ព័ត៌មាន

គួរឱ្យសោកស្តាយណាស់! ប្រវត្តិសាស្រ្ត១១៥ឆ្នាំហើយ មនុស្ស១៥នាក់បានស្លាប់និងបាត់ខ្លួននៅកូរ៉េខាងត្បូង
August 10,2022
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងព័ត៌មានជាតិកម្ពុជា បានធ្វើសេចក្តីប្រកាសអំពីការរកឃើញមនុស្ស៩នាក់ស្លាប់ និង៦នាក់ទៀតបាត់ខ្លួន ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េខាងត្បូងរយៈពេល១១៥ឆ្នាំកន្លងមក ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កជាគ្រោះទឹកជំនន់នៅកណ្តាលទីក្រុង។មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ទឹកភ្លៀងធ្លាក់ខ្លាំងបំផុតដែលត្រូវបានគេជឿថាជាភ្លៀងខ្លាំងបំផុតក្នុងរយៈពេល១១៥ឆ្នាំមកនេះ បានវាយលុកទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ដែលបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួន ខណៈដែលទឹកភ្លៀងបានជន់លិចផ្ទះ យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដី។ប្រភពដដែលបានឱ្យដឹងទៀតថា ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិច Incheon និងខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលរងភ្លៀងធ្លាក់ខ្លាំងជាង ១០០មិល្លីម៉ែត្រក្នុងមួយម៉ោងកាលពីយប់ថ្ងៃចន្ទ ដោយធ្វើឱ្យសង្កាត់ Dongjak នៃទីក្រុងសេអ៊ូលមានកម្រិតទឹកភ្លៀង ១៤១,៥មីលីម៉ែត្រនៅចំណុចមួយ។ជាមួយគ្នានេះ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ភ្លៀងនឹងធ្លាក់រហូតដល់កម្រិត ៣០០មីលីម៉ែត្រ ត្រូវបានគេព្យាករណ៍សម្រាប់តំបន់រដ្ឋធានីមួយនេះ ហើយវានឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ជាមួយនឹងខេត្ត Gyeonggi នៅភាគខាងត្បូងដែលទំនងជានឹងមានភ្លៀងធ្លាក់លើសពីកម្រិត ៣៥០មីលីម៉ែត្រ៕អត្ថបទដោយ៖ កញ្ញា លីហួយ

ប្រុងប្រយ័ត្ន! កម្ពុជានឹងរងព្យុះទី៧ រួមទាំងសម្ពាធទាបពីប្រទេសជិតខាងចន្លោះថ្ងៃទាំង៣នេះ
August 09,2022
សូមបងប្អូនធ្វើដំណើរទៅណាមកណាដោយការប្រុងប្រយ័ត្ន យោងតាមលិខិតប្រកាសពីក្រសួងធនធានទឹក និងឧត្តុនិយមនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម។ជាមួយនោះ នឹងរួមបញ្ចូលទាំងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ។ អំឡុងពេលនោះផងដែរ ខ្យល់មូសុងនិរតីនឹងបន្តបក់ខ្លាំងមកលើតំបន់មាត់សមុទ្រផងដែរ។ បន្ទាប់ពីនោះកម្ពុជាក៏ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយបន្ថែមទៀត ហើយស្ថានភាពបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ផ្សេងៗដូចមាននៅក្នុងសេចក្តីប្រកាសខាងក្រោម៖

កុំភ្លេចខ្លួន! កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដរហូតដល់ជិត១២០ករណី ត្រឹម៤ថ្ងៃប៉ុណ្ណោះ
August 08,2022
តាមការឱ្យថាដឹងពីក្រសួងសុខាភិបាល រយៈពេលត្រឹម៤ថ្ងៃចុងក្រោយនេះ កម្ពុជានៅតែបន្តរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់១១៩ករណី បើរាប់ពីថ្ងៃទី០៤ មកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងនោះចំនួនករណីឆ្លងក្នុងមួយថ្ងៃៗរួមមាន៖ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០ រកឃើញចំនួនឆ្លង ២២ករណីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០ រកឃើញចំនួនឆ្លង ១៨ករណីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០ រកឃើញចំនួនឆ្លង ៤៤ករណីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០ រកឃើញចំនួនឆ្លង ៣៥ករណីដោយកូវីដនៅតែបន្តមានវត្តមាននៅក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ ហេតុនេះបងប្អូនមានអាការសង្ស័យដូចជាក្អក ឈឺបំពង់ក គ្រុនក្ដៅលើសពី៣៨អង្សារសេ រងាញាក់ ហត់ ដង្ហើមខ្លី អស់កម្លាំង ឬមានអាការដូចផ្ដាសាយធំ យូរថ្ងៃមិនបាត់ គួរតែមានការប្រុងប្រយ័ត្ន ធ្វើតេស្តឬជួបពិនិត្យជាមួយគ្រូពេទ្យ ចៀសវាងការឆ្លងកូវីដ១៩ដោយមិនដឹងខ្លួន។ សូមបងប្អូនបន្តអនុវត្តវិធានការការពារខ្លួន ៣កុំនិង៣ការពារ និងចាក់វ៉ាក់សាំងដូសជម្រុញការពារឱ្យបានគ្រប់គ្នាផងដែរ។អត្ថបទដោយ៖ Senghong

អ្នកជំងឺទឹកនោមផ្អែមមានដំបៅជើងកុំភ័យ វេជ្ជបណ្ឌិតខ្មែរប្រាប់វិធីព្យាបាលដំបៅជាសះស្បើយជោគជ័យច្រើនហើយ
August 04,2022
តើដំបៅជើងកើតលើអ្នកជំងឺទឹកនោមផ្អែមជាអ្វីទៅ? ដំបៅជើងកើតលើអ្នកទឹកនោមផ្អែម គឺជាដំបៅ ឬក៏ដំបៅចំហរដែលកើតឡើងប្រហែលជា ១៥ ភាគរយនៃអ្នកជំងឺទឹកនោមផ្អែម ហើយជាទូទៅមានទីតាំងនៅផ្នែកខាងក្រោមជើងក្នុងចំណោមអ្នកដែលវិវត្តទៅជាដំបៅជើងមានប្រមាណ ៦ ភាគរយនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារការឆ្លងមេរោគ។ជាមួយគ្នានេះដែរ មូលហេតុចម្បងដែលធ្វើឱ្យកើតដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែករួមមាន ជំងឺប្រព័ន្ឋសរសៃប្រសាទ (ខូចប្រព័ន្ឋសរសៃប្រសាទ) និងផ្នែកខាងចុងអវយវកង្វះឈាមចិញឹម (កង្វះលំហូរឈាម) ដូច្នេះជាហេតុធ្វើឱ្យកើតមានដំបៅនេះឡើង។ម្យ៉ាងវិញទៀតស្ថានភាពនៃដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែមនេះមើលទៅមានសភាព ក្រហែងក្រហមនៅលើស្បែក ហើយដំបៅជើងភាគច្រើនមានទីតាំងនៅចំហៀង ឬបាតជើង ឬចុងម្រាមជើ ហើយដំបៅនេះសភាពព័ន្ធជុំវិញដោយស្បែកក្រាស់ៗ។នៅក្នុងនោះ លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា បានរៀបរាប់ប្រាប់មកកាន់ចាបបៃតងថា ប្រសិនបើអ្នកជំងឺដុះចេញនៅដំបៅជើងនេះឡើង គន្លឹះជោគជ័យក្នុងការព្យាបាលដំបៅជេីងអ្នកជំងឺទឹកនោមផ្អែមឱ្យបានទាន់ពេលវេលារួមមាន៖ - រួសរាន់មកព្យាបាល កាលណាយេីងទុកដំបៅកាន់តែយូរអត្រាបរាជ័យកាន់តែខ្ពស់ រួសរាន់មកព្យាបាលអត្រាជោគជ័យខ្ពស់- រករោគវិនិច្ឆ័យអោយបានឆាប់រហ័ស ព្រោះដំបៅជេីងអ្នកជំងឺទឹកនោមផ្អែមមានច្រេីនប្រភេទ: ដំបៅមកពីស្ទះសសៃ ឈាម ដំបៅមកពីខូចប្រព័ន្ធវិញ្ញាណ ដំបៅមកពីមេរោគ ហេីយមេរោគរាលដល់កំរិតណា (សាច់ដុំ ឆ្អឹង រឺ សន្លាក់)- ប្រឹក្សា និងព្យាបាលជាមួយវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់លេីដំបៅជេីងអ្នកជំងឺទឹកនោមផ្អែម។ដូច្នេះ លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា សូមប្រឹក្សារជាមួយវេជ្ជបណ្ឌិតឯកទេសរបស់លោកអ្នកឱ្យបានទាល់ពេលវេលា និងទៀងទាត់។ ដូច្នេះប្រសិនបើបងប្អូនចង់ជួបជាមួយនឹង លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ាថា អាចទំនាក់ទំនងតាមរយៈផេកផ្លូវការរបស់ KS Diabetes Hormone Center ឬ 069 380 000, 078 380 000៕

ចិនប្រកាសផ្អាកនាំចេញនាំចូលទំនិញទាំងនេះជាមួយតៃវ៉ាន់ភ្លាមៗចាប់ពីថ្ងៃទី៣ខែសីហាតទៅ
August 03,2022
តាមការឱ្យដឹងពីសារព័ត៌មានអត្តរជាតិ Cna នៅព្រឹកថ្ងៃពី៣ ខែសីហា ឆ្នាំ២០២២នេះបានឱ្យថាដឹង មន្ត្រីគយចិន បានប្រកាសថាចិននឹងផ្អាកការនាំចូលផ្លែក្រូច ត្រី២ប្រភេទផ្សេងទៀត ពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី៣ ខែសីហាតទៅ។ជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃដដែល ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិននឹងផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ចាប់ពីថ្ងៃទី ៣ ខែសីហាផងដែរ។គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើងក្រោយមានដំណើរទស្សនកិច្ចជាលើកដំបូងរបស់សមាជិកសភាអាមេរិកអ្នកស្រី Nancy Pelosi ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់៕អត្ថបទដោយ៖ Senghong

ប្រយ័ត្ន! ស្ងាត់ៗវីរុសកូវីដ១៩កំពុងរាតត្បាតជាថ្មី គិតត្រឹមថ្ងៃទី០១ខែនេះនៅបន្តមាន២ខ្ទង់ដដែល
August 02,2022
នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញនូវសេចក្តីជូនដំណឹស្ដីពី ការសរុបស្ថានភាពជំងឺកូវីដ១៩បានឱ្យឃើញថា គិតត្រឹមរយៈពេល២៤ម៉ោង ក្នុងថ្ងៃទី០១ខែសីហា នេះ កម្ពុជាបានរកឃើញមានចំនួនករណីឆ្លងកូវីដ១៩ថ្មី សរុប៣៩នាក់បន្ថែម ជាសះស្បើយ ៣៧នាក់ និងស្លាប់០នាក់។ក្នុងករណីឆ្លងថ្មីនេះផងដែរ មានលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនPCR ហើយចំនួនអ្នកដែលឆ្លងសុទ្ធសឹងជាប្រភេទអូមីក្រុងទាំងអស់ ដោយក្នុងនោះ៣១នាក់ ជាករណីស្នើសុំវិញ្ញាបនត្រចេញទៅក្រៅប្រទេស។គួរបន្ថែមជាមួយគ្នានេះផងដែរ ផ្អែកតាមប្រសាសន៍របស់លោក ជំទាវ ឱ វណ្ណឌីន ធ្លាប់បានជម្រុញផងដែរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងការពាក់ម៉ាស លាងសម្អាតដៃឱ្យបានទៀងទាត់ រក្សាគម្លាតសុវត្ថិភាព និងទៅទទួលការចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាការពារការរាតត្បាតរបស់ជំងឺកូវីដ១៩ជាថ្មីម្ដងទៀត។អាស្រ័យហេតុនេះ ហើយសូមបងប្អូនកុំភ្លេចខ្លួនឱ្យសោះ ពីព្រោះកូវីដ១៩មិនទាន់ទៅណាឆ្ងាយពីយើង ប្រសិនបើហ៊ានតែប្រហែសក្នុងនាទីណាមួយបងប្អូនអាចនឹងឆ្លងបានគ្រប់ពេលវេលា។ ម្យ៉ាងវិញទៀត បងប្អូនគួរទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន និងតាមពេលវេលាដែលក្រសួងសុខភិបាលបានកំណត់ជូន ដោយហេតុថា វ៉ាក់សាំងនេះហើយ ប្រៀបដូចជារនាំងជួយការពារសុខភាពបងប្អូនមិនឱ្យឆ្លងវីរុសកូវីដដោយងាយៗឡើយ សូម្បីតែក្នុងករណីឆ្លងក៏ដោយ ក៏មិនបង្កឱ្យធ្លាក់ចូលទៅក្នុងបញ្ហាធ្ងន់ធ្ងរដែរ៕ អត្ថបទដោយ៖ប៉ែត ធីតា