សម្រស់
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

សព្វថ្ងៃនេះ ការរក្សាស្បែក និងវ័យឱ្យក្មេង​ កុំឱ្យឆាប់ចាស់លឿន ជារឿងពិបាកមួយ។ ពិសេសសុខភាពតែម្តង បើរាងកាយមានជំងឺណាមួយហើយនោះ ពិបាកហូបអាហារ និងពិបាកធ្វើសកម្មភាពនោះ សូម្បីតែសម្រស់មនុស្សយើងងាយចាស់ជាងវ័យផងដែរ។ ចង់ថែសម្រស់ឱ្យក្មេងជាងវ័យ អ្នកត្រូវមានទម្លាប់ពីអ្នកគ្រូសោម សូលីដា ជាអ្នកជំនាញផ្នែកហាត់ប្រាណជាច្រើនឆ្នាំ ជាពិសេសជំនាញសម្រសគីឡូនារីៗ គាត់បានលើកឡើងថា ការរក្សាវ័យកម្រចាស់នេះ លុះត្រាយើងមានទម្លាប់ហាត់ប្រាណ និងរបរអាហារល្អ។ បើនិយាយទៅស្បែក និងសម្រស់របស់មនុស្សយើងម្នាក់ៗ តែងតែចាស់តាមពេលវេលាជាមិនខានឡើយ។ ប៉ុន្តែកុំឱ្យចាស់ជាងវ័យលឿន តាមអ្នកគ្រូ សោម សូលីដា ជាអ្នកគ្រូមានសម្រស់ស្រស់ស្អាត បានណែនាំថា មនុស្សយើងគួរតែធ្វើលំហាត់ប្រាណ ដើម្បីពង្រឹងសុខភាព និងជៀសវាងពីជំងឺផ្សេងៗ ពេលរាងកាយយើងរឹងមាំ ជារនាំងរក្សាវ័យកាន់តែក្មេង កាន់តែស្អាតផងដែរ។ យើងសាកមើលអ្នកចូលចិត្តហាត់ប្រាណជាប្រចាំ យើងមើលទៅគាត់អាយុច្រើនក៏ដោយ ប៉ុន្តែទម្រង់មុខ និងស្បែករបស់គាត់ហាក់ដូចជាមិនចាស់តាមវ័យសោះ។ នេះព្រោះតែគាត់មានសុខភាពល្អ ស្បែកកម្រចាស់តាមវ័យណាស់"។ ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយស្រ្តេស កុំឱ្យស្បែកខូចកោសិការចាស់លឿន។

សូម្បីតាមគេហទំព័រសុខភាព timesofindi បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ធ្វើឱ្យសុខភាពស្បែកមានចរន្តឈាមទៅកាន់ផ្ទៃស្បែករបស់អ្នកកាន់តែប្រសើរឡើង។ នេះជារបៀបជួយផ្គត់ផ្គង់សារធាតុចិញ្ចឹមសំខាន់ៗដល់ស្បែក។ ហើយអ្នកគ្រូបានបន្ថែមថា ការធ្វើលំហាត់ប្រាណតាមបែប Aerobic ធ្វើឱ្យអ្នកបែកញើស និងកម្ចាត់ជាតិពុលចេញតាមរយៈញើសដែរ។ ការ​ធ្វើលំហាត់ប្រាណនេះ ​​ធ្វើ​ឱ្យ​ស្បែក​ស្រស់​ស្អាត ធ្វើ​ឱ្យ​ឈាម​រត់​បាន​ស្រួល និង​ផ្តល់​អុក​ស៊ី​សែន​ដល់​ស្បែក និង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លាជាងមុន។ សម្រាប់អ្នកគ្រូសូលីដា បានបន្តថា ការហាត់ប្រាណ ជាវិធីថែស្បែក និងសម្រស់ក្មេងជាងវ័យ ដោយគ្រាន់តែអ្នកចំណាយពេលត្រឹមត្រូវក្នុងការធ្វើការលំហាត់ប្រាណ ត្រឹម ៣០នាទីឡើងទៅនឹងបន្តអនុវត្តជាប់ជាប្រចាំ ជាការរួមចំណែកក្នុងការថែរក្សាស្បែកយើង កុំឱ្យឆាប់ចាស់លឿនផងដែរ។ សូម្បីអ្នកគ្រូ ក៏ព្យាយាមហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកម្ចាត់កោសិកាចាស់ ដាំបណ្តុះកោសិកាថ្មីៗ ធ្វើឱ្យស្បែក និងសម្រស់ភ្លឺថ្លា និងពង្រឹងសុខភាពឱ្យមាំទៀត។ នេះជាទម្លាប់ទី១ គឺហាត់ប្រាណ។ 

សម្រាប់ទម្លាប់ទី ២ គឺថែសម្រស់ តាមអ្នកគ្រូ សោម សូលីដា គឺការគេងឱ្យបានគ្រប់គ្រាន់ចាប់ពីចន្លោះ ៧ទៅ៩ម៉ោងជាការល្អសម្រាប់សុខភាពស្បែក។ ប៉ុន្តែស្រ្តីមានទម្លាប់ចូលចិត្តគេងយប់ជ្រៅពេកអាចធ្វើឱ្យអរម៉ូនលូតលាស់បញ្ចេញមកយឺតបង្កជាផលប៉ះពាល់ដល់សម្រស់របស់អ្នកមានច្រើនអាចធ្វើឱ្យស្បែករបស់អ្នកស្រអាប់ គ្មានសំណើម ឡើងមុន ភ្នែកខ្មៅ និងឡើងគីឡូលឿនផងដែរ។​ ដូច្នេះការគេងមិនបានគ្រប់គ្រាន់ សម្រស់ក៏ងាយនឹងបាក់ដូចគ្នាដែរ"។ មនុស្សស្រីទំនោរមានបញ្ហាដំណេកខ្លាំងជាបុរស ហើយបញ្ហាដំណេកនោះនឹងជះផលអាក្រក់ច្រើនទៅរាងកាយជាពិសេសទៅលើកម្រិតអរម៉ូនក្នុងរាងកាយ និងធ្លាក់ខ្សោយមុខងារប្រព័ន្ធភាពសុំារាងកាយទាំងមូលនាំសម្រស់ស្រ្តីឆាប់ចាស់ជាងបុរសលឿន។ ហើយបញ្ហាកង្វះការគេងប្រសិនបើនិយាយចំពោះស្ត្រី អាចអាចនឹងប្រឈមជាមួយបញ្ហា ផ្លាស់ប្តូរអ័រម៉ូនលឿនខុសប្រក្រតី ភាពចាស់ពេញវ័យ ពិបាកក្នុងការមានផ្ទៃពោះ និងវដ្តមានការប្រែប្រួលមិនទៀងទាត់ឡើង។ 

ហើយអ្នកគ្រូក៏បានលើកពីតារាបង្ហាញម៉ូតថាអ្នកបង្ហាញម៉ូតអាជីពអាចរក្សាសម្រស់នៅតែស្រស់ស្អាត មកពីពួកគេគេងចន្លោះពី ៩ទៅ១០ម៉ោងក្នុងមួយយប់មុនពេលគេដើរបង្ហាញម៉ូត។ ការគេងបែបនេះផ្តល់ឱ្យស្បែករបស់គេតឹងគ្មានស្នាមជ្រួញ សម្រស់មានពន្លឺថ្លា ហើយមានស្មារតីល្អក្នុងការដើរផងដែរ”។ តាមអ្នកវិទ្យាសាស្ត្រក៏ឯកភាពគ្នាដែរថា ការគេងជាវិធីសាស្ត្រប៉ូវសម្រស់ ព្រោះវាជួយបង្កើតមេឡានីនជាអ័រម៉ូនកើតឡើងដោយធម្មជាតិនៅក្នុងខ្លួនដើម្បីថែស្បែកនៅក្មេងជាងវ័យ។ ឬអាចហៅថា មុខក្មេងអាយុច្រើន។ មេឡានីនជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយឱ្យមនុស្សអាយុវែងដោយមានអត្ថប្រយោជន៍ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ជួយប្រឆាំងនឹងជំងឺមហារីក។ ជួយរក្សាជាតិស្ករក្នុងខ្លួនមានលំនឹង។ ជួយកាត់បន្ថយការភ្លេចភ្លាំ។ ជួយការពារជំងឺពុកឆ្អឹង និងប្រឆាំងជំងឺបេះដូងផងដែរ។ ពេលរាងកាយរបស់អ្នកតាមផ្នែកនីមួយៗ រឹងមាំហើយនោះ សម្រស់ និងស្បែករបស់អ្នក នៅតែក្មេងជាងវ័យ នៅតែស្អាត។ ហើយគេមើលមកសរសើថា អ្នកកម្រចាស់ម្ល៉េះ!

សូម្បីតែតាមលោកស្រី Esra Tasali អ្នកឯកទេសដំណេកនៅសាកលវិទ្យាល័យ Chicago Medicine បានលើកឡើងថា គេងគ្រប់គ្រាន់ជួយសម្រកទម្ងន់ ថែសម្រស់ឱ្យក្មេងជាងវ័យ និងការពារជំងឺទឹកនោមផ្អែមទៀត។ ការគេងជួយសម្រកគីឡូពេលអ្នកគេងគ្រប់ឬគេងឆ្អែតនេះតែម្តង។ ហើយលោកស្រី Tasali មានវិធីសាស្រ្តគេងឱ្យឆាប់លក់តាមទម្លាប់របស់គាត់ដោយអានសៀវភៅមុនចូលគេង អត់កាន់ទូរស័ព្ទមុនចូលគេងមួយម៉ោង ព្យាយាមធ្វើលំហាត់ប្រាណពេកល្ងាច សម្រួលចិត្តគិតវិជ្ជមានមុនចូលគេង និងហូបអាហារបែបបន្លែ ត្រី និងផ្លែឈើ ព្រោះអាហារទាំងអស់ជួយសម្រួលអារម្មណ៍ស្ងប់មុនចូលគេងហើយជួយកាត់បន្ថយជាតិខ្លាញ់អំឡុងពេលគេងផងដែរ។ ដំណើរ​​ការ​គេង​របស់​ខ្ញុំ​បាន​ចាប់​ផ្តើ​មទម្លាប់ប្រហែល ២៥ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​​ហ្វឹកហ្វឺន​មនុស្សជាច្រើនឱ្យសមាធិចិត្តស្ងប់ ដើម្បីគេងស្ងប់ដោយមានខ្យល់ដង្ហើមល្អ។ ព្រោះខ្យល់ដង្ហើមអំឡុងគេងក៏ទាញថាមពលជាតិស្ករនិងខ្លាញ់មកប្រើដែរ។ ពេលអ្នកគេងចិត្តស្ងប់ ខ្យល់ដង្ហើមស្រួលនាំឱ្យអ្នកស្រកគីឡូដែរ។

តាមការសិក្សារបស់គាត់អស់ជាច្រើនឆ្នាំអំពីការគេងលក់គ្រប់ ៨ម៉ោងពេញ ពិតជាជួយការពារជំងឺមេតាបូលីសគឺជំងឺធាត់ កុំឱ្យសម្រស់អ្នកបាក់ ឬមុខចាស់អាយុតិច។ មកពីគេងលក់ស្រួលជួយកាត់បន្ថយជាតិស្ករក្នុងខ្លួនហើយស្រូបខ្លាញ់មកប្រើបន្ថែមដែរ។ ការគេងជួយពង្រឹងការចងចាំ ការស្ដារឡើងវិញនៅកម្រិតកោសិកា ការជួសជុលជាលិកា និងបោសសំអាតកាកសំណល់មេតាបូលីស(បន្ថយជាតិស្ករ)។ ការគេងមានតួនាទីសំខាន់ក្នុងការរំលាយអាហារ និងការបញ្ចេញអរម៉ូនឱ្យរាងកាយដំណើរការស្រួលផងដែរ។ នេះជាទម្លាប់ទី២ គឺការគេងនេះឯង។

សម្រាប់ទី៣គឺទម្លាប់ហូបរបបអាហារល្អ ថែសម្រស់ឱ្យក្មេងជាងវ័យបានយូរ។ តាមអ្នកគ្រូ សូលីដា បានណែនាំអាហារថែសម្រស់ ឱ្យក្មេងជាងវ័យ ហើយមានតម្លៃដែលអ្នកអាចទិញបានគឺទី១. ទឹកការ៉ុតបូកជាមួយតាសក់បូកជាមួយក្រូចឆ្មារ និងថែមផ្លែប៉ោម ផឹកភេសជ្ជៈក្រុមនេះជារៀងរាល់ថ្ងៃដើម្បីបន្សាបជាតិពុលក្នុងរាងកាយ និងសម្រកជាតិខ្លាញ់បានលឿនផងដែរ។ ក្រុមភេសជ្ជៈនេះមានប្រយោជន៍ច្រើន ដល់ការសម្រកគីឡូ ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា។ ដូច្នេះអ្នកមិនគួររំលងមិនផឹកភេសជ្ជៈនេះទេ មានប្រយោជន៍ច្រើនណាស់អ្វីដែលកាន់តែពិសេសជាងនេះទៀត ជួយដល់សុខភាពបេះដូង ប្រឆាំងរោគផ្សិត រលាក រមាស់ជាដើម។ តាមខ្មែរយើងហៅ ទឹកក្រឡុងបែបធម្មជាតិនេះជួយសុខភាពបានល្អណាស់។ មួយអាទិត្យអ្នកផឹកភេសជ្ជៈក្រុមនេះ បីទៅបួនមានប្រសិទ្ធភាពក្នុងការសម្រកគីឡូ និងថែសម្រស់ផងដែរ។ ឬមួយ អ្នកអាចហូបផ្លែប៉ោមក៏ជួយថែសម្រស់ដែរ។ ពីព្រោះផ្លែប៉ោមមានតួនាទីជួយជម្រះសារធាតុពុលក្នុងរាងកាយហើយជួយរំលាយខ្លាញ់ផងដែរ មិនតែប៉ុណ្ណោះវាមានវីតាមីនC ជួយឱ្យស្បែករបស់យើងភ្លឺថ្លា មានសំណើមចេញពីខាងក្នុងឱ្យមានសុខភាពល្អថែមទៀត។

