សម្រស់
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ

អាហារពិតជាសំខាន់ណាស់។ បើអ្នកហូបមិនបានត្រឹមត្រូវដូចជាផឹកស្រាច្រើន ហូបអាហារមានរសជាតិប្រៃផ្អែមលើសកម្រិតនោះ វាបង្កស្បែករបស់អ្នកប្រែទៅជាឆាប់ចាស់។ គ្រាន់តែហូបអាហារត្រឹមត្រូវសម្រស់អ្នកមិនងាយចាស់ទេ។ ខាងក្រោមនេះមានផ្លែឈើ៤ ជួយសម្រស់របស់អ្នកកុំឱ្យឆាប់ចាស់ហើយជួយខួរក្បាលរបស់អ្នកកុំឱ្យស្រ្តេស។

១. ផ្លែផាសិន៖ តាមគេហទំព័រ Healthline បានចុះផ្សាយថា ផ្លែផាសិនជាប្រភពដ៏អស្ចារ្យនៃវីតាមីនអា ដែលជាសារធាតុចិញ្ចឹមមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ស្បែក។ វាផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជា Piceatannol វីតាមីនសេ បូហ្វីវីឡាវីន និងខារ៉ូទីន ដែលជួយជម្រុញដល់សុខភាពស្បែកនិងពន្យារភាពចាស់មុនអាយុ។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រាន់តែខួរក្បាលរបស់អ្នកទទួលរសជាតិផ្លែផាសិនភ្លាមបាត់ស្រ្តេសហើយអារម្មណ៍រីករាយ។

២.ផ្លែប័រ៖ ខ្លាញ់ monounsaturated នៅក្នុងផ្លែប័រ អាចជួយស្រោចស្រង់ការខូចខាតនៃខួរក្បាលដែលរងការប៉ះពាល់ពីបញ្ហាអារម្មណ័តានតឹងនិងស្រេ្តសជាដើម។ ហើយវាក៏ជាប្រភពដ៏អស្ចារ្យនៃប៉ូតាស្យូមហើយប៉ូតាស្យូមត្រូវបានបង្ហាញដើម្បីជួយបន្ថយសម្ពាធសរសៃឈាមខួរក្បាលបានយ៉ាងល្អ។ ដូច្នេះអ្នកអាចទទួលទានផ្លែប័រមានអត្ថប្រយោជន៍ទាំងសម្រស់និងជួយចិញ្ចឹមខួរក្បាលកុំឱ្យជួបបញ្ហាស្ត្រេសផងដែរ។

៣.ផ្លែឪឡឹក៖ យោងតាមរយៈគេហទំព័រ Tasteofhome បានណែនាំផ្លែឪឡឹកជាផ្លែឈើសម្បូរទៅដោយវីតាមីនអេ និងវិតាមីនស៊ី ទៅប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជាពិសេសគឺសម្បូរដោយជាតិទឹក ដែលអាចជួយធ្វើឱ្យត្រជាក់ក្នុង ស្រស់ស្រាយសប្បាយចិត្តនៅពេលញុំារួច។ ផ្លែឪឡឹកអ្នកអាចយកទៅក្រឡុកធ្វើជាភេសជ្ជៈផឹកក៏មានរសជាតិឆ្ងាញ់ប្លែកមាត់ម៉្យាងដែរ។

៤.ផ្លែព្រីញជួយដល់សុខភាពស្បែកនិងភ្នែក៖ នៅក្នុងផ្លែព្រីញជួយបង្កើនចំនួនអេម៉ូក្លូប៊ីននិងជាតិដែក វាបានដើរតួយ៉ាងសំខាន់ដែលជាភ្នាក់ងារបន្សុទ្ធឈាម(លាងឈាម)ជួយដល់ស្បែកអ្នកឱ្យមានភាពភ្លឺរលោង និងស្រស់ថ្លាជាងមុន។ ក្រៅពីជួយដល់ស្បែកហើយវាក៏ជួយដល់ភ្នែករបស់អ្នកឱ្យមានភាពភ្លឺជាងមុនផងដែរ នេះដោយសារមានផ្ទុកដោយសារធាតុរ៉ែ វីតាមីនសេ និងអេជាច្រើន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia