ជំងឺ
ស្រីៗ ប្រយ័ត្នផង! ៧រោគសញ្ញានៃជំងឺមហារីកសុដន់
Tror Sopheap
July 17 2026
6.2 K views

សព្វថ្ងៃនេះស្ត្រីតែងតែជួបបញ្ហាច្រើនជាងបុរស ជាពិសេសជំងឺមហារីកសុដន់ជាជំងឺមួយដែលកោសិកាក្នុងសុដន់លូតលាស់ដោយមិនអាចគ្រប់គ្រងបានឡើយ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានបង្ហាញថា ហានិភ័យជំងឺមហារីកសុដន់កើតឡើងដោយសារកត្តារួមបញ្ចូលគ្នាជាច្រើន។ ក្នុងនោះកត្តាចម្បងមានភាពជាស្ត្រី និងអាយុច្រើន។ មហារីកសុដន់ភាគច្រើនត្រូវបានរកឃើញចំពោះស្ត្រីដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា នេះជារោគសញ្ញានៃជំងឺមហារីកសុដន់មាន៖

១- ប្រែប្រួលទំហំ និងទំរង់សុដន់

២- សញ្ញាឈឺសុដន់

៣- ស្បែកសុដន់ប្រែប្រួល ក្រហម ហើម  ឬមានលក្ខណៈដូចសំបកក្រូចពោធិសាត់

៤- មានចេញឈាម ឬទឹករងៃពីក្បាលដោះ

៥- មានដុំស្អិតនៅក្នុងសុដន់

៦- ក្បាលសុដន់លឹបចូលក្នុង

៧- មានឡើងហើមកូនកណ្តុរក្រោមក្លៀក

ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការព្យាបាលដោយកាំរស្មីជាការប្រើកាំរស្មីថាមពលខ្ពស់ (ស្រដៀងនឹងកាំរស្មីអ៊ិច) ដើម្បីសម្លាប់កោសិកាមហារីក។វេជ្ជបណ្ឌិតទាំងនេះគឺជាអ្នកជំនាញក្នុងការធ្វើរោគវិនិច្ឆ័យបញ្ហាសុដន់តែម្ដង។វេជ្ជបណ្ឌិតមកពីឯកទេសផ្សេងៗគ្នាតែងតែធ្វើការរួមគ្នាដើម្បីព្យាបាលជំងឺមហារីកសុដន់ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

១៣៣

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia