អាហារ
ស្រកគីឡូ! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ កម្ចាត់ខ្លាញ់ សម្រក្បាលពោះ
Tror Sopheap
July 19 2026
3.4 K views

អ្នកធាត់ភាគច្រើនមានអារម្មណ៍ខ្លាច ហូបអាហារនេះ ឬអាហារនោះ គិតថាវាកាន់តែឡើងគីឡូ។ ដើម្បីងាយស្រួល ស្រកគីឡូ ស្រកក្បាលពោះនោះ គ្រាន់តែអ្នកហូបគ្រាប់ធញ្ញជាតិទាំង ៣នេះជួយដុតខ្លាញ់មានប្រសិទ្ធភាព។ តើគ្រាប់ធញ្ញជាតិ ៣មុខនេះមានអ្វីខ្លះ?

១.គ្រាប់កៅឡាក់៖ វាមានកាឡូរីតិចជាងគ្រាប់ធញ្ញជាតិដទៃទៀត មានផ្ទុកដោយជាតិសរសៃច្រើនជាតិនេះ ជាតិខ្លាញ់ទាប វាល្អសម្រាប់សុខភាពអ្នកដើម្បីកម្ចាត់ជាតិខ្លាញ់ក្បាលពោះល្អ មិនធ្វើឱ្យអ្នកឆាប់ឃ្លានអាហារថែមទៀត។ មួយវិញទៀត គ្រាប់កៅឡាក់នេះក៏មានប្រយោជន៍ជួយដល់សុខភាពរបស់បេះដូង រួមទាំងជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងអស្ចារ្យផងដែរ។

២. គ្រាប់អាល់ម៉ុន៖ អ្នកចូលញ៉ាំគ្រាប់អាល់ម៉ុនភាគច្រើនជួយសម្រកគីឡូ កម្ចាត់ខ្លាញ់ក្បាលពោះបានលឿន។ ព្រោះគ្រាប់ធញ្ញជាតិនេះវាសម្បូរទៅដោយខ្លាញ់ល្អ មានជាតិសរសៃ មានជាតិប្រូតេអ៊ីន មានជាតិកាល់ស្យូម និងវីតាមីនE ដើម្បីជួយរំលាយខ្លាញ់ក្បាលពោះបានលឿន។ បើយោងតាមគេហទំព័រ California Almonds បានបញ្ជាក់ថា ការញ៉ាំគ្រាប់អាល់ម៉ុនពី ២០ ទៅ ២៣​ គ្រាប់ក្នុងមួយថ្ងៃជាបរិមាណល្អសម្រាប់រាងកាយ ដើម្បីដុតខ្លាញ់ក្នុងរាងកា។ ការញ៉ាំគ្រាប់អាល់ម៉ុន ពិតជាជួយបញ្ចុះសម្ពាធឈាម បញ្ចុះកូឡេស្ដេរ៉ូល និងកាត់បន្ថយកម្រិតជាតិស្ករក្នុងរាងកាយយ៉ាងល្អ។

៣. គ្រាប់ស្វាយចន្ទី៖ ការញ៉ាំគ្រាប់ស្វាយចន្ទីជាប្រចាំត្រូវបានគេសិក្សារកឃើញថា វាមានឥទ្ធិពលដល់ការកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាក់ទងនឹងប្រព័ន្ធរំលាយអាហារមួយចំនួនដូចជាថ្លើម ពោះវៀនធំ និងជាតិខ្លាញ់ក្បាលពោះជាដើម។ ព្រោះនៅក្នុងគ្រាប់ស្វាយចន្ទីមានសារធាតុពិសេសម៉្យាងប្រឆាំងនឹងម៉ូលេគុលសេរីទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍របស់កោសិកាមហារីកទាំងឡាយ ជាពិសេសប្រព័ន្ធរំលាយអាហារ។  យោងតាមមូលដ្ឋានទិន្នន័យ FoodData Central នៃក្រសួងកសិកម្មសហរដ្ឋអាមេរិកថា គ្រាប់ស្វាចន្ទីសម្បូរដោយជាតិសរសៃ ជាតិខ្លាញ់ទាប ដែលល្អសម្រាប់អ្នកមានបំណង់ចង់សម្រកទម្ងន់ក្បាលពោះមានប្រសិទ្ធភាពបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia