សម្រស់
មិនបាច់ហាត់ប្រាណក៏ស្រកគីឡូដែរ ឱ្យតែអនុវត្តតាមក្បួនទាំងនេះ

មានបងប្អូនជាច្រើនដែលកំពុងតែមានបញ្ហាលើសគីឡូ ហើយពិបាកក្នុងការសម្រកខ្លាំងមែនទែន ព្រោះបងប្អូនខ្លះរវល់ការងារគ្មានពេលសម្រាប់ហាត់ប្រាណ និងបងប្អូនមួយចំនួនទៀតខ្ជិលហាត់ប្រាណតែម្ដង តែចង់ស្រកគីឡូ ។

នៅថ្ងៃនេះ Healthy Cambodia មកប្រាប់បងប្អូនពីយុទ្ធសាស្ត្រក្នុងការសម្រកគីឡូ និងថែរក្សារាងសម្រាប់បងប្អូនដែលមិនមានពេលក្នុងការហាត់ និងខ្ជិលហាត់ប្រាណ ជាក់ស្ដែងក្បួនទាំងនេះដកស្រង់ តាមរយៈការលើកឡើងរបស់វេបសាយ” EatThis,NoThat “ ដូចនេះ ចង់ដឹងថាត្រូវធ្វើយ៉ាងណា​ សូមអានឱ្យចប់ណា៖

-ញ៉ាំទឹកមុនញ៉ាំអាហារ៖ ការសិក្សាបានបង្ហាញាថាការញ៉ាំទឹកមួយកែវ រាល់ពេលមុនញ៉ាំអាហារ នឹងជួយឱ្យអ្នកញ៉ាំអាហារបានតិចជាងមុនរហូតដល់ទៅ៤០% នេះដោយសារតែបន្ទាប់ពីញ៉ាំទឹករួច ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ដូចនេះរាងកាយមិនត្រូវការអាហារច្រើនទៀតនោះទេ ទីបំផុតអាចនាំឱ្យអ្នកស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។

-ហាមគេងយប់ជ្រៅពេក៖ នៅពេលអ្នកយឺតយ៉ាវក្នុងការចូលគេង ធ្វើឱ្យរាងកាយរបស់អ្នកនឹងបង្កើនកម្រិតអរម៉ូនឃ្លាន និងមានការថយចុះនូវអរម៉ូនតេរីនទីន(Teptin)។ លើសពីនេះ ការសិក្សាបានបង្ហាញថាការគេងមិនស្កប់ស្កល់របស់អ្នកនឹងធ្វើឱ្យអ្នកឃ្លានអាហារខ្លាំង ញ៉ាំច្រើន ហើយចង់ញ៉ាំតែអាហារដែលមានជាតិផ្អែម និង អាហារដែលមានជាតិខ្លាញ់ច្រើន ដែលអាចបង្កើនកាល់ឡូរីក្នុងខ្លួនធ្វើឱ្យអ្នកធាត់។

-ការបរិភោគអាហារឱ្យបានត្រឹមត្រូវ៖ ការសិក្សានៅសកលវិទ្យាល័យស៊ីដនីបានរកឃើញថា ការបរិភោគអាហារគឺ ជាផ្នែកធំដែលធ្វើឱ្យរាងកាយឆាប់ប្រែប្រួលបំផុត។ ដូចនេះ វីធីល្អ គឺអ្នកត្រូវញ៉ាំអាហារដែលមានរសជាតិសាប កាត់បន្ថយអាហារប្រៃ ផ្អែមពេក អាហារដែលមានជាតិខ្លាញ់តិច និងកាត់បន្ថយចំនួនបរិមាណអាហារ៥០%នៃអាហារដែលអ្នកធ្លាប់ញ៉ាំ ជាពិសេសអ្នកត្រូវតែញ៉ាំបន្លែផ្លែឈើ​ឱ្យច្រើនជាងប្រភេទសាច់ នោះអ្នកនឹងអាចស្រកគីឡូលឿនបំផុត បើទោះជាអ្នកមិនសូវមានពេលហាត់ប្រាណក៏ដោយ។

-កាត់បន្ថយចំនួនស្ករនៅក្នុងភេសជ្ជៈ៖ មធ្យោបាយថ្មីនេះ គឺអ្នកត្រូវតែកាត់បន្ថយចំនួនស្ករនៅក្នុងភេសជ្ជៈដែលអ្នកញ៉ាំ មិនថាភេសជ្ជៈកំប៉ុង ឬ ភេសជ្ជៈដូចជា កាហ្វេ កាហ្វេទឹកដោះគោ តែបៃតងនោះទេ អ្នកត្រូវតែបន្ថយស្ករ ពីព្រោះជាតិស្ករទាំងនេះធ្វើឱ្យអ្នកឡើងគីឡូលឿនណាស់។

-ញ៉ាំទឹកក្ដៅនៅពេលព្រឹក៖ ការញ៉ាំទឹកក្ដៅនៅពេលព្រឹក គឺល្អបំផុតសម្រាប់អ្នក ពីព្រោះសារធាតុក្នុងទឹកក្ដៅជួយដុតរំលាយជាតិខ្លាញ់ក្នុងក្បាលពោះ និងសម្អាតជាតិកខ្វក់ក្នុងក្រពះរបស់អ្នកបានស្អាតល្អ។  ជាពិសេស ប្រសិនបើអ្នកបានញ៉ាំទឹកខ្ញីក្ដៅៗ ឬទឹកក្ដៅឧណ្ឌៗដាក់ក្រូចឆ្មាទៀតនោះ រឹតតែល្អក្នុងការជួយឱ្យខ្លាញ់ក្បាលពោះស្រកកាន់តែលឿន។

គួរបញ្ជាក់ថា សូម្បីតែកញ្ញា ចិត្ត កញ្ចនា ដែលជាតារាចម្រៀងOriginalស្រុកខ្មែរក៏បានលើកឡើងផងដែរថា ការញ៉ាំទឹកក្ដៅនៅពេលព្រឹកនឹងជួយឱ្យការសម្រកគីឡូស្រកបានលឿន ពីព្រោះពេលព្រឹកកំឡុងពេលពោះទទេរ នោះទឹកក្ដៅអាចជួយដុតរំលាយខ្លាញ់អាក្រក់ ឬខ្លាញ់លើសបានល្អបំផុត។

ដូចនេះ សម្រាប់ប្រិយមិត្តអ្នកអានជាទីស្រឡាញ់ ដែលមិនសូវមានពេលសម្រាប់ហាត់ប្រាណអាចងាកមកអនុវត្តតាមក្បួនទាំងនេះវិញ គឺចំណេញទាំងពេលវេលាហើយស្រកគីឡូទៀតផង។ ក៏ប៉ុន្តែ សូមបញ្ជាក់ថា សូមមានការអត់ធ្មត់និងព្យាយាមបន្តិចណា ព្រោះវិធីនេះ មិនស្រកលឿនភ្លាមៗតាមចិត្តនោះទេ គឺត្រូវការពេលវេលា ប៉ុន្តែធានាថានឹងទទួលបានផលពិតៗ។

អត្ថបទដោយ ៖ កញ្ញា តឹក ស៊ីថា

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia