អត្ថបទ PR
តស់មកជួបវេជ្ជបណ្ឌិតជំនាញ និងវាគ្មិន២រូបទៀត៖ លើប្រធានបទ «ជំងឺឆ្លង សុវត្ថិភាព និងទំនាក់ទំនងដៃគូ»
Vuthea Morn
November 27 2026
6 views

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ស្ត្រីភាគច្រើនតែងតែរវល់នឹងការងារ គ្រួសារ និងមនុស្សជុំវិញខ្លួន រហូតពេលខ្លះភ្លេចងាកមកស្តាប់សំឡេងរាងកាយ និងផ្លូវចិត្តរបស់ខ្លួនឯង។ ជាពិសេស នៅពេលមានចម្ងល់ពាក់ព័ន្ធនឹងសុខភាពបន្តពូជ ការមករដូវ បញ្ហាធ្លាក់ស ឬភាពតានតឹងក្នុងទំនាក់ទំនងដៃគូ សុភាពនារីជាច្រើនបែរជាជ្រើសរើសយកភាពស្ងៀមស្ងាត់ ព្រោះមិនដឹងថាត្រូវទៅពិគ្រោះជាមួយអ្នកណាដោយទំនុកចិត្ត និងគ្មានការវិនិច្ឆ័យ។

Picture1ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ VIYA Cambodia បានផ្តួចផ្តើមរៀបចំកម្មវិធី«វេទិកាស្វែងយល់ពីខ្លួនឯង៖ ១ថ្ងៃសម្រាប់សុខុមាលភាពស្ត្រី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៦ ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច នៅ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរចនាឡើងជាពិសេស ដើម្បីផ្តល់ជាទីកន្លែងដ៏កក់ក្តៅសម្រាប់ឱ្យស្រីៗទទួលបានឱកាសសម្រាកមួយថ្ងៃ ជជែកលេង និងស្វែងយល់ពីខ្លួនឯងឱ្យកាន់តែស៊ីជម្រៅ។

Picture២ពេញមួយថ្ងៃនៃវេទិកានេះ អ្នកចូលរួមនឹងទទួលបានបទពិសោធដ៏សម្បូរបែប ដែលផ្សារភ្ជាប់ទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសម្រស់ខាងក្រៅ។ សុភាពនារីទាំងអស់អាចដើរចូលទៅពិគ្រោះសុខភាពផ្ទាល់ ១ទល់នឹង១ ដោយសម្ងាត់ជាមួយអ្នកគ្រូវេជ្ជបណ្ឌិតជំនាញ ដើម្បីសាកសួរឱ្យអស់ចម្ងល់រឿងសុខភាពស្ត្រី និងសុខភាពផ្លូវភេទ ដោយឥតគិតថ្លៃបន្ថែម។ ទន្ទឹមនឹងនេះ អ្នកចូលរួមក៏អាចរីករាយជាមួយការធ្វើ Color Analysis ដើម្បីស្វែងរកពណ៌សម្លៀកបំពាក់ និងស្ទីលដែលស៊ីជាមួយពណ៌សម្បុរ និងទម្រង់មុខរបស់ខ្លួន ព្រមទាំងការមើល Tarot Reading ដែលផ្តោតលើដំណោះស្រាយសុខភាពផ្លូវចិត្តតាមឆ្នាំទាំង១២ ជាមួយការទទួលបានកាដូអនុស្សាវរីយ៍ពិសេសផងដែរ។

Picture៣

អ្វីដែលកាន់តែពិសេសនៅពេលរសៀល កម្មវិធីនឹងមានកិច្ចពិភាក្សាបើកចំហដ៏ជក់ចិត្ត (Panel Discussion) ដែលមានការចូលរួមពីវាគ្មិនកិត្តិយស អ្នកនាង ពិដោរ (Pidor) កញ្ញា Ellyនិង អ្នកគ្រូវេជ្ជបណ្ឌិត ស៊ុន បញ្ញា។ វាគ្មិនទាំងបីរូបនឹងជជែកគ្នាដោយត្រង់ទៅត្រង់មកលើប្រធានបទ «ជំងឺឆ្លង ជំងឺកាមរោគ សុវត្ថិភាព និងទំនាក់ទំនងដៃគូ» រួមទាំងបើកឱកាសឱ្យអ្នកចូលរួមចោទសួរសំណួរផ្ទាល់ដើម្បីស្រាយចម្ងល់ផងដែរ។ ក្រៅពីនេះ អ្នកចូលរួមក៏អាចថតរូបស្អាតៗទុកជាអនុស្សាវរីយ៍នៅស្តង់ Photo Trunk ថតភ្លាមយកភ្លាម និងលេងហ្គេមចាប់រង្វាន់ជាច្រើនទៀត។

Picture៤

ដើម្បីចូលរួមក្នុងថ្ងៃដ៏មានអត្ថន័យនេះ សុភាពនារីទាំងអស់អាចកក់សំបុត្រទុកមុន (Early Bird) ក្នុងតម្លៃត្រឹមតែ $4 ប៉ុណ្ណោះ (ឬទិញនៅថ្ងៃកម្មវិធីតម្លៃ $5) ដោយគ្រប់សំបុត្រទាំងអស់នឹងទទួលបានអាហារសម្រន់ ភេសជ្ជៈ កាដូអនុស្សាវរីយ៍ និងកាក់សម្រាប់ចាប់រង្វាន់ភ្លាមៗ។ ដោយសារចំនួនសំបុត្រមានកំណត់ សូមប្រញាប់ចុះឈ្មោះកក់សំបុត្រឥឡូវនេះតាមរយៈតំណភ្ជាប់ https://forms.gle/PqAaWkjnmbfcbNm38 ឬតាមដានព័ត៌មានលម្អិតបន្ថែមនៅលើទំព័រហ្វេសប៊ុក VIYA Cambodia ហើយកុំភ្លេចបបួលមិត្តភក្តិ ឬបងប្អូនស្រីៗមកទទួលយកបទពិសោធដ៏ល្អនេះទាំងអស់គ្នា!

Picture៥

Picture៦ 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1485

អត្ថបទទាក់ទង

#អត្ថបទ PR

តស់មកជួបវេជ្ជបណ្ឌិតជំនាញ និងវាគ្មិន២រូបទៀត៖ លើប្រធានបទ «ជំងឺឆ្លង សុវត្ថិភាព និងទំនាក់ទំនងដៃគូ»
Vuthea Morn
November 27 2026
6 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ចម្លើយសម្រាប់សំណួរដែលសួរថា តើអាហារបំប៉នដែលអ្នកទទួលទាននោះ ពិតជាមានសុវត្ថិភាពសម្រាប់អ្នកមែនឬ?
Sreymom Cha
November 24 2026
41 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
Sreymom Cha
November 21 2026
25 views

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
39 views

#អត្ថបទ PR

Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Tror Sopheap
November 17 2026
70 views

#អត្ថបទ PR

មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
Thida Pet
November 10 2026
191 views
អត្ថបទពេញនិយមប្រចាំខែ

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
46 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ចម្លើយសម្រាប់សំណួរដែលសួរថា តើអាហារបំប៉នដែលអ្នកទទួលទាននោះ ពិតជាមានសុវត្ថិភាពសម្រាប់អ្នកមែនឬ?
Sreymom Cha
November 24 2026
41 views

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
39 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
Sreymom Cha
November 21 2026
25 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 27 2026
តស់មកជួបវេជ្ជបណ្ឌិតជំនាញ និងវាគ្មិន២រូបទៀត៖ លើប្រធានបទ «ជំងឺឆ្លង សុវត្ថិភាព និងទំនាក់ទំនងដៃគូ»
#អត្ថបទ PRNovember 24 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ចម្លើយសម្រាប់សំណួរដែលសួរថា តើអាហារបំប៉នដែលអ្នកទទួលទាននោះ ពិតជាមានសុវត្ថិភាពសម្រាប់អ្នកមែនឬ?
#អត្ថបទ PRNovember 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
#អត្ថបទ PRNovember 19 2026
តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
#អត្ថបទ PRNovember 17 2026
Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia