ជំងឺ
ប្រយ័ត្នផងណា! អ្នកមានទម្លាប់គេងបែបនេះ ឆាប់ខូចតម្រងនោមណាស់
Tror Sopheap
July 20 2026
8.6 K views

បើអ្នកគេងមិនគ្រប់ម៉ោង និងការគេងច្រើនម៉ោងពេក វាធ្វើឱ្យប៉ះពាល់ដល់សុខភាពតម្រងនោមបានដែរ។ តាមការស្រាវជ្រាវត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអឺរ៉ុបសម្រាប់ការសិក្សាជំងឺទឹកនោមផ្អែម (EASD) នៅទីក្រុងម៉ាឌ្រីដ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគេងច្រើនពេកអាចបង្កើនការខូចខាតមីក្រូសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម ៣១% ។ ខណៈដែលការគេងមិនបានគ្រប់គ្រាន់អាចបង្កើនការខូចខាតដល់សរសៃឈាមដល់ទៅ ៣៨% ឯណោះ។ បញ្ហាធំមួយប៉ះពាល់ដល់តម្រងនោមខ្លាំង គឺទម្លាប់គេងយប់ជ្រៅ ហើយគេងមិនទៀងម៉ោងថែមទៀត។

តាមលោកវេជ្ជបណ្ឌិត Ciaran McMullan ជំនាញសរសៃប្រសាទ និងនៅមន្ទីរពេទ្យ Brigham and Women's Hospital បានសិក្សាពីរបៀបគេងដែលប៉ះពាល់ដល់តម្រងនោមបានបញ្ជាក់ថា ការគេងមិនទៀងម៉ោងទេ ម្តងគេងម៉ោង១០ ម្តងគេង ១២យប់បែបនេះ វាធ្វើឱ្យការបញ្ចេញអរម៉ូន Melatonin ជាអរម៉ូននៃការគេងធ្វើឱ្យរាងកាយមានការប្រែប្រួលនាំប៉ះពាល់ដល់មុខងារតម្រងនោមម្តងបន្តិចៗ រហូតបង្កជាបញ្ហាខូចតម្រងមិនអាចបញ្ចេញកាកសំណល និងបញ្ចេញជាតិពុលចេញពីរាងកាយ។ ព្រោះអរម៉ូននេះមានមុខងារគ្រប់គ្រងវដ្តនៃការគេង និងការភ្ញាក់ពីគេង ការបញ្ចេញអរម៉ូនមិនទៀងទាត់អាចប៉ះពាល់ដល់មុខងារតម្រងនោមដោយប្រយោលតាមរយៈយន្តការផ្សេងៗ រួមទាំងការប៉ះពាល់ដល់សម្ពាធឈាម និងចង្វាក់បេះដូងខាងក្នុង (circadianជាអរម៉ូនគេងនិងភ្ញាក់ពីគេង) របស់រាងកាយ។ ការរំខានចង្វាក់អរម៉ូន circadian នេះជារឿយៗ រយៈពេលយូរនោះ អ្នកនឹងឃើញថា អ្នកគេងមិនគ្រប់មានជំងឺតម្រងនោមកាន់តែធ្ងន់ធ្ងរ។

យោងតាមគេហទំព័រ vnexpress បានបញ្ជាក់ថា ពេលអ្នកគេងគ្រប់ ៨ម៉ោងមានអារម្មណ៍ឆ្អែត នាំឱ្យរាងកាយអ្នករឹងមាំ តម្រងនោមក៏សុខភាពល្អដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនៃគឺមនុស្សជាច្រើននាបច្ចុប្បន្ននេះ កំពុងតែគេងមិនបានគ្រប់គ្រាន់ ដែលជាកត្តាប្រឈមមួយប៉ះពាល់ដល់សុខភាពនិងអាយុជីវិត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia