អត្ថបទ PR
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
135 views
ភ្នំពេញ៖ នៅថ្ងៃទី​ ០៨ ខែសីហា​ ឆ្នាំ២០២៦​ REPEAT GYM មានកិត្តិយសអបអរសាទរ ខួបគម្រប់ ៦ ឆ្នាំ នៃការបង្កើតនិងការអភិវឌ្ឍន៍ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយឱ្យប្រជាជនកម្ពុជាមានសុខភាពល្អរឹងមាំ និងរស់នៅបែបសកម្ម តាមរយៈសេវាកម្មហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារខ្ពស់ ដែលមានគ្រូបង្វឹកច្រើនជាងគេបង្អស់នៅកម្ពុជា។
 
Photo 2026 08 09 12 16 03
 
ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ REPEAT GYM បានរីកចម្រើនជាបន្តបន្ទាប់ និងបច្ចុប្បន្នមាន ២ សាខា រួមមាន សាខាសែនសុខ (Sen Sok) និង សាខាជ្រោយចង្វារ (Chroy Changvar) ដែលផ្តល់ជូននូវបរិក្ខារហាត់ប្រាណទំនើប គ្រូបង្វឹកជំនាញ និងសេវាកម្មប្រកបដោយគុណភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
 
Photo 2026 08 09 11 15 38
 
ក្នុងឱកាសដ៏ពិសេសនេះ REPEAT GYM ក៏មានមោទនភាពក្នុងការប្រកាស ការបើកដំណើរការសាកល្បង (Soft Launching) នៃកម្មវិធី REPEAT GYM App ដែលជាជំហានថ្មីមួយក្នុងការនាំយកបច្ចេកវិទ្យាមកបង្កើនភាពងាយស្រួល និងបទពិសោធន៍ដ៏ប្រសើរសម្រាប់សមាជិក និងអតិថិជន។
 
Photo 2026 08 09 11 15 31
 
លោក សុខ សុធា ប្រធានគ្រប់គ្រងទូទៅ របស់ REPEAT GYM បានមានប្រសាសន៍ថា៖ "ការប្រារព្ធខួបគម្រប់ ៦ ឆ្នាំនេះ គឺជាមោទនភាពដ៏ធំមួយសម្រាប់ REPEAT GYM ភាពជោគជ័យដែលយើងសម្រេចបាន គឺកើតឡើងដោយសារការគាំទ្រ និងទំនុកចិត្តពីអតិថិជន គ្រូបង្វឹក ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់។ ទន្ទឹមនឹងការអបអរសាទរខួបនេះ យើងក៏មានសេចក្តីរីករាយក្នុងការដាក់ឱ្យប្រើប្រាស់សាកល្បង REPEAT GYM App ដែលជាជំហានថ្មីមួយក្នុងការនាំយកបច្ចេកវិទ្យាមកបង្កើនភាពងាយស្រួល និងបទពិសោធន៍កាន់តែប្រសើរសម្រាប់សមាជិក។ យើងនឹងបន្តអភិវឌ្ឍន៍សេវាកម្ម និងបន្តអភិវឌ្ឍន៍ថ្មីៗ ដើម្បីជួយឱ្យសមាជិកគ្រប់រូបសម្រេចគោលដៅសុខភាព និងកាយសម្បទារបស់ពួកគាត់កាន់តែរឹងមាំ។"
 
Photo 2026 08 09 12 14 20
 
ក្នុងរយៈពេល ៦ ឆ្នាំកន្លងមក REPEAT GYM បានបន្តវិនិយោគលើបរិក្ខារទំនើប ការបណ្តុះបណ្តាលគ្រូបង្វឹក និងការលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីក្លាយជាមជ្ឈមណ្ឌលហាត់ប្រាណដែលទទួលបានការជឿទុកចិត្តពីអតិថិជននៅកម្ពុជា។
 
Photo 2026 08 09 12 13 03
 
ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ REPEAT GYM App REPEAT GYM បង្ហាញពីការប្តេជ្ញាចិត្តក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗមកបង្កើនបទពិសោធន៍ដល់អតិថិជន និងបន្តអភិវឌ្ឍសេវាកម្មឱ្យកាន់តែទំនើប។
 
 
សម្រាប់អនាគត REPEAT GYM នឹងបន្តពង្រីកសេវាកម្ម អភិវឌ្ឍន៍ថ្មីៗ និងកសាងសហគមន៍អ្នកស្រឡាញ់សុខភាព និងការហាត់ប្រាណឱ្យកាន់តែរឹងមាំ៕
 
Photo 2026 08 09 11 15 10
 
Photo 2026 08 09 11 15 00
 
Photo 2026 08 09 12 16 10
 
Photo 2026 08 09 12 16 16
 
Photo 2026 08 09 12 16 22
Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 41

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
48 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
301 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
114 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
79 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
108 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
135 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia