កម្មវិធីប្រកួតកីឡាវាយកូនហ្គោល និងពិធីជប់លៀងសប្បុរសធម៌របស់អង្គការ Smile Cambodia បានប្រមូលផ្តុំក្រុមហ៊ុនឧបត្ថម្ភ ថ្នាក់ដឹកនាំធុរកិច្ច ដៃគូសហការ និងកីឡាករវាយកូនហ្គោលជាច្រើនរូប ដើម្បីជួបជុំគ្នា និងចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ដ៏មានអត្ថន័យនេះ ក្នុងការរៃអង្គាសថវិកាគាំទ្រដល់ការវះកាត់កែទម្រង់មុខមាត់ និងបបូរមាត់ឆែប ដែលអាចផ្លាស់ប្តូរជីវិតអ្នកជំងឺ។
តាមរយៈការរួមបញ្ចូលគ្នារវាងការប្រកួតកីឡាវាយកូនហ្គោលពេលថ្ងៃ និងពិធីពិសាអាហារពេលល្ងាចដើម្បីបង្កើនទំនាក់ទំនង កម្មវិធីដែលបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានទទួលស្វាគមន៍កីឡាករវាយកូនហ្គោលចំនួន ១២៣រូប នៅទីលាន Chhun On PGA National Cambodia ហើយបន្ទាប់មកបានបន្តកម្មវិធីពិសាអាហារពេលល្ងាចនៅភោជនីយដ្ឋានចិន Lao Di Fang ដោយមានភ្ញៀវកិត្តិយសចូលរួមសរុបចំនួន ៣០០នាក់ (ស្មើនឹង ៣០តុ)។
ពិធីនាពេលល្ងាចនោះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកឧត្តមសេនីយ៍ទោ តាន់ សុខវិជ្ជា (Tan Sokvichea), ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង សំអាន រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ភីតធើ អឹង ម៉េងឆេង (Peter Ng Meng Cheng) ប្រធានដឹកនាំព្រឹត្តិការណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាល, លោកជំទាវ ឆាយ ណយ សមាជិកក្រុមប្រឹក្សាភិបាល, លោកជំទាវ ហូ សារ៉េត សមាជិកក្រុមប្រឹក្សាភិបាល, លោក ចាន់ កុកចយ នាយកប្រតិបត្តិ, លោកស្រី ផាទី ហេង សមាជិកក្រុមប្រឹក្សាភិបាល, លោកស្រី សុខ ចាន់ដា សមាជិកក្រុមប្រឹក្សាភិបាល/ហិរញ្ញិក, និងលោកសាស្រ្តាចារ្យ នូ សារុំ សមាជិកក្រុមប្រឹក្សាភិបាល/នាយកវេជ្ជសាស្ត្រនៃអង្គការ Smile Cambodia។
តាមរយៈទឹកចិត្តសប្បុរសធម៌របស់ម្ចាស់ឧបត្ថម្ភ សប្បុរសជន និងអ្នកចូលរួមទាំងអស់ កម្មវិធីនេះអាចរៃអង្គាសថវិកាបានសរុបជាង ៥០,០០០ដុល្លារអាមេរិក។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការរៀបចំកម្មវិធី រួមមាន៖
ក្លឹប Cambodia Happy Club
ក្លឹបវាយកូនហ្គោល Golden Eagle Cambodia
ក្លឹបវាយកូនហ្គោល Cambodia Gan-Shang (សហគ្រិនខេត្តជាំងស៊ី)
Singapore-Cambodia Connection
និងក្រុមហ៊ុន KAiSHAN Machinery
សូមអរគុណដល់ក្រុមហ៊ុនធានារ៉ាប់រង Campu Lonpac Insurance Cambodia ដែលជាអ្នកឧបត្ថម្ភរង្វាន់ Hole-in-One ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភធំៗដូចជា ធនាគារ ABA, OJI Packaging, DFI Lucky, ធនាគារកម្ពុជាសាធារណៈ (Cambodian Public Bank), Hansen Transport, Golden Fias Innovative Materials, Transco Energy, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sing-Specialists និងក្រុមហ៊ុនជាច្រើនទៀតដែលបានជាវតុអាហារពេលល្ងាច។
ជាមួយគ្នានេះ ក៏សូមអរគុណដល់សប្បុរសជនជាលក្ខណៈបុគ្គលសំខាន់ៗ រួមមាន៖ ឯកឧត្តម លូ គឹមឈុន ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោក Lee Thai Khit, លោក Andrew Tey, ឧកញ៉ា Siva Kumar Ravindran និងលោក Albert Tan ដែលការបរិច្ចាគដ៏សប្បុរសរបស់លោកអ្នក បានជួយឱ្យការរៃអង្គាសថវិកានេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ថវិកាដែលទទួលបានទាំងអស់ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់បេសកកម្មវេជ្ជសាស្ត្រក្នុងឆ្នាំ២០២៧ របស់អង្គការ Smile Cambodia ការថែទាំ និងផ្តល់ថ្នាំពេទ្យក្រោយពេលវះកាត់ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍បរិក្ខារពេទ្យនៅមជ្ឈមណ្ឌល Smile Center ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០២ មក អង្គការ Smile Cambodia បានគាំទ្របេសកកម្មវេជ្ជសាស្ត្រជាង ២២០លើក និងបានធ្វើការវះកាត់ជូនអ្នកជំងឺជាង ៦,០០០ករណី ដោយផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ឆែបក្រអូមមាត់ និងពិការភាពមុខមាត់ផ្សេងៗទៀត ដែលពួកគាត់ពុំមានលទ្ធភាពទទួលបានសេវាព្យាបាល។
កម្មវិធីនេះក៏បានជួយផ្សព្វផ្សាយបន្ថែមអំពីយុទ្ធនាការ «មនុស្សម្នាក់ មួយដុល្លារ» (One Dollar, One Person) របស់អង្គការ Smile Cambodia ដែលជាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងតាមសាលារៀនទូទាំងប្រទេស ដើម្បីអញ្ជើញសាធារណជនគ្រប់រូបឱ្យចូលរួមបរិច្ចាគត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។ ក្រៅពីការរៃអង្គាសថវិកា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីជំងឺឆែបមាត់ និងឆែបក្រអូមមាត់ កាត់បន្ថយការយល់ខុស និងការរើសអើង ព្រមទាំងលើកទឹកចិត្តឱ្យគ្រួសារអ្នកជំងឺស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា។
តាងនាមឱ្យអង្គការ Smile Cambodia លោក ភីធើ ង៉ ម៉េងឆេង (Peter Ng Meng Cheng) ប្រធានគណៈកម្មការរៀបចំកម្មវិធី សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះដៃគូសហការ ម្ចាស់ឧបត្ថម្ភ សប្បុរសជន កីឡាករវាយកូនហ្គោល អ្នកស្ម័គ្រចិត្ត និងភ្ញៀវកិត្តិយសទាំងអស់។ ទឹកចិត្តសប្បុរស និងការគាំទ្ររបស់លោកអ្នក នឹងជួយនាំយកសេវាវះកាត់ដ៏ចាំបាច់នេះទៅដល់កុមារ និងប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត ដោយផ្តល់ឱ្យពួកគាត់នូវឱកាសកាន់តែប្រសើរក្នុងការលូតលាស់ រីកចម្រើន និងមានស្នាមញញឹមប្រកបដោយទំនុកចិត្ត។
អង្គការ Smile Cambodia គឺជាសមាជិកនៃអង្គការ Smile Asia ដែលជាសម្ព័ន្ធភាពដៃគូយុទ្ធសាស្ត្រគាំទ្រដល់ការវះកាត់កែទម្រង់មាត់ឆែប និងការថែទាំពាក់ព័ន្ធនៅទូទាំងតំបន់អាស៊ី។ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ Smile Cambodia គឺ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Combining a day of golf with an evening of dining and socializing, Smile Cambodia’s Charity Golf and Dinner brought together corporate sponsors, business leaders, partners and golfers to connect and give back to a meaningful cause. Held on 15November 2026, the event welcomed 123 golfers to Chhun On PGA National Cambodia, followed by an evening dinner at Lao Di Fang Chinese Restaurant, attended by 300 guests across 30 tables.
The evening was honored by the presence of Lieutenant General Tan Sokvichea, H.E. Dr Ung Sam An, Under-secretary of the Ministry of Health, members of Smile Cambodia’s Board of Directors, Mdm Chhay Nay, Mrs Patty Heng, Mdm Ho Sareth, Mdm Chanda, Professor Nous Sarom, Executive Director, Mr Chan Kok Choy and Mr Peter Ng Meng Cheng.
Through the generosity of sponsors, donors and participants, the event raised more than US$50,000. Special appreciation goes to organizing partners, Cambodia Happy Club, Golden Eagle Cambodia Golf Club, Cambodia Gan-Shang (Jiangxi Entrepreneurs) Golf Club, Singapore-Cambodia Connection and KAiSHAN Machinery, the hole-in-one sponsor, Campu Lonpac Insurance Cambodia, corporate sponsors such as ABA Bank, OJI Packaging, DFI Lucky, Cambodian Public Bank, Hansen Transport, Golden Fias Innovative Materials and Transco Energy, Sing-Specialists Medical Center and many others who purchased dinner tables, as well as major individual donors, H.E. Lou Kim Chhun, Chairman and CEO of Sihanouk Autonomous Port, Lee Thai Khit, Andrew Tey, Okhna Siva Kumar Ravindran and Mr Albert Tan, whose generous contributions helped make the fundraising effort possible.
The proceeds will support Smile Cambodia’s ongoing 2027 medical missions, post-operative care and medication, as well as medical equipment upgrades at the Smile Center within Khmer-Soviet Friendship Hospital. Since its inception in 2002, Smile Cambodia has supported more than 220 medical missions and delivered over 6,000 surgeries, providing free treatment to patients with cleft lip, cleft palate and other facial conditions who might otherwise have limited access to care.
The event also brought attention to Smile Cambodia’s One Dollar, One Personcampaign, a nationwide digital and school outreach initiative that invites everyone to contribute just US$1. Beyond fundraising, the campaign seeks to raise public awareness of cleft conditions, address misconceptions and stigma, and encourage more families to seek timely treatment.
On behalf of Smile Cambodia, the Organizing Chairman Mr Peter Ng Meng Chengextends his heartfelt thanks to all partners and sponsors, donors, golfers, volunteers and guests. Their generosity and support will help bring essential surgical care within reach of more children and individuals, giving them a greater opportunity to grow, thrive and smile with confidence.
About Smile Cambodia
Smile Cambodia is a member of Smile Asia, a strategic alliance partnership supporting cleft surgery and related care across Asia. The Chairman of the Board of Directors is Her Excellency Dr Pich Chanmony, wife of Prime Minister Hun Manet.
For more information, please contact:
Ms Melissa Seet
Event Organizer
(855) 15 510 314
sc.smilecampaign@gmail.com
Facebook: smilecambodiaorg






