ជំងឺ
ប្រយ័ត្នផង! បុរសៗ ចូលចិត្តសម្រេចកាមដោយខ្លួនឯង ខូចតម្រងនោមទេ?
Tror Sopheap
July 15 2026
11.8 K views

លោកវេជ្ជបណ្ឌិតគួច ម៉េងលី ធ្លាប់បានលើកឡើងថា បើតាមក្បួនពេទ្យ គេពុំបានហាមប្រាមមិនឱ្យយើងសម្រេចកាមដោយ​ដៃនោះឡើយ។ ការសម្រេច​កាម​ដោយដៃឱ្យបានច្រើន យ៉ាងហោចណាស់ក៏មួយដងដែរក្នុងមួយថ្ងៃ ជួយកាត់បន្ថយភាពធុញថប់តប់ប្រមល់ ធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយ បង្កើតទឹកកាមថ្មី ធ្វើឱ្យឈាមដើរស្រួល និកាត់បន្ថយករណីរំលោភសេពសន្ថវៈជាដើម។

ម្យ៉ាង ប្រសិនបើយើងមិនដែលសម្រេចកាមដោយដៃទេ ក្បាលលិង្គនឹងតូចខុសខ្នាត ហើយពេលរួមភេទជាមួយដៃគូឆាប់ចេញទឹកកាម ដែលធ្វើឱ្យដៃគូអស់អារម្មណ៍ជាមួយយើងក៏មានដែរ។ មានសំណួរមួយថា តើបុរសៗ សម្រេចកាមដោយខ្លួនឯង អាចខូចតម្រងនោមដែរទេ? បើយោងតាមគេហទំព័រសុខភាព Vnexpress បានចុះផ្សាយថា តម្រងនោមជាប្រព័ន្ធទឹកនោម វាមានតួនាទីបញ្ចេញទឹកនោម វាមិនពាក់ព័ន្ធនឹងដំណើរការក្នុងការបញ្ចេញទឹកកាមរបស់បុរសទេ។ ដូច្នេះហើយ ការសម្រេចកាមដោយខ្លួនឯងមិនប៉ះពាល់ដល់តម្រងនោមនោះទេ។

ជាមួយគ្នានេះដែរ ទិន្នន័យដែលចេញផ្សាយដោយ Mayoclinic បានបង្ហាញផងដែរថា គុណភាពទឹកកាមដែលល្អបំផុតកើតឡើងបន្ទាប់ពីការមិនបញ្ចេញទឹកកាមរយៈពេល ២ទៅ៣ថ្ងៃ។ មានន័យថា ប្រសិនបើអ្នកបញ្ចេញទឹកកាមញឹកញាប់មិនបង្កផងប៉ះពាល់នោះទេ ប៉ុន្តែប្រសិនបើអ្នកចង់ឱ្យទឹកកាមរបស់អ្នកមានគុណភាពក្នុងអំឡុងពេលអ្នកមានគម្រោងយកកូន អ្នកគួរតែផ្អាកការបញ្ចេញទឹកកាមរយៈពេល ២ទៅ៣ថ្ងៃ។ ការសម្រេចកាមដោយដៃនោះ សូម្បីតែនារីភេទក៏គួរតែសម្រេចកាមដោយដៃដែរ។ រឿងហ្នឹងពុំមែនជារឿងគួរឱ្យខ្មាសអៀនអីទេ ព្រោះវាជាធម្មជាតិរបស់មនុស្សយើងគ្រប់ៗរូប ដែលនរណាៗក៏គួរតែយល់ដឹង និងធ្វើវាដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia