អាហារ
មុនផឹកកាហ្វេពេលព្រឹក! ធ្វើរឿង ៥នេះ ជួយអ្នកអាយុវែង រស់នៅគ្មានជំងឺកាចៗ ទេ
Tror Sopheap
July 20 2026
1.4 K views

មនុស្សជាច្រើនមានទម្លាប់ផឹកកាហ្វេភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង ដើម្បីមានអារម្មណ៍ស្រស់ស្រាយបន្ថែម។ យោងតាមគេហទំព័រ vnexpress បានចុះផ្សាយថា ការធ្វើរឿងសាមញ្ញមួយចំនួនមុនពេលអ្នកផឹកកាហ្វេ ជួយពង្រឹងរាងកាយ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងមហារីកផងដែរ។ តើមានទម្លាប់អ្វីខ្លះ?

១. ផឹកទឹកមួយកែវ៖  អ្នកគេងពេញមួយយប់ រាងកាយរបស់អ្នកក៏បានបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម និងការបែកញើសដែរ។ យោងតាមគេហទំព័រ EatingWell បញ្ជាក់ថា ការខ្សោះជាតិទឹកបន្តិចបន្តួចជាប្រចាំថ្ងៃនោះ នាំឱ្យរាងកាយខ្សោយនាំជំងឺដាក់ខ្លួន។ ដូច្នេះ! អ្នកគួរផឹកទឹកមួយកែវជាមុន ហើយចាំផឹកកាហ្វេតាមក្រោយ ដើម្បីខួរក្បាលរបស់អ្នកមានការចងចាំបានយូរ និងការជំងឺទឹកនោមផ្អែមផងដែរ។

២. រង់ចាំ ៦០ ទៅ ៩០នាទីមុនផឹកកាហ្វេ៖ បើយោងតាម Health បញ្ជាក់ថា អ្នកគួរងចាំរយៈពេល ៦០នាទី ទៅ៩០នាទី បន្ទាប់ពីងើបពីគេង ចាំផឹកកាហ្វេមានប្រសិទ្ធភាពខ្ពស់ដល់រាងកាយណាស់ ធ្វើឱ្យរាងកាយបានចាប់ផ្តើមមានចង្វាក់ circadian ស្ថេរភាព ហើយការបន្ថែមកាហ្វេអ៊ីនមានអត្ថប្រយោជន៍ដល់សុខភាពកាន់តែរឹងមាំ

៣. ញ៉ាំអាហារសម្រន់ស្រាលៗ មុនផឹកកាហ្វេ៖ បើអ្នកភ្ញាក់ពីដំណេកដោយឈឺក្រពះ អ្នកគួរញ៉ាំអាហារសម្រន់ស្រាលៗ មុនពេលផឹកកាហ្វេ។ មានអាហារសម្រន់ស្រាលៗ ដូចជា នំប៉័ង ស្រូវសាលីទាំងមូល ទឹកដោះគោជូរ ស៊ុត ឬផ្លែឈើ អាចផ្តល់ថាមពលបន្ថែមដល់រាងកាយ មុនពេលទទួលទានកាហ្វេអ៊ីន។

៤. អនុញ្ញាតឱ្យរាងកាយទទួលពន្លឺព្រះអាទិត្យ៖ ការចំណាយពេលពីរបីនាទីដើម្បីបើកបង្អួចទទួលពន្លឺថ្ងៃពេលព្រឹកជាទម្លាប់ដែលមានប្រយោជន៍ដល់ការគ្រប់គ្រងចង្វាក់ circadian ជាសញ្ញាប្រាប់រាងកាយឱ្យចាប់ផ្តើមថ្ងៃថ្មី ដោយហេតុនេះធ្វើឱ្យអ្នកមានអារម្មណ៍ល្អធ្វើការ។ ពេលចង្វាក់ circadian របស់អ្នកដំណើរការល្អ ចាំអ្នកផឹកកាហ្វេធ្វើប្រព័ន្ធរាងកាយរឹងមាំប្រឆាំងជាមួយជំងឺកាចៗ ដូចជាលើសឈាមជាដើម។

៥. លំហាត់ប្រាណស្រាលៗ មុនពេលផឹកកាហ្វេ អ្នកគួរចំណាយពេល ៥-១០ នាទីដើម្បីធ្វើលំហាត់ប្រាណស្រាលៗមួយចំនួនដូចជា ការដើរ ការលាតសន្ធឹងខ្លួន និងការធ្វើចលនាយូហ្គាមួយចំនួននៅពេលព្រឹកដើម្បីជួយបង្កើនចរន្តឈាម ដាស់សាច់ដុំ និងបង្កើនកម្រិតថាមពល។ តាមគ្លីនិក Mayo ក៏បានលើកទឹកចិត្តឱ្យមនុស្សយើងរក្សាសកម្មភាពរាងកាយជាប្រចាំថ្ងៃនៅពេលព្រឹក ដើម្បីកែលម្អសុខភាពសរសៃឈាមបេះដូង សុខភាពផ្លូវចិត្ត និងរាងកាយរឹងមាំផងដែរ៕ អត្ថបទដោយ៖ ​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia