អាហារ
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.8 K views

ជីវិតមនុស្សយើងម្នាក់ៗ ពិតជាត្រូវការជាតិទឹកដើម្បីចិញ្ចឹមសាររាងកាយហើយរាងកាយត្រូវការជាតិទឹកចាប់ពីទៅ ៦០ – ៧០%។ ពេលអ្នកងើបពីគេងគួរតែញ៉ំទឹកជារឿងចាំបាច់សម្រាប់ពង្រឹងសុខភាព។ ព្រោះជាតិទឹកជួយរក្សាតុល្យភាពនៃកំដៅ និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការបញ្ចេញជាតិពុលចេញពីរាងកាយ ព្រមទាំងផ្តល់សារធាតុចិញ្ចឹមដល់កោសិកាច្រើនណាស់រាប់ទាំងស្បែក បេះដូង និងសាច់ដុំ ។ នៅខាងក្រោមនេះជាអត្ថប្រយោជន៍ចាំបាច់បំផុតអ្នកត្រូវតែញ៉ំទឹកពេលព្រឹក។

ការញ៉ាំទឹកពេលព្រឹកជួយផ្តល់ថាមពលដល់សារពាង្គកាយ។ ការញ៉ាំទឹកមួយកែវពេលព្រឹក ឬការញ៉ំទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ពិតជាជួយសម្អាតសារធាតុពុលចេញពីក្នុងរាងកាយ ហើយផ្តល់នូវវីតាមីន C ធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា ហើយវាក៏ជួយឱ្យស្រកទម្ងន់ ព្រមទាំងជម្រុញដល់ដំណើរការដុតជាតិខ្លាញ់ហើយប្រព័ន្ធរំលាយអាហាររបស់អ្នករឹងមាំកិនអាហាររលាយលឿន។

ពេលភ្ញាក់ពីគេងអ្វីដែលអ្នកគួរធ្វើដំបូងគេគឺញ៉ំទឹកដើម្បីជួយឱ្យអារម្មណ៍និងរាងកាយរបស់អ្នកមានជាតិទឹកឡើងវិញ។ បើតាម Healthline បានបញ្ជាក់ថា ពេលអ្នកភ្ញាក់ពីដំណេកជាតិទឹកបានក្លាយជាទឹកនោម ធ្វើឱ្យខ្សោះជាតិទឹកពេលក្រោកឡើង ហើយការញ៉ំទឹកជាការជំនួសល្អបំផុតដើម្បីផ្តល់មកវិញនូវសារធាតុទឹកដែលបាត់បង់ពីរាងកាយនៅពេលអ្នកគេងពេលយប់នោះ។

ការមានទម្លាប់ញ៉ាំទឹកពេលព្រឹកបែបនេះ វាជួយព្យាបាលបញ្ហាជាច្រើនរបស់អ្នក។ ជាពិសេសពេលអ្នកញ៉ាំទឹកដោយពោះទទេ ឬគ្មានអាហារក្នុងក្រពះ វាជាវិធីជួយ ធ្វើឱ្យក្រពះមានដំណើរស្រួល។ វិធីសាស្ត្រញ៉ាំ ទឹកពេលពោះគ្មានអាហារ វាមានដើមកំណើតចេញពីប្រជាជនជប៉ុន ព្រោះពួកគេតែងមានទម្លាប់ញ៉ំទឹកប្រហែល ៤កែវ ជារៀងរាល់ព្រឹក មុនពេលពួកគេញ៉ាំអាហារចូលក្នុងពោះ។ នេះជាវិធីថែទាំក្រពះកុំឱ្យមានបញ្ហាផងដែរ។

ការញ៉ំទឹកពេលព្រឹកជួយខួរក្បាលរបស់អ្នកមានអត្ថប្រយោជន៍ដល់ខួរក្បាលជាង ៧០% ហើយការបន្តផ្តល់ជាតិទឹក វាមានប្រយោជន៍ក្នុងការថែរក្សាសកម្មភាពខួរក្បាលល្អបំផុត។ នៅពេលមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលនឹងដំណើរការយឺត ហើយធ្វើឱ្យអារម្មណ៍ឆាប់ស្រពាប់ស្រពន់ ឬអស់កម្លាំង ឬអារម្មណ៍ឆាប់ប្រែប្រួល។ មិនតែប៉ុណ្ណោះវាក៏អាចនាំឱ្យថយចុះនៃការចងចាំរបស់ខួរក្បាលចុះ។ ដូច្នេះហើយ! ការញ៉ាំពេលព្រឹកមានអត្ថប្រយោជន៍ដល់ខួរក្បាល ដល់ក្រពះ ដល់តម្រងនោមបញ្ចេញជាតិពុល ហើយឈាមដំណើរស្រួលពេញរាងកាយតែម្តង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3131

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.1 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
4.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
4 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.1 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.5 K views
អត្ថបទថ្មីៗ
#អាហារMarch 12 2026
លើកដាច់ៗ អ្នកផឹកស្រានាំឱ្យខួរក្បាលកើតជំងឺកាចៗ មុខច្រើនណាស់
#ព័ត៌មានMarch 12 2026
ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
#ព័ត៌មានMarch 11 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត
#ព័ត៌មានMarch 10 2026
ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
#អត្ថបទ PRMarch 10 2026
តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia