អាហារ
ផ្លែឈើទិព្វ ១នេះ ស្រូបជាតិស្ករ ឱ្យអ្នកស្រកគីឡូ ការពារជំងឺបេះដូងទៀត
Tror Sopheap
July 15 2026
14.8 K views

នៅស្រុកខ្មែរយើងចំពោះបញ្ហាសុខភាពគឺមានបញ្ហានៅតែច្រើន តាមក្រសួងសុខាភិបាលបានប្រកាសនៅឆ្នាំ ២០២៦ ខែមករា ពីលទ្ធផលបញ្ហាសុខភាពកាលឆ្នាំ២០២៥ថា នៅក្នុងឆ្នាំ២០២៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានកើនជិត ២៧% ពោលគឺជិត ៣០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ ចំពោះជំងឺទឹកនោមផ្អែមនេះ ក៏មានមូលហេតុមកពីធាត់លើសជាតិស្ករ និងខ្លាញ់កើនឡើងផងដែរ។ មានផ្លែឈើទិព្វ១ ហូបរាល់ថ្ងៃចំណេញពីរមុនគឺចំណេញទី១. ឱ្យអ្នកស្រកគីឡូ និងចំណេញទី២. ការពារជំងឺបេះដូង៖

១. តាមការសិក្សាមួយពីសាកលវិទ្យាល័យ Ohio បាននបញ្ជាក់ថា ការទទួលទានផ្លែប៉ោម ១ផ្លែ ក្នុងមួយថ្ងៃ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ។ ត្រូវបានគេរកឃើញថា ការញ៉ាំផ្លែប៉ោមនេះ បន្ថយកម្រិតជាតិខ្លាញ់ LDL ជាកូលេស្តេរ៉ុលអាក្រក់ដើម្បីពង្រឹងសុខភាពរបស់អ្នកឡើងវិញ។ ព្រោះផ្លែប៉ោមមានតួនាទីជួយជម្រះសារធាតុពុលក្នុងរាងកាយហើយជួយរំលាយខ្លាញ់ផងដែរយោងតាម Medical News Today បានបញ្ជាក់ថា សម្រាប់អ្នកធាត់ចង់សម្រកគីឡូ និងមានថាមពលដល់រាងកាយឡើងវិញបន្ទាប់ពីហាត់ប្រាណរួច អ្នកគួរញ៉ាំផ្លែប៉ោមមួយ ឬពីរផ្លែ។ ពីព្រោះផ្លែប៉ោមមានជាតិសរសៃខ្ពស់ និងមានជាតិទឹកច្រើនជាប្រូតេអ៊ីនជួយឱ្យដល់រាងកាយបានល្អបំផុត។ ហើយផ្លែប៉ោមក៏ជាអាហារសម្រន់ដ៏ល្អក្នុងការជួយឱ្យអ្នកមានសុខភាពល្អ និងធ្វើឱ្យអ្នកបាត់ការឃ្លានអាហារបានយូរហើយវាមានការឡូរីទាបថែមទៀត។ 

២. ផ្លែប៉ោម ជាផ្លែឈើមួយប្រភេទដែលមានប្រយោជន៍ច្រើន យោងតាមប្រភពHealthline បានឱ្យដឹងថា ផ្លែប៉ោមមានសារធាតុសំខាន់ៗដូចជា Quercetin,Chlorogenic acid, Phlorizin និងជាតិកាកសរសៃ ដែលអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម សម្រួលសរសៃឈាម និងការពារជំងឺបេះដូងបាន ហើយមានវាក៏មានកាល់ស្យូមអាចកាត់បន្ថយជាតិអំបិលដែលអ្នកញ៉ាំលើសបានផងដែរ។ សូម្បីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី គាត់បានលើកឡើងថា គាត់តែងទទួលទាន ផ្លែប៉ោម១ផ្លែជាប្រចាំថ្ងៃ បើថ្ងៃណាគ្មានផ្លែប៉ោមទេ ខ្ញុំហូបចេកជំនួសវិញ។ លោកបានលើកឡើងថា ផ្លែប៉ោមមានឥទ្ធិពលក្នុងការទប់ស្កាត់ កុំឱ្យកោសិកាខូច និងពង្រឹងប្រព័ន្ធរាងកាយកុំឱ្យចុះខ្សោយបាន

តាមលោកវេជ្ជបណ្ឌិត Chris Steele បានបញ្ជាក់បន្ថែមថា ផ្លែប៉ោមជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។ការញ៉ាំផ្លែប៉ោមជាប្រចាំថ្ងៃ គឺជាផ្លែឈើមួយប្រភេទការពារអ្នកពីជំងឺទឹកនោមផ្អែម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
142 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
126 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
78 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
41 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia