាតិដែលមានគុណភាពខ្ពស់ ដែលបានរួមដំណើរជាមួយអ្នកប្រើប្រាស់ក្នុងការកសាងរបបអាហារដែលមានតុល្យភាព និងថែរក្សាសុខភាពបេះដូង។
កុំទុកឱ្យប្រេងឆាគ្រាន់តែជាគ្រឿងផ្សំដែលយើងតែងតែមើលរំលងនៅក្នុងផ្ទះបាយរបស់អ្នក។ ការចំណាយពេលដើម្បីស្វែងយល់អំពីប្រភពវត្ថុធាតុដើម តម្លៃអាហារូបត្ថម្ភ និងគុណភាពផលិតផល មិនត្រឹមតែផ្តល់នូវភាពស្ងប់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាការវិនិយោគប្រកបដោយចីរភាពសម្រាប់សុខភាពបេះដូងរបស់គ្រួសារផងដែរ។
