សម្រស់
បើមិនចង់ស្ដាយក្រោយសង្កេតមើលស្បែកផង 5សញ្ញា ស្បែកខ្វះជាតិទឹកខ្លាំង
Senghong Kong
August 2 2024
2.9 K views

សង្កេតមើលឱ្យមែនទែន បើមិនចង់ស្ដាយក្រោយ បើមានសញ្ញាទាំង៥នេះបង្ហាញថាស្បែករបស់អ្នកកំពុងតែខ្វះជាតិទឹកខ្លាំងហើយ។

ស្បែកដែលស្អាត ស្បែកដែលក្មេងតឹងណែន ស្បែកដែលមិនងាយចាស់ មិនងាយឡើងមុន ឡើងជាំ ឡើងអុចខ្មៅ ជាស្បែកដែលមានជាតិទឹកឬជាតិសំណើមគ្រប់គ្រាន់។ ហេតុនេះបើចង់បានស្បែកដែលមានសុខភាពល្អមិនងាយមានបញ្ហាផ្សេង ត្រូវសង្កេតមើលផងថាស្បែកជាជាតិសំណើមគ្រប់គ្រាន់ឬអត់ សញ្ញាដែឡស្បែកខ្វះជាតិសំណើមខ្លាំងដែលត្រូវដោះស្រាយភ្លាមៗ៖

ទី១ បន្ទាប់ពីលាងមុខរួចភ្លាមស្បែកមុខចាប់ផ្ដើមស្ងួត តឹងស្បែកមុខខ្លាំង ត្រូវឆាប់បន្ថែមសេរ៉ូមផ្ដល់សំណើមឱ្យស្បែកភ្លាម។

ទី២ ស្បែកមានស្នាមភ្លឺជ្រួញតូចៗ មើលកញ្ចក់ឱ្យជិតសង្កេតមើល ឃើញស្បែកដូ  ចបាត់ភាពរលោងតឹង បែរជាជ្រួញតូចៗ ដូចស្បែកមនុស្សចាស់ទាំងតែអាយុយើងនៅតិចសោះ។

ទី៣ ស្បែកស្ងួតរហូតដល់មានរបកសៗតិចៗ ឬរបកលក្ខណៈផ្ទាំងៗតែម្ដង តំណាក់កាលនេះមិនមែនស្ងួត ខ្វះជាតិទឹកធម្មតាទេ បើដីគេថាស្ងួតប្រេះក្រហែងតែម្ដង អត់អាចបណ្ដោយទុកយូរទេ ប្រយ័ត្នកាន់តែខ្សោយរនាំងការពារស្បែក។

ទី៤ ស្បែកឆាប់ប្រតិកម្ម ពីមុនចង់បានអី ក៏លាបអីក៏ស្អាត លាបចូលធម្មតា ស្រាប់តែប៉ះអីតិចតួចរោល ឆាប់ប្រតិកម្ម ឆាប់ឡើងមុន សុខៗមានស្នាម សុខៗឡើងអុចខ្មៅ បានន័យថាស្បែករបស់យើងកំពុងតែខ្វះជាតិសំណើមខ្លាំងហើយ។

សម្រាប់បងប្អូនដែលមានសញ្ញាបញ្ហាទាំង៤នេះ ត្រូវបន្ថែមសេរ៉ូម ឬគ្រីមផ្ដល់សំណើមណាដែលជ្រាបចូលស្បែកបានលឿន ផ្ដល់ជាតិទឹកឱ្យស្បែកបានល្អ គួរតែប្រើ១ថ្ងៃ២ដង ព្រឹកមុនលាបឡេការពារកម្ដៅថ្ងៃ និងយប់បន្ទាប់ពីលាងសម្អាតមុខរួចភ្លាមៗ។ មួយទៀតប្រសិនបើស្បែកកំពុងស្ថិតក្នុងស្ថានភាពស្ងួតខ្លាំងបែបនេះ កុំអាលទាន់ជម្រុះកោសិកា ឬកុំអាលបន្ថែមវីតាមីនC Retinol ភ្លាមៗអី ផ្ដល់សំណើមឱ្យស្បែកសិន ចាំបន្ថែមតាមក្រោយដើម្បីបំបាត់ស្នាម និងជ្រួញផ្សេងៗ។

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia