សម្រស់
ភេសជ្ជៈ ២ក្រុមនេះ ពូកែដុតខ្លាញ់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 18 2026
3.4 K views

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានបញ្ហាឡើងគីឡូ និងសម្រស់ចាស់ជាងវ័យ ព្រោះតែហូបអាហារលើសកាឡូរី និងភេសជ្ជៈផ្អែមលើសកម្រិតនេះឯង។ ហូបខុសគីឡូក៏ឡើង សម្រស់ក៏យ៉ាប់ជាងមុនទៀត។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរផឹកភេសជ្ជៈ ២ក្រុមនេះ៖

១. ​ផឹក​ទឹក​ឃ្មុំ​លាយបូកជាមួយក្រូច​ឆ្មារជាក្រុមភេសជ្ជៈជួយដុតជាតិខ្លាញ់ក្នុងការសម្រកគីឡូ ហើយសម្រស់ក៏ឡើងកូដក្មេងជាងវ័យថែមទៀត។ ព្រោះទឹកឃ្មុំមាន​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ មានវីតាមីន C មានជាតិ​កាល់ស្យូម មាន​ជាតិ​ដែក ហើយមានសមត្ថភាព​ព្យាបាល​លើ​ស្បែកដូចជាបំបាត់​ការ​រមាស់ ​របក​លើ​ស្បែក និងព្យាបាល​ការ​ជ្រុះ​សក់ជាដើម។ ​ចំណែកក្រូចឆ្មាក៏សម្បូរ​វីតាមីនC ជួយពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង ​ប្រឆាំង​បញ្ហារលាក់ និងមាន​សារធាតុ Pectin Fiber ជួយ​ប្រឆាំងនឹង​ការ​ឃ្លាន​ខ្លាំង​ខុស​ទំនង និង​កុំ​ឱ្យអ្នកឡើង​គីឡូ​លឿន​។

 បើអ្នកផឹកភេសជ្ជៈទឹកឃ្មុំលាយជាមួយក្រូចឆ្មា ច្បាស់ណាស់ដុតខ្លាញ់ក្នុងរាងកាយអ្នកស្រកម្តងបន្តិចៗ ហើយជួយលើកកម្ពស់សម្រស់របស់អ្នកឱ្យក្មេងជាងវ័យមិនខានទេ។ ​យោងតាមគេហទំព័រ  Healthline បានបញ្ជាក់ថាក្រុមភេសជ្ជៈទឹកឃ្មុំដែលផ្សំជាមួយក្រូចឆ្មា និងទឹកក្តៅតិចៗ ជួយព្យាបាលរបួស ជួសជុលជាលិកាក្នុងរាងកាយមនុស្សឱ្យប្រសើរឡើងវិញ។ ហើយលើស​ពី​នេះ​វា​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ ឱ្យស្បែករបស់អ្នកស្រស់ថ្លា និងសុខភាពល្អផងដែរ។

២. ​ទឹកការ៉ុតបូកជាមួយតាសក់បូកជាមួយក្រូចឆ្មារ និងថែមផ្លែប៉ោម ផឹកភេសជ្ជៈក្រុមនេះជារៀងរាល់ថ្ងៃដើម្បីបន្សាបជាតិពុលក្នុងរាងកាយ និងសម្រកជាតិខ្លាញ់បានលឿនផងដែរ។ ក្រុមភេសជ្ជៈនេះមានប្រយោជន៍ច្រើន ដល់ការសម្រកគីឡូ ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា។ ដូច្នេះអ្នកមិនគួររំលងមិនផឹកភេសជ្ជៈនេះទេ មានប្រយោជន៍ច្រើនណាស់អ្វីដែលកាន់តែពិសេសជាងនេះទៀត ជួយដល់សុខភាពបេះដូង ប្រឆាំងរោគផ្សិត រលាក រមាស់ជាដើម។ តាមខ្មែរយើងហៅ ទឹកក្រឡុងបែបធម្មជាតិនេះជួយសុខភាពបានល្អណាស់។ មួយអាទិត្យអ្នកផឹកភេសជ្ជៈក្រុមនេះ បីទៅបួនមានប្រសិទ្ធភាពក្នុងការសម្រកគីឡូ និងថែសម្រស់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia