អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
Sreymom Cha
November 21 2026
15 views

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Vipada Sae-Lao ប្រធានផ្នែកអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃ សម្រាប់គ្រួសារដែលមានភាពមមាញឹក។

Photo 2026 11 21 10 01 02


នៅក្នុងរបៀបរស់នៅដ៏មមាញឹកសព្វថ្ងៃនេះ ការរៀបចំអាហារដែលមានសុខភាពល្អនៅផ្ទះ អាចហាក់ដូចជាការងារដ៏លំបាកមួយ បើធៀបនឹងការទិញអាហារដែលចម្អិនរួចស្រេចពីហាង។ បញ្ហាគឺថា ការជ្រើសរើសអាហារដោយងាយស្រួល ប៉ុន្តែមិនបានគិតគូរឱ្យបានដិតដល់នោះ អាចធ្វើឱ្យប៉ះពាល់ដល់គោលដៅសុខភាពរបស់យើងទៅវិញទេ។
ការស្វែងរកតុល្យភាពអាចជារឿងពិបាក។ ប៉ុន្តែ ចុះបើការថែរក្សាសុខភាព មិនតម្រូវឱ្យអ្នកចំណាយពេលរាប់ម៉ោងនៅក្នុងផ្ទះបាយជារៀងរាល់ថ្ងៃ ឬមិនចាំបាច់ធ្វើឱ្យអ្នកមានអារម្មណ៍ថា មានកិច្ចការផ្ទះមួយទៀតកំពុងរង់ចាំអ្នក បន្ទាប់ពីបញ្ចប់ថ្ងៃដ៏នឿយហត់នោះ?


ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗរបស់ខ្ញុំ ដើម្បីជួយអ្នកបង្កើតទម្លាប់អាហារូបត្ថម្ភដ៏ល្អ និងរស់នៅប្រកបដោយគុណភាពបំផុត៖


១) ការរៀបចំផែនការទុកជាមុន ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន


សូមជ្រើសរើសថ្ងៃណាមួយដែលមិនសូវមមាញឹក ឬថ្ងៃឈប់សម្រាក ឬអាចបែងចែកពេលវេលាក្នុងសប្តាហ៍នោះ ដើម្បីរៀបចំផែនការអាហាររបស់អ្នកទុកជាមុន។
ចូររៀបចំបញ្ជីទំនិញសម្រាប់ពេលទៅទិញម្ហូប ដើម្បីកាត់បន្ថយការគិតនៅពេលដែលខួរក្បាលរបស់អ្នកមានអារម្មណ៍ថាហត់នឿយ ឬរវល់ខ្លាំង។ លើសពីនេះ ប្រសិនបើអ្នកមានទម្លាប់អានស្លាកព័ត៌មានអាហារ អ្នកនឹងអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរឡើងដោយស្វ័យប្រវត្តិ ព្រមទាំងអាចជ្រើសរើសអាហារ និងភេសជ្ជៈដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។

Photo 2026 11 21 10 01 10


២) បង្កើតតុល្យភាពនៅលើចានអាហាររបស់អ្នក


ចូរចាប់ផ្តើមជាមួយប្រូតេអ៊ីន ដែលជាសារធាតុចិញ្ចឹមសំខាន់បំផុតមួយក្នុងការជួយឱ្យឆ្អែតបានយូរ។ ប្រូតេអ៊ីនជួយដល់ដំណើរការនៃអង់ស៊ីម អរម៉ូន និងអង្គបដិបក្ខ (antibodies) ព្រមទាំងជួយកសាងស្បែក សក់ សាច់ដុំ ឆ្អឹង ឆ្អឹងខ្ចី និងឈាម។ គួរកំណត់គោលដៅទទួលបានកាឡូរីយ៉ាងហោចណាស់ ៣០% ក្នុងមួយថ្ងៃពីប្រភពប្រូតេអ៊ីន ហើយបែងចែកបរិមាណនេះឱ្យបានសមស្របពេញមួយថ្ងៃ។ សូមចងចាំថា តម្រូវការប្រូតេអ៊ីនរបស់មនុស្សម្នាក់ៗគឺខុសគ្នា អាស្រ័យលើអាយុ និងកម្រិតនៃសកម្មភាពរាងកាយ។


ប្រូតេអ៊ីនពីសត្វដែលមានជាតិខ្លាញ់ទាប ដូចជា ស៊ុត សាច់បក្សី ត្រី និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប ផ្តល់នូវអាស៊ីតអាមីណូសំខាន់ៗទាំង ៩ ប្រភេទ ព្រមទាំងសារធាតុរ៉ែដូចជា កាល់ស្យូម ដែក និងស័ង្កសី។ ចំណែកឯសណ្តែកសៀង គ្រាប់ឃ្វីណូអា (quinoa) ស្រូវសាឡី គ្រាប់ធញ្ញជាតិផ្សេងៗ និងសណ្តែកប្រភេទផ្សេងៗទៀត គឺជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិ ដែលផ្តល់នូវជាតិសរសៃ សារធាតុចិញ្ចឹមពីរុក្ខជាតិ (phytonutrients) សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន។

Photo 2026 11 21 10 01 16


ប្រូតេអ៊ីនពីរុក្ខជាតិភាគច្រើនមានផ្ទុកជាតិខ្លាញ់ឆ្អែតតិចជាងប្រូតេអ៊ីនពីសត្វ។ ទោះជាយ៉ាងណាក៏ដោយ ប្រូតេអ៊ីនពីរុក្ខជាតិមួយចំនួនចាំបាច់ត្រូវទទួលទានរួមគ្នាជាមួយអាហារផ្សេងទៀត ដើម្បីទទួលបានអាស៊ីត គ្រាប់ធញ្ញជាតិ (Whole grains) សណ្តែក ផ្លែឈើ និងបន្លែ គឺជាប្រភពកាបូអ៊ីដ្រាតល្អ ដែលផ្តល់នូវជាតិសរសៃ សារធាតុចិញ្ចឹមពីរុក្ខជាតិ (phytonutrients) វីតាមីន និងសារធាតុរ៉ែផ្សេងៗ។


ជាតិខ្លាញ់ គឺជាសារធាតុចិញ្ចឹមមួយដែលគេយល់ច្រឡំច្រើនបំផុតនៅក្នុងរបបអាហាររបស់យើង។ ជាតិខ្លាញ់មិនឆ្អែត (Unsaturated fats) ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង ផ្លែបឺរ ប្រេងអូលីវ និងត្រី ជួយលើកកម្ពស់សុខភាពបេះដូង។ ផ្ទុយទៅវិញ ការទទួលទានជាតិខ្លាញ់ឆ្អែត (Saturated fats) ក្នុងបរិមាណច្រើន ដែលមាននៅក្នុងប័រ ឈីស ទឹកដោះគោពេញខ្លាញ់ និងសាច់ក្រហម នឹងធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើង។
ការទទួលទានប្រូតេអ៊ីន កាបូអ៊ីដ្រាត និងជាតិខ្លាញ់ក្នុងសមាមាត្រត្រឹមត្រូវ នឹងជួយឱ្យរាងកាយរបស់អ្នកទទួលបាននូវអ្វីដែលចាំបាច់សម្រាប់ថាមពល ការស្តារឡើងវិញ និងដំណើរការរាងកាយប្រចាំថ្ងៃ។


ការកាត់បន្ថយការទទួលទានជាតិស្ករ និងម្សៅ (Starch) ដោយចៀសវាងភេសជ្ជៈមានហ្គាស ទឹកស៊ីរ៉ូ និងអាហារកែច្នៃដែលមិនល្អចំពោះសុខភាព នឹងជួយរក្សាតុល្យភាពនេះឱ្យកាន់តែប្រសើរឡើង។ ក្នុងករណីដែលរបបអាហារប្រចាំថ្ងៃរបស់អ្នកមិនអាចផ្តល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ការប្រើប្រាស់អាហារបំប៉ន (ក្រោមការណែនាំពីអ្នកជំនាញសុខភាព) អាចជាដំណោះស្រាយជំនួសបាន។


៣) ការរក្សាជាតិទឹកក្នុងរាងកាយ (Hydration) គឺជារឿងចាំបាច់បំផុត


រាងកាយមនុស្សយើងមានទឹកប្រហែល ៦០-៧០% ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹម ការគ្រប់គ្រងសីតុណ្ហភាពរាងកាយ រំអិលសន្លាក់ និងការបញ្ចេញកាកសំណល់ចេញពីរាងកាយ។ ទោះបីជាទឹកធម្មតាគឺជាជម្រើសដ៏ល្អបំផុតដើម្បីបំពេញតម្រូវការជាតិទឹកប្រចាំថ្ងៃក៏ដោយ ប៉ុន្តែភេសជ្ជៈដែលមានសុខភាពល្អ និងគ្មានជាតិស្ករ ដូចជាទឹកត្រាំផ្លែឈើ តែ និងកាហ្វេ ក៏អាចជួយបន្ថែមជាតិទឹកដល់រាងកាយបានដែរ។


៤) ជ្រើសរើសអាហារសម្រន់ឱ្យបានត្រឹមត្រូវនៅចន្លោះពេលអាហារសំខាន់ៗ


គ្រាប់ធញ្ញជាតិដែលមិនមានលាយអំបិល ដូចជា គ្រាប់វ៉ាល់ណាត់ (walnuts) អាល់ម៉ុន សណ្តែកដី ឬល្បាយគ្រាប់ធញ្ញជាតិផ្សេងៗ គឺជាជម្រើសដ៏ល្អដើម្បីទប់ទល់នឹងភាពឃ្លាននៅចន្លោះពេលអាហារ។ ការញ៉ាំអាហារសម្រន់ដែលមានសុខភាពល្អ អាចជួយការពារអ្នកពីការញ៉ាំច្រើនហួសកម្រិត ឬការងាកទៅរកអាហារដែលមិនមានជីវជាតិ (Junk food) ជាពិសេសនៅថ្ងៃដែលអ្នកមានការងារមមាញឹកខ្លាំង។


ទោះបីជាខូគី ឬដំឡូងបំពង (Chips) អាចមានរសជាតិទាក់ទាញក៏ដោយ ប៉ុន្តែគួរកាត់បន្ថយវា ហើយជំនួសដោយជម្រើសដែលមានសុខភាពល្អជាង។ ឧទាហរណ៍៖ ការញ៉ាំការ៉ុតឆៅ ឬដើម celery ជាមួយទឹកជ្រលក់ hummus ឬ salsa, ផ្លែប៉ោមញ៉ាំជាមួយប័រគ្រាប់ធញ្ញជាតិ (nut butter), ឬផ្លែប៊ឺរី (berries) ញ៉ាំជាមួយទឹកដោះគោជូរ (yogurt) សុទ្ធតែជាជម្រើសដែលជួយឱ្យអ្នកឆ្អែតបានយូរ។


៥) បង្កើនប្រសិទ្ធភាពក្នុងការរៀបចំអាហារ


ការចម្អិនអាហារក្នុងឆ្នាំងតែមួយ (One-pot meals) និងការចម្អិនក្នុងបរិមាណច្រើនទុកសម្រាប់ដាក់ក្នុងទូរទឹកកកជួយសន្សំសំចៃពេលវេលា ប៉ុន្តែ ចូរចាប់ផ្តើមអនុវត្តទម្លាប់ល្អៗ និងជាប់លាប់ ដែលសាកសមនឹងរបៀបរស់នៅរបស់អ្នក។ ចូរចាប់ផ្តើមជាមួយគន្លឹះមួយ ឬពីរដែលអាចបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ហើយបន្តពង្រីកបន្ថែមទៀត។ លើសពីនេះ អ្នកមិនចាំបាច់ធ្វើរឿងនេះតែម្នាក់ឯងនោះទេ។ ការចាប់ដៃគូជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារដែលមានគោលដៅអាហារូបត្ថម្ភដូចគ្នា អាចជួយរក្សាទឹកចិត្តរបស់អ្នក តាមរយៈការពិនិត្យមើលជាប្រចាំថា តើអ្វីខ្លះដែលទទួលបានលទ្ធផលល្អ និងអ្វីខ្លះដែលមិនសូវមានប្រសិទ្ធភាព។

អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 43

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
Sreymom Cha
November 21 2026
15 views

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
19 views

#អត្ថបទ PR

Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Tror Sopheap
November 17 2026
58 views

#អត្ថបទ PR

មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
Thida Pet
November 10 2026
182 views

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
44 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
164 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
Thida Pet
November 10 2026
182 views

#អត្ថបទ PR

Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Tror Sopheap
November 17 2026
58 views

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
44 views

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
19 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
Sreymom Cha
November 21 2026
15 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី គន្លឹះអាហារូបត្ថម្ភដ៏ឆ្លាតវៃសម្រាប់គ្រួសារដែលមានភាពមមាញឹក
#អត្ថបទ PRNovember 19 2026
តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
#អត្ថបទ PRNovember 17 2026
Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia