សម្រស់
អ្នកគ្រូសូលីដា ប្រាប់ថា ទម្លាប់ ១នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
March 22 2026
347 views

សព្វថ្ងៃនេះ ការរក្សាស្បែក និងវ័យឱ្យក្មេង​ កុំឱ្យឆាប់ចាស់លឿន ជារឿងពិបាកមួយ។ ពិសេសសុខភាពតែម្តង បើរាងកាយមានជំងឺ ពិបាកហូបអាហារ និងធ្វើសកម្មភាពនោះ ធ្វើឱ្យសម្រស់មនុស្សចាស់លឿនណាស់។ ចង់ថែសម្រស់ឱ្យក្មេងជាងវ័យ ស្អាតបានល្អ នេះជាទម្លាប់១ ពីអ្នកគ្រូសោម សូលីដា ឱ្យអ្នកសុខភាពល្អ សម្រសកម្រចាស់តាមវ័យណាស់។ 

បើនិយាយទៅស្បែក និងសម្រស់របស់មនុស្សម្នាក់ៗ តែងតែចាស់តាមពេលវេលាជាមិនខានឡើយ។ ប៉ុន្តែកុំឱ្យចាស់ជាងវ័យលឿន តាមអ្នកគ្រូ សោម សូលីដា ជាអ្នកគ្រូមានសម្រស់ស្រស់ស្អាត និងជាអ្នកបង្ហាត់ផ្នែកហាត់ប្រាណជាច្រើនឆ្នាំ បានណែនាំថា “មនុស្សយើងគួរតែធ្វើលំហាត់ប្រាណ ដើម្បីពង្រឹងសុខភាព និងជៀសវាងពីជំងឺផ្សេងៗ ហើយរាងកាយយើងរឹងមាំ ជារនាំងរក្សាវ័យកាន់តែក្មេង កាន់តែស្អាតផងដែរ។ យើងសាកមើលអ្នកចូលចិត្តហាត់ប្រាណជាប្រចាំ យើងមើលទៅគាត់អាយុច្រើនក៏ដោយ ប៉ុន្តែទម្រង់មុខ និងស្បែករបស់គាត់ហាក់ដូចជាមិនចាស់តាមវ័យសោះ។ នេះព្រោះតែគាត់មានសុខភាពល្អ ស្បែកកម្រចាស់តាមវ័យណាស់"។ ហាត់ប្រាណកាត់បន្ថយស្រ្តេស កុំឱ្យស្បែកខូចកោសិការលឿន។

សូម្បីតាមគេហទំព័រសុខភាព timesofindi បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ធ្វើឱ្យសុខភាពស្បែកមានចរន្តឈាមទៅកាន់ផ្ទៃស្បែករបស់អ្នកកាន់តែប្រសើរឡើង។ នេះជារបៀបជួយផ្គត់ផ្គង់សារធាតុចិញ្ចឹមសំខាន់ៗដល់ស្បែក។ ហើយអ្នកគ្រូបានបន្ថែមថា ការធ្វើលំហាត់ប្រាណតាមបែប Aerobic ធ្វើឱ្យអ្នកបែកញើស និងកម្ចាត់ជាតិពុលចេញតាមរយៈញើសដែរ។ ការ​ធ្វើលំហាត់ប្រាណនេះ ​​ធ្វើ​ឱ្យ​ស្បែក​ស្រស់​ស្អាត ធ្វើ​ឱ្យ​ឈាម​រត់​បាន​ស្រួល និង​ផ្តល់​អុក​ស៊ី​សែន​ដល់​ស្បែក និង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លាជាងមុន។

សម្រាប់អ្នកគ្រូសូលីដា បានបន្តថា “ការហាត់ប្រាណ ជាវិធីថែស្បែក និងសម្រស់ក្មេងជាងវ័យ ដោយអ្នកគ្រាន់តែចំណាយពេលត្រឹមត្រូវក្នុងការធ្វើការលំហាត់ប្រាណ ត្រឹម៣០នាទីឡើងទៅនឹងបន្តអនុវត្តជាប់ជាប្រចាំ ជាការរួមចំណែកក្នុងការថែរក្សាស្បែកយើង កុំឱ្យឆាប់ចាស់លឿនផងដែរ។” សូម្បីអ្នកគ្រូ ក៏ព្យាយាមហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកម្ចាត់កោសិកាចាស់ ដាំបណ្តុះកោសិកាថ្មីៗ ធ្វើឱ្យស្បែក និងសម្រស់ភ្លឺថ្លា និងពង្រឹងសុខភាពឱ្យមាំទៀត។

ការថែសម្រស់ និងស្បែកឱ្យស្រស់ថ្លានោះ ការហាត់ប្រាណ ជាការរួមចំណែកមួយយ៉ាងសំខាន់ សូម្បីតារាល្បីៗ ក៏ធ្វើលំហាត់ប្រាណដូចជារាតាខ្មែរមួយចំនួនដែរ ដើម្បីថែសម្រស់ពួកគាត់ ឱ្យក្មេងជាងវ័យ ក៏ហាត់ប្រាណដែរ។ នៅមានការគេង និងរបបអាហារល្អៗ ថែមទៀត ជាជំនួយថែសម្រស់ឱ្យក្មេងជាងវ័យ៕ អ្នកគ្រូ សោម​ សូលីដា ជាអ្នកជំនាញសម្រកគីឡួ និងជាគ្រូបង្វឹកផ្នែកហាត់ប្រាណ៖ Tel៖ 098 663 676 ចុចទីនេះ Facefooks៖ Oun Li Da

75

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia