ជំងឺ
អ្នកអង្គុយលើសពី ៨ ម៉ោងក្នុងមួយថ្ងៃ កើតជំងឺកាច ៣មុខនេះ
Tror Sopheap
July 15 2026
3.8 K views

យោងតាម ​​Healthline បានលើកឡើងថា ការអង្គុយរយៈពេល ៦-៨ ម៉ោងក្នុងមួយថ្ងៃ ដូចជាពេលធ្វើការ បើកបរ ឬប្រើកុំព្យូទ័រ ត្រូវបានចាត់ទុកថាជាសកម្មភាពអសកម្ម មិនសូវល្អសម្រាប់សុខភាពប៉ុន្មានទេភាពអសកម្មរយៈពេលយូរបង្កើនហានិភ័យនៃជំងឺធាត់ ជំងឺលើសឈាម ជាតិស្ករក្នុងឈាមខ្ពស់ និងជំងឺកូឡេស្តេរ៉ុល។

 ១. ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត អ្នកអង្គុយលើស ម៉ោងក្នុងមួយថ្ងៃ ជាប់ៗគ្នារយៈពេលពីរសប្តាហ៍ មានហានិភ័យខ្ពស់ជាងធម្មតាក្នុងការវិវត្តទៅជារោគសញ្ញាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ពីព្រោះការអង្គុយយូរធ្វើឱ្យសកម្មភាពសាច់ដុំថយចុះ អាចប៉ះពាល់ដល់ចរន្តឈាម និងកាត់បន្ថយបរិមាណឈាម និងអុកស៊ីសែនដែលផ្គត់ផ្គង់ទៅកាន់ខួរក្បាល។ យោងតាម ​​Healthline បានបញ្ជាក់ថា ពេលអ្នកអង្គុយយូរបែបនេះធ្វើឱ្យខួរក្បាលត្រូវការលំហូរឈាម និងអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដំណើរការ ហើយវាបង្កជាហានិភ័យនៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ 

២. ការថយចុះការយល់ដឹងការអង្គុយយូរពេកអាចប៉ះពាល់អវិជ្ជមានដល់សុខភាពខួរក្បាល ជាការបង្កើនហានិភ័យការថយចុះនៃការចងចាំ។ ការផ្គត់ផ្គង់អុកស៊ីសែនមិនគ្រប់គ្រាន់ដល់ខួរក្បាល និងការប្រើប្រាស់ជាតិស្ករមិនល្អនាំឱ្យមានកង្វះសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការវែកញែករបស់ខួរក្បាល និងការផ្តោតអារម្មណ៍ជាដើម។ យូរៗទៅ នេះបណ្តាលឱ្យមានការថយចុះការយល់ដឹង ការចងចាំមិនល្អ និងដំណើរការព័ត៌មានកាន់តែយឺតឡើង។ អ្នកដែលអង្គុយជាប្រចាំលើសម៉ោងក្នុងមួយថ្ងៃមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺភ្លេចភ្លាំង និងជំងឺវង្វេង នៅពេលចាស់ជរាថែមទៀត

៣. ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលការហាត់ប្រាណជួយបង្កើនសកម្មភាពរបស់អង់ស៊ីម lipoprotein lipase (LPL) ដែលដើរតួនាទីក្នុងការបំបែក triglycerides នៅក្នុងឈាមសម្រាប់រាងកាយប្រើប្រាស់ ឬរក្សាទុកជាខ្លាញ់។ ប៉ុន្តែនៅពេលអ្នកអង្គុយរយៈពេលយូរហើយអសកម្ម អង់ស៊ីមនេះនឹងថយចុះ អាចប៉ះពាល់ដល់ការរំលាយអាហារជាតិខ្លាញ់ និងរួមចំណែកដល់ការប្រមូលផ្តុំជាតិខ្លាញ់កើនឡើងលឿន។ យូរៗទៅ នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើង BMI ទំហំចង្កេះ និងជាតិខ្លាញ់ក្នុងពោះ ដោយហេតុនេះបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ យោងតាមគេហទំព័រ ​​Very Well Health ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
137 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
126 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
77 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
41 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia