សម្រស់
៧០ឆ្នាំសម្រស់និងសុខភាពមិនចាញ់ក្មេងៗ លោកយាយដាក់គោលដៅរស់ឱ្យបាន១៥០ឆ្នាំ

គាត់មានឈ្មោះថា Sineenart Hatrakul  ឈ្មោះហៅក្រៅដែលគេស្គាល់គាត់ច្រើន គឺ អ្នកគ្រូ KruAo.Olive ជាជនជាតិថៃ ដូចដែលគាត់បានប្រាប់ចឹង ឆ្នាំនេះគាត់មានអាយុ៧០ឆ្នាំហើយ គាត់បាននិយាយថាខ្វះតែបន្តិចទៀតទេគ្រប់១០០ហើយ ទោះជា១០០ឆ្នាំ ក៏គាត់បាននិយាយថានឹងរក្សារូបរាងនៅក្មេងរឹងមាំដូចបច្ចុប្បន្ននេះអ៊ីចឹង ហើយគោលដៅរបស់គាត់គឺគាត់ចង់រស់នៅឱ្យបាន១៥០ឆ្នាំ។

ទោះលោកយាយមានវ័យ ៧០ឆ្នាំមែន តែស្បែកមុននៅតែរលោងតឹងស្អាត ស្បែកដៃជើងក៏មិនយារធ្លាក់ រាងក៏នៅតែស្លីម មើលសម្រស់របស់គាត់ដូចមនុស្សវ័យប្រហែលជាង៤០ឆ្នាំប៉ុណ្ណោះ។ ពីមុនមកគាត់ក៏ធ្លាប់ធាត់ ចាស់ដូចគេឯងចឹង ហើយឈឺទៀត តែគាត់បានផ្លាស់ប្តូរការរស់នៅរបស់ខ្លួនឯងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយរូបរាងដែលឃើញក្មេងរាល់ថ្ងៃនេះ ជាលទ្ធផលនៃប្តូរទម្លាប់រស់នៅរបស់គាត់នឹងឯង។

អាថ៌កំបាំងនៅពីសម្រស់តាន់ ហ៊ានដាក់គោលដៅរស់នៅឱ្យបាន១៥០ឆ្នាំ របស់អ្នកគ្រូអ៊ន់៖

ទី១ ៖ ញ៉ាំតែអាហារណាដែលរាងកាយត្រូវការបានហើយ កុំញ៉ាំរបស់ដែលបំផ្លាញរាងកាយអី។ របបអាហារជួយដល់រាងកាយ៨០% រាងធាត់រាងស្គម ខាងក្នុងមានខ្លាញ់ច្រើនខ្លាញ់តិច ឈឺច្រើនឬគ្មានជំងឺ ចាស់លឿន ឬក្មេងបានយូរ គឺអាស្រ័យលើអាហារដែលយើងញ៉ាំរាល់ថ្ងៃ។ អ្នកគ្រូថាដូចដឹងហើយ កុំផ្អែមពេក កុំប្រៃពេក កុំខ្លាញ់ច្រើនពេក កុំញ៉ាំជាតិម្សៅច្រើនពេក ញ៉ាំអាហារណាដែលផ្ដល់វីតាមីន ប្រូតេអ៊ីនឱ្យរាងកាយបានគ្រប់គ្រាន់បានហើយ មិនបាច់ដាក់សម្ពាធឱ្យខ្លួនឯងទេ ធ្វើវាឱ្យទៅជាទម្លាប់។

ទី២ ៖ ហាត់ប្រាណ អ្នកគ្រូនិយាយថាហាត់ប្រាណគឺត្រូវតែប្រើពាក្យថាជាប់លាប់ ជាប្រចាំតែម្ដងបើចង់ឱ្យរាងកាតរឹងមាំ អ្នកគ្រូថាញ៉ាំអាហារដើម្បីបញ្ជូលសារធាតុល្អចូលខ្លួន ហើយហាត់ប្រាណដើម្បីឱ្យរាងកាយ ភាពសាំរឹងមាំ រក្សាសាច់ដុំឱ្យល្អ កុំឱ្យស្បែកយើងធារធ្លាក់។ ចឹងហើយត្រូវហាត់ជាប្រចាំ កុំខ្វល់ថានៅក្លិប ឬនៅផ្ទះ កន្លែងណាក៏បានដែរ ចាប់ផ្ដើមម្ដងបន្តិចៗរាល់ថ្ងៃយូរៗទៅធ្លាប់ហើយ។

ទី៣ ៖ ផ្លូវចិត្ត រូបមន្តអាយុវែងរបស់គាត់គឺសុខភាពរាងកាយល្អ សុខភាពផ្លូវចិត្តល្អ សម្រស់ស្អាត ស្មើនឹងអាយុវែង។ ដើម្បីឱ្យបានសុខភាពចិត្តល្អ អ្នកគ្រូថាគេងឱ្យគ្រប់ គេងឱ្យទៀងពេល ហើយកុំគិតថាអាចគេងសងបានឱ្យសោះគឺខុសហើយ មិនមែនយប់គេងម៉ោង១២ម៉ោង១ រួចព្រឹកឡើងម៉ោង១០ ១១ បានក្រោកហើយគិតថាខ្លួនឯងគេគ្រប់ម៉ោង ឬថ្ងៃនេះមិនគេង ថ្ងៃស្អែកគេងជំនួស គឺខុសតែម្ដង វាជួសជុលគ្នាមិនបានទេ។ ត្រូវតែគេងលឿន គេងឱ្យគ្រប់ជាប្រចាំ បានភាពសាំល្អ ខួរក្បាល ការគិតក៏ល្អតាមនោះ។

មួយវិញទៀត លោកយាយបានប្រាប់ទៀតថា កុំគិតបារម្ភពីអ្វីដែលមិនទាន់កើតឡើងខ្លាំងពេក ដូចគាត់ចឹងគាត់មិនអាចដឹងថាគាត់និងបាត់បង់ជីវិតពេលណាទេ ពេលណាពេលនោះទៅ គាត់គ្រាន់ដឹងថាគោលដៅរបស់គាត់គឺនឹងរស់នៅឱ្យបាន១៥០ឆ្នាំ នៅតែរក្សាភាពក្មេងស្អាត មិនចាស់ទ្រុតទ្រោម ហើយគាត់ជឿថាគាត់នឹងធ្វើបាន។ ដោយបន្តទៀតថា តែងខ្លួនឱ្យស្អាតៗ នរណាថាចាស់ស្អាតមិនបាន នរណាថាអាយុច្រើនត្រូវតែឈឺត្រូវតែទ្រុតទ្រោម គាត់មិនព្រមទេ គាត់មិនខ្វល់នរណាថាគាត់អាយុច្រើនតែងខ្លួនស្ទាយអីទេ គ្មានលក្ខខណ្ឌថាកំណត់ថាមនុស្សចាស់តែងខ្លួនមិនបានទេ គាត់ដឹងកាលៈទេសៈច្បាស់ សំខាន់គាត់ស្រឡាញ់ ឆ្លុះកញ្ចក់ឃើញខ្លួនឯងស្អាតអារម្មណ៍ល្អ អាយុវែង ។

គាត់ជឿលើឥទ្ធិពលវិជ្ជមាន  អ្នកគ្រូអន់ផ្ដាំហើយផ្ដាំទៀតថាមិនហួសពេលដែលត្រូវមើលថែខ្លួនឯងទេ ហើយត្រូវជឿលើគោលដៅខ្លួនឯងយើងមនុស្សអ្វីក៏ធ្វើបានដែរ ហើយកុំខ្វល់ថាប្តូរទម្លាប់មកល្អហើយពេលណាបានផល កុំខ្វល់ឱ្យតែធ្វើឱ្យជាប់លាប់ទៅយើងដឹងតែបានផលមកឯងៗ៕

អត្ថបទដោយ៖ សេងហុង-Senghong

Photo 2024 07 24 08 17 08

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
2 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
301 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
383 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
620 views

#សម្រស់

គ្រូពេទ្យជំនាញប្រាប់គន្លឹះ មុនចិត្តចាក់ Botox បណ្ដឹងស្បែកមុខគួរដឹងចំណុចសំខាន់ទាំងនេះ បើមិនចង់ស្ដាយក្រោយ
Pov Saru
November 28 2025
439 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
4.9 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.4 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
801 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា
#ចិត្តសាស្ត្រDecember 5 2025
ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia