សម្រស់
ពេលព្រឹកផឹកភេសជ្ជៈ ២នេះ កុំធ្វើទម្លាប់បែបនេះ ស្បែកក៏ស្រស់ សម្រស់ក៏ក្មេងជាងវ័យ

បើអ្នកចង់ថែសម្រសឱ្យក្មេងជាងវ័យ និងមិនឆាប់ចាស់ទេ អ្នកត្រូវមានទម្លាប់ល្អៗ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដូចជាសព្វថ្ងៃនេះ អ្នកចូលចិត្តផឹកស្រាច្រើន ច្រើនឆ្នាំក្រោយមកមានវ័យចាស់ និងសុខភាពពេញដោយជំងឺលើសឈាម និងជាតិពុលពេញខ្លួន រស់នៅឈឺចាប់ទាំងកាយ ទាំងចិត្តទៀត នាំសម្រស់ និងស្បែកចាស់ជាងវ័យលឿន។ បើអ្នកថែសម្រស់តាមធម្មជាតិចូលអ្នកជៀសវាងទម្លាប់អាក្រក់ ២នេះ និងផឹកភេសជ្ជៈ ២នេះពេលព្រឹកល្អបំផុត៖

១. តែបៃតងក្ដៅៗ៖ យោងតាម Healthline បានឱ្យដឹងថា ការផឹកតែបៃតងក្ដៅៗនៅពេលព្រឹកមួយកែវ នឹងជួយប្រឆាំងជំងឺមហារីក ជួយពង្រឹងប្រព័ន្ធប្រសាទខួរក្បាល ជួយកាត់បន្ថយបញ្ហាផ្លូវដង្ហើមមិនល្អ និងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមថែមទៀតផង។ បន្ថែមពីនេះ តែបៃតងបានដើរតួនាទីជួយសម្រកគីឡូថែរក្សារាងរបស់អ្នក ដោយសារតែសារធាតុរបស់តែបៃតងបានជួយដុតរំលាយជាតិកាឡូរីលើស និងទប់ស្កាត់ភាពធាត់(កាត់បន្ថយចំណង់អាហារ)។

២. តែទឹកឃ្មុំក្រូចឆ្មា៖ យោងតាមប្រភព Lifehack បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុល,ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។ លើសពីនេះ តែទឹកឃ្មុំក្រូចឆ្មា បានដើរតួនាទីក្នុងការទប់ស្កាត់ភាពឃ្លាន ជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ធ្វើឱ្យអ្នកមានរាងស្លីមស្អាត។

ទម្លាប់គួរតែជៀសវាងទាំង ២នេះ

១. ទម្លាប់ធ្វើឱ្យខូចសម្រស់៖ ពេលអ្នកដើរចេញទៅខាងប៉ះនឹងធូលីដី និងពន្លឺព្រះអាទិត្យ រហូតមកដល់ផ្ទះវិញ អ្នកកុំលាងមុខភ្លាមៗ អ្នកត្រូវសម្រាកឱ្យបាន ១០ ទៅ ១៥ នាទីសិន ហើយចាំអ្នកអាចលាងសម្អាតផ្ទៃមុខ។” បើអ្នកប្រញ៉ាប់លាងមុនធ្វើឱ្យខូចផ្ទៃមុន គឺមកពីស្បែកអ្នកប៉ះកម្តៅថ្ងៃ ហើយអ្នកលាងមុនភ្លាមៗ វាធ្វើឱ្យប្រតិកម្មស្បែកកើតមុន និងជាំមុនលើផ្ទៃមុខរបស់អ្នក។

២. អាហារសម្បូរជាតិខ្លាញ់ និងផ្អែម៖ មានមនុស្សជាច្រើនចូលចិត្តអាហារជាតិខ្លាញ់ និងជាតិផ្អែមក៏ធ្វើឱ្យអ្នកចាស់ជាងវ័យដែរ។ ព្រោះអ្នកហូបអាហារសម្បូរជាតិស្ករធ្វើឲ្យអ្នកងាយឡើងគីឡូ បង្កើតស្នាមជ្រួញ ធ្វើឲ្យស្បែកយើងយារធ្លាក់ និងអាចប៉ះពាល់ទៅដល់សុខភាពក្លាយជាជំងឺទឹកនោមផ្អែម។ ជាតិស្ករដែលយើងញ៉ាំច្រើនពេកនោះ អាចទៅបំផ្លាញប្រូតេអ៊ីន និងសារធាតុលីពីតក្នុងរាងកាយរបស់អ្នកផងដែរ៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia