អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
87 views

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Vipada Sae-Lao ធានផ្នែកអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី ទម្លាប់តូចៗ ដែលនឹងជួយដល់សុខភាពខួរក្បាលឱ្យកាន់តែល្អប្រសើរឡើង។
មនុស្សភាគច្រើនតែងគិតថា ជំងឺវង្វេង បណ្តាលមកពីហ្សែន ឬវ័យចំណាស់ ហើយគេក៏ចាត់ទុកថាជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺវង្វេង (Dementia) ជារឿងចៀសមិនផុត។

ប៉ុន្តែបើតាមការស្រាវជ្រាវបានបង្ហាញនូវរឿងផ្ទុយពីនេះ! សុខភាពខួរក្បាលមានទំនាក់ទំនងផ្ទាល់ទៅនឹងរបៀបរស់នៅរបស់យើង។ 

Photo 2026 09 26 15 35 17


ការសិក្សាថ្មីៗបានរកឃើញថា ជិតពាក់កណ្តាលនៃករណីជំងឺវង្វេង (Dementia) អាចចៀសវាងបាន ឬយ៉ាងហោចណាស់អាចពន្យារពេលបាន តាមរយៈទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង។ ការស្រាវជ្រាវក៏បានភ្ជាប់កត្តាហានិភ័យស្រដៀងគ្នានេះទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងការធ្លាក់ទឹកចិត្តនៅវ័យជរាផងដែរ ដោយបង្ហាញថា សុខភាពខួរក្បាលជាការរួមផ្សំគ្នាឡើងពេញមួយជីវិតមនុស្ស ហើយទម្លាប់រស់នៅក្នុងវ័យកណ្តាល នឹងបង្កើតផលប៉ះពាល់យ៉ាងជ្រាលជ្រៅបំផុតនៅពេលដល់វ័យជរា។ 

Photo 2026 09 26 15 35 26


វិធីសាស្ត្រងាយៗ ៥ យ៉ាង ដែលគួរធ្វើប្រចាំថ្ងៃ ដើម្បីការពារសុខភាពខួរក្បាលក្នុងរយៈពេលវែង៖ 


១. រៀនសូត្រជានិច្ច


ការសិក្សារៀនសូត្រជាការបង្វឹកខួរក្បាល ដែលមិនត្រឹមតែបង្រៀនយើងនូវចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើត "សមត្ថភាពបម្រុងនៃប្រព័ន្ធខួរក្បាល" (Cognitive Reserve) ជាមុខងារមួយនៃខួរក្បាលសម្រាប់ជួយឱ្យខួរក្បាលដំណើរការបានល្អ ទោះបីជាស្ថិតក្រោមភាពតានតឹង ឬនៅពេលដែលមានវ័យរាងជ្រេក៏ដោយ។ 
ខួរក្បាលគឺធ្វើការដូចជាសាច់ដុំដែរ៖ គេរកឃើញថា ការរៀនភាសាថ្មី, ការអាន, ការដោះស្រាយចំណោតល្បងប្រាជ្ញា និងទម្លាប់ផ្សេងៗដែលធ្វើឱ្យខួរក្បាលសកម្ម ជួយឱ្យមានការចងចាំល្អ ការគិតមានភាពរហ័សរហួន និងជំនួយការផ្តោតអារម្មណ៍បានល្អទៅថ្ងៃខាងមុខផងដែរ។ 

Photo 2026 09 26 15 39 55


២. អាហារូបត្ថម្ភដែលជួយពង្រឹងសុខភាពមេតាប៉ូលីស (ការដុតរំលាយអាហារ)


សូចនាករមេតាប៉ូលីស ដូចជា ទម្ងន់រាងកាយ កម្រិតស្ករក្នុងឈាម សម្ពាធឈាម និងកូឡេស្តេរ៉ូល សុទ្ធតែអាចប៉ះពាល់ដល់សុខភាពខួរក្បាល ហើយរបបអាហារគឺជាមធ្យោបាយក្នុងការគ្រប់គ្រងសញ្ញាបង្ហាញទាំងនេះ។ ឧទាហរណ៍៖ អ្នកអាចអនុវត្តតាមរបបអាហារ DASH (ការហូបចុកដើម្បីកាត់បន្ថយសម្ពាធឈាម) ដែលផ្តោតលើផ្លែឈើដែលសំបូរជាតិប្រឆាំងអុកស៊ីតកម្ម បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាឡី ប្រេងអូលីវ និងត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3)។ ត្រូវកាត់បន្ថយសាច់ក្រហមដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ ប៊ឺ ឈីស បង្អែមផ្អែមៗ និងអាហារបំពង និង Fast food ដោយសារអាហារទាំងនេះបង្កផលអវិជ្ជមានដល់ខួរក្បាល តាមរយៈជាតិខ្លាញ់លើសកម្រិត ការរលាកក្នុងរាងកាយ និងការកើនឡើងកម្រិតស្ករក្នុងឈាមភ្លាមៗ។ 


ការរលាកបន្តិចបន្តួចប្រចាំក្នុងរាងកាយ ដែលកើតឡើងជាប្រចាំ (Chronic low-grade inflammation) គេរកឃើញកាន់តែច្រើនឡើងថា មានទំនាក់ទំនងផ្ទាល់ទៅនឹងការវិវត្តនៃ ជំងឺអាល់ហ្សៃមើរ (Alzheimer’s - ជំងឺភ្លេចភ្លាំង)។ ចំណុចនេះកាន់តែបញ្ជាក់ច្បាស់ពីសារៈសំខាន់នៃការញ៉ាំអាហារដែល ប្រឆាំងការរលាក និង សំបូរធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ផ្លែប៊ែរី តែបៃតង សូកូឡាខ្មៅ រមៀត និងសណ្តែកសៀង។ បន្ថែមពីនេះ អាហារដែលសំបូរ អាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3) ដូចជា ត្រី គ្រាប់វ៉លណាត់ និងគ្រាប់ Flaxseeds នៅពេលទទួលរួមជាមួយ គ្រាប់ធញ្ញជាតិមិនទាន់កិនសម្រេច (Whole grains) នឹងជួយឱ្យអារម្មណ៍ស្រស់ស្រាយ ផ្តល់ថាមពលដល់ខួរក្បាលបានល្អ និងរលូនជានិច្ច ព្រមទាំងជួយកាត់បន្ថយការទ្រុឌទ្រោមនៃការចងចាំទៅតាមវ័យផងដែរ។


ការពិនិត្យសុខភាពទៀងទាត់ ជួយឱ្យអ្នកអាចតាមដានសូចនាករសុខភាពទាំងនេះបានដិតដល់ ហើយនឹងជាផ្លូវណែនាំក្នុងការកែប្រែទម្លាប់រស់នៅ និងការហូបចុកមិនល្អចេញផងដែរ។ ក្នុងករណីដែលរបបអាហារប្រចាំថ្ងៃមិនទាន់គ្រប់គ្រាន់ ដែលអាចមកពីការតមអាហារ បញ្ហារាងកាយពិបាកស្រូបយកសារធាតុចិញ្ចឹម ឬដោយសារមិនសូវមានពេលវេលា ការប្រើប្រាស់ អាហាររូបត្ថម្ភជំនួយ ក្រោមការណែនាំពីអ្នកជំនាញសុខភាព នឹងជួយបំពេញចន្លោះខ្វះខាតនៃសារធាតុចិញ្ចឹមទាំងនោះបាន។


៣. បំប៉ន និងការពារវិចារណៈញ្ញាណទាំងឡាយ


ខួរក្បាលត្រូវពឹងផ្អែកលើការស្តាប់ និងការមើលឃើញ ដើម្បីរក្សាទំនាក់ទំនងជាមួយពិភពខាងក្រៅ។ ប្រសិនបើវិញ្ញាណទាំងនេះធ្លាក់ចុះ (ជាពិសេសនៅវ័យកណ្តាល) ខួរក្បាលនឹងត្រូវចែករំលែកថាមពល និងធនធានពីផ្នែកចងចាំ និងផ្នែកគិតគូរ ទៅជួយទ្រទ្រង់វិញ្ញាណទាំងនោះវិញ។ នៅពេលខួរក្បាលទទួលបានព័ត៌មានពីវិញ្ញាណកាន់តែតិច វាធ្វើឱ្យខួរក្បាលអសកម្ម ដែលវានឹងប៉ះពាល់ដល់សុខភាពខួរក្បាលទៅថ្ងៃមុខ។ ដូច្នេះ ការទទួលការព្យាបាលទាន់ពេលវេលាគឺពិតជាសំខាន់។ 


របបអាហារក៏ដើរតួនាទីគាំទ្របន្ថែមផងដែរ ការសិក្សាមួយបានរកឃើញថា ខ្លាញ់ល្អ ជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម (ដូចជា វីតាមីន B2 និង Carotenoids) ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់សោតវិញ្ញាណឬការស្តាប់ តាមរយៈការសម្រួលលំហូរឈាម ដូចគ្នានឹងផ្លូវឈាមដែលរត់ទៅការពារខួរក្បាលដែរ។ ចំណែកសារធាតុ Lutein និង Zeaxanthin (ជាតិពណ៌ធម្មជាតិដែលមានក្នុងស្ពៃពួយឡេង, បន្លែស្លឹកបៃតង, ពោត, ត្រីសាល់ម៉ុន និងពងមាន់) ជួយចម្រោះពន្លឺពណ៌ខៀវដែលបង្កគ្រោះថ្នាក់ដល់ភ្នែក ជួយថែរក្សាចក្ខុវិញ្ញាណ និងការពារខួរក្បាលនៅពេលវ័យកាន់តែជ្រេ។


៤. បង្កើតអ្វីដែលមានប្រយោជន៍ និងដកអ្វីដែលមិនល្អចេញ


ការស្រាវជ្រាវបានបង្ហាញថា កាយសម្បទារឹងមាំ ជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេង (Dementia) នៅពេលយើងចាស់ទៅ។ សូម្បីតែចំពោះមនុស្សដែលធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល កាយសម្បទារឹងមាំក៏អាចការពារខួរក្បាលបានដោយផ្ទាល់ដែរ មិនត្រឹមតែតាមរយៈការធ្វើឱ្យសរសៃឈាមមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនថាមពលនៅកម្រិតកោសិកា ដើម្បីឱ្យមុខងារនៃការគិតគូរដំណើរការបានល្អជាងមុន។ សកម្មភាពរាងកាយជួយឱ្យលំហូរឈាមទៅកាន់ខួរក្បាលបានល្អប្រសើរ ការពារការបាត់បង់កោសិកានៅក្នុងតំបន់ដែលទទួលខុសត្រូវលើការចងចាំ និងការសម្រេចចិត្ត ព្រមទាំងកាត់បន្ថយសារធាតុដែលបង្កការរលាកក្នុងរាងកាយផងដែរ។ 
តាមការណែនាំពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) មនុស្សម្នាក់គួរធ្វើលំហាត់ប្រាណជាមធ្យម ២០ ទៅ ៤៥ នាទីជារៀងរាល់ថ្ងៃ ឬ ១០ ទៅ ២០ នាទីនៃសកម្មភាពកម្រិតធ្ងន់ (ប្រឹងខ្លាំង) ឱ្យបានច្រើន ក្នុងមួយសប្តាហ៍ៗ អមដោយលំហាត់ប្រាណពង្រឹងសាច់ដុំយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍បន្ថែមទៀត។ 
ស្ទើរតែគ្រប់ការស្រាវជ្រាវទាំងអស់បានចង្អុលបង្ហាញទម្លាប់មិនល្អធំៗពីរដែលបំផ្លាញសុខភាពខួរក្បាល គឺ ការជក់បារី និង ការញ៉ាំគ្រឿងស្រវឹងច្រើនហួសប្រមាណ។


៥. ដំណេក បន្ថយល្បឿនជីវិត អនុញ្ញាតឱ្យខួរក្បាលមានពេលដើម្បីស្ដារឡើងវិញ


ស្រ្តេសរ៉ាំរ៉ៃ រំខានដល់បណ្តាញសរសៃប្រសាទរបស់ខួរក្បាល ប៉ះពាល់ដល់ការចងចាំ ការផ្តោតអារម្មណ៍ ការសម្រេចចិត្ត និងការគ្រប់គ្រងអារម្មណ៍ ដែលអាចរីករាលដាលលើសពីខួរក្បាល ទៅដល់អ័រម៉ូន មុខងារភាពស៊ាំ និងការដុតរំលាយអាហារទៀតផង។ ការបំបាត់ស្រ្តេសឱ្យបាត់ទាំងស្រុងជារឿងពិបាក ប៉ុន្តែយើងអាចប្រើវីធីរំដោះខ្លះៗដូចជា ការដកដង្ហើមវែងៗ យឺតៗ មួយៗ ការគេងឱ្យបានស្កប់ស្កល់ ការធ្វើចលនាជារៀងរាល់ថ្ងៃ ការហាត់សមាធិ និងបច្ចេកទេសសម្រួលអារម្មណ៍ផ្សេងៗ នឹងជួយឱ្យខួរក្បាលអាចស្តារឡើងវិញ និងអាចរក្សាភាពធន់បាន ទោះស្ថិតនៅក្រោមសម្ពាធក៏ដោយ។ 
ការរក្សាទំនាក់ទំនងក្នុងសង្គមក៏មានសារៈសំខាន់ដូចគ្នា។ ការចំណាយវេលាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ នឹងជួយសម្រួលការឆ្លើយតបនឹងស្រ្តេសរបស់រាងកាយ ដោយកាត់បន្ថយការកើនឡើងនៃអ័រម៉ូនកោទីសូល (Cortisol) បើមិនដូច្នេះទេ កោសិកានេះនឹងបំផ្លាញខួរក្បាលបន្តិចម្តងៗ។ 

 

អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

 

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 42

អត្ថបទទាក់ទង

#អត្ថបទ PR

មោទនភាព! មន្ទីរពិសោធន៍ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎
Thida Pet
November 10 2026
29 views

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
33 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
153 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
87 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
326 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
143 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព! មន្ទីរពិសោធន៍ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia