អាហារ
ប្រយ័ត្ន! ៣ទម្លាប់នេះ ប្រមូលផ្គុំជាតិខ្លាញ់ដុះក្បាលពោះអ្នកធំលឿន
Tror Sopheap
July 20 2026
1.4 K views

ខ្លាញ់ក្បាលពោះជាខ្លាញ់ដែលស្ថិតនៅជ្រៅក្នុងពោះយើង ហើយមានសរីរាង្គនៅជុំវិញវាដូចជា ថ្លើម លំពែង ពោះវៀន និងក្រពះ។  ចំពោះខ្លាញ់នេះកាន់តែកកកុញច្រើននាំឱ្យមានការរលាករ៉ាំរ៉ៃ និងហានិភ័យកើនជំងឺផ្សេងៗ ដូចជាបញ្ហាធាត់ មានទឹកនោមផ្អែម និងបញ្ហាលើសឈាម។ ៣ទម្លាប់ប្រចាំថ្ងៃនេះជាការប្រមូលផ្តុំខ្លាញ់ក្បាលពោះលឿន។

 ១. ភេសជ្ជៈមានជាតិផ្អែមលើសកម្រិត៖ យោងតាម Eating Well បានបញ្ជាក់ថា ការផឹកភេសជ្ជៈមានជាតិស្ករលើសកម្រិតមិនថាកាហ្វេ និងភេសជ្ជៈផ្សេងៗ នោះទេ វាជាការប្រមូលផ្តុំជាតិខ្លាញ់ក្នុងពោះដោយសារកើនកាឡូរី។ បើអ្នកមិនត្រូវបានប្រើប្រាស់ជាតិខ្លាញ់នេះអស់ទេ បញ្ហាដំបូងគឺក្បាលពោះរបស់អ្នកកាន់តែធំ។ អ្នកធាត់ភាគច្រើនមកពីទម្លាប់ផឹកភេសជ្ជៈផ្អែម និងនំផ្អែមនេះឯង។

២. អង្គុយច្រើនម៉ោងជាប់ៗ គ្នា៖ ការអង្គុយយូរម៉ោងជាប់ៗ គ្នាធ្វើឱ្យរាងកាយចំណាយថាមពលតិចតួច តែស្រ្តេសច្រើន ហើយបរិមាណកាឡូរីដែលអ្នកហូបពីអាហារមានការរំលាយតិច ធ្វើឱ្យរាងកាយអ្នកសល់ខ្លាញ់ច្រើន។ លើសពីនេះ ការអង្គុយយូរនេះនាំបញ្ហាដល់សាច់ដុំ ការរំលាយអាហារ និងកើនជាតិខ្លាញ់។ ទម្លាប់បែបនេះ ធ្វើឱ្យមានការភាពប្រែប្រួលអាំងស៊ុយលីនថយចុះ ចំណែករាងកាយកាន់តែផ្ទុកជាតិខ្លាញ់កាន់តែច្រើនឡើង។

៣. ការញ៉ាំអាហារកែច្នៃជាអាហារសម្រន់៖ ការហូបនំខេក សាច់ក្រក ដំឡូងបំពង និងមីកញ្ចប់ច្រើនដែលមានផ្ទុកជាតិស្ករ ជាតិខ្លាញ់ឆ្អែត និងអំបិលច្រើន ព្រមទាំងជាតិសរសៃ និងប្រូតេអ៊ីនទាប ជាបញ្ហានាំឱ្យឡើងទម្ងន់ និងបញ្ហាមេតាប៉ូលីសនៃជាតិខ្លាញ់ និងជាតិស្ករក្នុងរាងកាយកើនឆាប់ណាស់។ យូរៗទៅ ជាតិខ្លាញ់ក៏ប្រមូលផ្តុំនៅជុំវិញថ្លើម និងលំពែងនាំឱ្យក្បាលពោះអ្នកធំ ហើយក៏មានហានិភ័យជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងថែមទៀត នេះបើយោងគេហទំព័រTimes of India៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia