ដំណឹងដ៏រីករាយ និងជាមោទនភាពដ៏ធំធេងសម្រាប់ មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម! បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម! បានរៀបចំផែនការ អនុវត្ត និងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ព្រមទាំងសមត្ថភាពបច្ចេកទេសយ៉ាងម៉ត់ចត់បំផុត ដើម្បីឈានទៅសម្រេចបាននូវស្តង់ដារអន្តរជាតិ 𝐈𝐒𝐎 𝟏𝟓𝟏𝟖𝟗: 𝟐𝟎𝟐𝟐 សម្រាប់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ។
ថ្ងៃនេះ យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសថា មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម គឺជាមន្ទីរពិសោធន៍ឯកជនដំបូងគេបង្អស់ ដែលទទួលបានការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 𝟏𝟓𝟏𝟖𝟗: 𝟐𝟎𝟐𝟐 ពីអគ្គនាយកដ្ឋានទទួលស្គាល់នៃកម្ពុជា (𝐆𝐃𝐀𝐂) សមិទ្ធផលដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ មិនមែនជាសមិទ្ធផលរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាគឺជាផ្លែផ្កានៃការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង វិន័យ កិច្ចសហការ និងការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារមន្ទីរពិសោធន៍ អាយ អេស ព្រីមៀម ទាំងមូល។


ការទទួលបាន 𝐈𝐒𝐎 𝟏𝟓𝟏𝟖𝟗: 𝟐𝟎𝟐𝟐 មិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែវាជាការចាប់ផ្តើមនៃដំណើរ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តលើកកម្ពស់គុណភាព ភាពត្រឹមត្រូវ សុវត្ថិភាព និងសមត្ថភាពបច្ចេកទេស ដើម្បីផ្តល់នូវសេវាមន្ទីរពិសោធន៍ដែលអាចទុកចិត្តបានបំផុត សម្រាប់អ្នកជំងឺ និងដៃគូសុខាភិបាលនៅកម្ពុជា។

គូសបញ្ជាក់ឱ្យដឹងផងដែរថា មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម របស់យើង គឺ ចាប់ផ្ដើម ដំណើរការ តាំងពីឆ្នាំ២០១៦មកម្ល៉េះ មកទល់ពេលបច្ចុប្បន្ននេះ គឺបើកដំណើរការបាន បាន១០មកហើយ គឺជាមន្ទីរពិសោធន៍ បង្កើតឡើងដោយដៃកូនខ្មែរយើងផ្ទាល់។ ហើយក៏ជាមន្ទីរពិសោធន៍ ខ្មែរដំបូងគេ ដែល មានស្ដង់ដារ មានគុណភាព និងមានសមត្ថភាព អាចទទួលបាន ការស្គាល់ដោយ 𝐈𝐒𝐎 𝟏𝟓𝟏𝟖𝟗: 𝟐𝟎𝟐𝟐 ពីអគ្គនាយកដ្ឋានទទួលស្គាល់នៃកម្ពុជា (𝐆𝐃𝐀𝐂) ។ ដូច្នេះ គ្រប់ដៃគូ សហការ ទាំងអស់របស់ មន្ទីរពិសោធន៍ អាយ អេស ព្រីមៀម របស់យើង ខ្ញុំអាចទុកចិត្តបាន ទាំងReliability, Speed and Attention to detail។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ 𝐆𝐃𝐀𝐂 អតិថិជន ដៃគូសហការ និងក្រុមការងារ អាយ អេស ព្រីមៀម ទាំងអស់ ដែលបានចូលរួម និងគាំទ្រយើងខ្ញុំក្នុងដំណើរដ៏សំខាន់នេះ។
សម្រាប់បងប្អូនចង់ ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!
បច្ចេកវិទ្យាទំនើប | សុវត្ថិភាពខ្ពស់ | សេវាកម្មឆាប់រហ័ស
ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
099 555 357 | 069 555 357