អាហារទី២គឺ ញ៉ាំស៊ុត។ មានមនុស្សច្រើនណាស់ដែលតែងតែខ្វល់ពីជាតិខ្លាញ់នៅក្នុងស៊ុតលឿង ហើយជ្រើសរើសញ៉ាំតែស៊ុតពណ៍ស។ តែជាក់ស្តែង ស៊ុតលឿង ជាធនធានសារធាតុចិញ្ចឹមដ៏សម្បូរបែបដូចជា វីតាមីន A, B6, B12, D, E, folate, choline ជាតិដែក ស័ង្កសី និងសេលេញ៉ូម។ ដឹងទេថាបើអ្នកមិនញ៉ាំស៊ុតលឿង អ្នកអាចនឹងខកខាតក្នុងការទទួលបានសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយត្រូវការ ក្នុងពេលដែលអ្នកកំពុងព្យាយាមសម្រកទម្ងន់ និងថែសម្រស់ផងដែរ។ 

វិធីចម្អិនក៏សំខាន់ដូចគ្នា សម្រាប់អ្នកចង់សម្រកទម្ងន់ការញ៉ាំស៊ុតចៀនមិនមែនជាវិធីល្អទេ ស៊ុតស្ងោរទើបជាម្រើសដ៏ល្អបំផុត ព្រោះវាគ្មានជាតិខ្លាញ់ មានជីវជាតិ ងាយស្រួលញ៉ាំ និងចំណាយពេលតិចក្នុងការរៀបចំ អ្នកអាចញ៉ាំស៊ុតស្ងោរជាអាហារសម្រន់មុន និងក្រោយពេលហាត់ប្រាណ។ ជាការពិតណាស់ អ្នកនៅតែអាចញ៉ាំស៊ុតចៀនបាន តែត្រូវប្រើប្រេងឱ្យតិចតាមតែអាចធ្វើទៅបានដើម្បីកុំឱ្យកើនកាឡូរីក្នុងម្ហូប។ អ្នកអាចចៀនស៊ុតជាមួយប្រេងដែលមានជាតិខ្លាញ់ ដូចជា ប្រេងអូលីវ ប្រេងម៉ាហ្គារីន ប្រេងកាណូឡា។ អ្នកក៏អាចផ្សំស៊ុតជាមួយបន្លែដូចជា ស្ពៃខ្មៅ, ការ៉ុត, និង ខ្ទឹមបារាំង ជាដើម ដើម្បីបង្កើនរសជាតិនៃម្ហូប និងបង្កើនសារធាតុចិញ្ចឹម។ កំណត់ការផ្សំស៊ុតជាមួយអាហារដែលសម្បូរខ្លាញ់ដូចជា bacon សាច់ក្រក និងធញ្ញជាតិកែច្នៃ។

អាហារទី៣ គឺផ្លែប័រមានសមត្ថភាពជួយសម្រស់របស់អ្នកបានល្អបំផុត។ ស្បែករបស់បងប្អូនងាយនឹងខូច ជ្រីវជ្រូញខ្មៅស្រអាប់ មិនស្រស់ថ្លា នេះដោយសារកត្តារស់នៅប្រចាំថ្ងៃ ដូចជា ការញុំាអាហារមិនល្អ ត្រូវពន្លឺព្រះអាទិត្យ ការជក់បារី ការផឹកគ្រឿងស្រវឹងជាដើម​ គឺសុទ្ធតែជាមូលហេតុចម្បងៗដែលធ្វើឱ្យស្បែកមានបញ្ហា។ ការញុំាផ្លែប័រនឹងមានប្រយោជន៍ច្រើនសម្រាប់ជួយការពារស្បែករបស់អ្នកកុំឱ្យខូចខាតខ្លាំង នេះក៏ព្រោះតែ ផ្លែប័រមាន ​វីតាមីន C និង E សារធាតុ carotenoids និងសមាសធាតុជាច្រើនដែលហៅថា phenolics ដែលអាចជួយកាត់បន្ថយសារធាតុអុកស៊ីតកម្មបង្កជាគ្រោះថ្នាក់ដល់ស្បែករបស់បងប្អូន។ ហើយផ្លែប័រនេះជួយជម្រុញការផលិតកូឡាជេនជាប្រភេទប្រូតេអ៊ីនដែលមានប្រយោជន៍សម្រាប់ជួយរក្សាស្បែករបស់អ្នកភ្លឺរលោងថ្លា មានសំណើម តឹងណែន។ ក៏ប៉ុន្ដែពេលដែរអាយុរបស់អ្នកកាន់តែច្រើនទៅការផលិតកូឡាជេនរបស់យើងនឹងថយចុះបន្ដិចម្ដងៗ ដែលបងប្អូនធ្លាប់ដឹងហើយពេលអាយុយើងច្រើនទៅ ស្បែករបស់យើងក៏យារធ្លាក់ មិនតឹងណែន មិនភ្លឺថ្លាដូចមុន។ ក៏ប៉ុន្ដែបងប្អូនមានដឹងអត់ថាអាស៊ីតខ្លាញ់អូមេហ្គា៣នៅក្នុងផ្លែប័រគឺមានប្រយោជន៍ច្រើនសម្រាប់ជួយជម្រុញការផលិតកូឡាជេនក្នុងស្បែករបស់បងប្អូនបានច្រើន ជួយកាត់បន្ថយភាពចាស់របស់ស្បែកបានច្រើននៅពេលបងប្អូនញ៉ាំផ្លែប័រ។

អាហារទី៤គឺផឹកទឹកក្តៅឧណ្ហៗ មានគុណសម្បត្តិជួយលាងជាតិពុលក្នុងខ្លួន និងស្បែកឱ្យអ្នកមានសុខភាព។ អ្នកនិយមផឹកទឹក្តៅតិចៗ ពេលព្រឹកជួយពន្យា​ភាព​ចាស់បានល្អបំផុត។ យោងតាម healthline បានចុះផ្សាយថា​ ពេលអ្នកផឹកទឹក​ក្តៅ​ឧណ្ហៗ​ជារឿងសំណាងមួយរបស់មនុស្សស្រី និងមនុស្សប្រុសឱ្យសម្រស់កម្រចាស់។ ពេល​ជាតិពុល​ក្នុង​រាងកាយអ្នកចេញ​កាន់តែច្រើន ភាពចាស់លើស្បែករបស់អ្នកក៏កាត់បន្ថយដែរហើយមានអារម្មណ៍ស្រួលខ្លួនថែមទៀត។ តាមគេហទំព័រសុខភាព Svalbard បញ្ជាក់ថាផឹកទឹកក្តៅឧណ្ហៗ ជួយបន្សាបជាតិពុលក្នុងរាងកាយឱ្យស្បែកមានសុខភាព និងសម្រស់ក្មេងជាងវ័យ។ ការពិសាទឹកឱ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់សម្រាប់សម្រស់ និងស្បែករបស់យើងខ្លាំងណាស់។ តាមបរិមាណទឹកផឹកជាប្រចាំថ្ងៃជាទូទៅសម្រាប់បុរសចាប់ពី ៣ទៅ៤លីត្រ។ ចំពោះនារីៗ ចាប់ពី២លីត្រកន្លះទៅ៣លីត្រជាង ដើម្បីសុខភាពសម្រស់កាន់តែក្មេងជាងវ័យ។

ដូច្នេះ! ការថែសម្រស់ និងស្បែកឱ្យស្រស់ថ្លានោះ ការហាត់ប្រាណ ជាការរួមចំណែកមួយយ៉ាងសំខាន់ សូម្បីតារាល្បីៗ ក៏ធ្វើលំហាត់ប្រាណដូចជារាតាខ្មែរមួយចំនួនដែរ ដើម្បីថែសម្រស់ពួកគាត់ ឱ្យក្មេងជាងវ័យ ក៏ហាត់ប្រាណដែរ។ នៅមានការគេង និងរបបអាហារល្អៗ ថែមទៀត ជាជំនួយថែសម្រស់ឱ្យក្មេងជាងវ័យ៕ អ្នកគ្រូ សោម​ សូលីដា ជាអ្នកជំនាញសម្រកគីឡួ និងជាគ្រូបង្វឹកផ្នែកហាត់ប្រាណ FITNESS TRAINER & ONLINE COACH ៖ Tel098 663 676 ចុចទីនេះ FacefooksOun Li Da

១៥៥

១៥៤

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia