ជំងឺ
គ្រូពេទ្យព្រមានថា 4សញ្ញានេះខូចជំងឺតម្រងនោមដែលមនុស្សភាគច្រើនមើលរំលង​

តាមលោកវេជ្ជបណ្ឌិត ផាម ក្វាង ខាយ ជាអ្នកឯកទេសផ្នែកប្រព័ន្ធទឹកនោមនៅមន្ទីរពេទ្យវៀតណាម បានឱ្យដឹងថា ពេលអ្នកថែតម្រងនោមបានល្អ តម្រងនោមមានសមត្ថភាពឆ្លើយតបឱ្យរាងកាយអ្នកមានដំណើរការស្រួលដែរ។ មនុស្សជាច្រើនបានបំផ្លាញតម្រងនោមដោយទម្លាប់មួយចំនួនដូចជាការផឹកស្រា និងភេសជ្ជៈផ្អែមៗ… ពេលអ្នករងពីជំងឺតម្រងនោមអស់រយៈពេលយូរ ក៏អ្នកអត់ដឹងខ្លួនដែរ។ ពេលរោគសញ្ញាលេចឡើង ជំងឺនេះស្ថិតក្នុងដំណាក់កាលចុងក្រោយបាត់ទៅហើយ។ ហើយលោកគ្រូពេទ្យចង្អុលបង្ហាញរោគសញ្ញាពីជំងឺតម្រងនោមទាំង ៤នេះ ដែលមនុស្សភាគច្រើនមើលរំលង៖

១. នោមញឹកញាប់ជាងធម្មតានៅពេលយប់៖ ពីមុនអ្នកមិនបានភ្ញាក់ពីដំណេកដើម្បីបត់ជើងតូចទេ ប៉ុន្តែពេលថ្មីៗនេះអ្នកភ្ញាក់ពីដំណេក ២ទៅ៣ដងជារៀងរាល់យប់។ មនុស្សជាច្រើនគិតថាវាបណ្តាលមកពីការផឹកទឹកច្រើនពេក ឬខ្លួនមានអាយុច្រើន ប៉ុន្តែនេះអាចជាសញ្ញាមួយដែលបង្ហាញថាតម្រងនោមរបស់អ្នកចាប់ផ្តើមបាត់បង់សមត្ថភាពក្នុងការប្រមូលផ្តុំទឹកនោមហើយ។​

២. ទឹកនោមខុសមិនប្រក្រតី៖ ទឹកនោមរបស់អ្នកមានពពុះស្រដៀងទៅនឹងពពុះស្រាបៀរដែរ។ ទឹកនោមមានឈាមក្នុងទឹកនោម ទឹកនោមពណ៌ផ្កាឈូក ឬពណ៌តែ ហើយបរិមាណទឹកនោមកើនឡើង ឬថយចុះខុសពីធម្មតា។ ទាំងនេះអាចជាសញ្ញានៃការបាត់បង់ប្រូតេអ៊ីនតាមរយៈទឹកនោម ឬការខូចខាតដល់ក្រពេញជាដើម។ 

៣. ហើមស្រាលៗនៅលើមុខ ឬជើង៖ ត្របកភ្នែកហើមបន្តិចនៅពេលអ្នកភ្ញាក់ពីដំណេក មានការហើមកជើង ឬបាតជើងបន្តិចបន្តួចនៅពេលល្ងាចជាដើម នេះជាសញ្ញាព្រមានពីស្ថានភាពដែលមនុស្សភាគច្រើនមើលរំលង។

៤. ចេះតែអស់កម្លាំង និងកាត់បន្ថយការផ្តោតអារម្មណ៍ខុសពីធម្មតា៖ អ្នកមានអារម្មណ៍អស់កម្លាំងជាងមុន មានការផ្តោតអារម្មណ៍មិនល្អនៅកន្លែងធ្វើការ ហើយជារឿយៗ ចេះតែងងុយគេង។ នេះអាចបណ្តាលមកពីតម្រងនោមកាត់បន្ថយការផលិតអរម៉ូនដែលបង្កើតកោសិកាឈាមក្រហម ដែលនាំឱ្យមានភាពស្លេកស្លាំង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia