អាហារ
ភេសជ្ជៈ ១នេះផឹកពេលព្រឹក ពង្រឹងតម្រងនោម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
July 15 2026
6.2 K views

បច្ចុប្បន្ននេះអ្នកដែលមានបញ្ហាតម្រងនោមហើយត្រូវលាងឈាមឃើញថាកើតមានច្រើនខ្លាំងមែនទែននៅក្នុងប្រទេសកម្ពុជាយើង អ្នកជំងឺភាគច្រើនឃើញថាសុទ្ធតែក្មេងៗយុវវ័យ ដោយសារតែពួកគេមួយចំនួនមិនសូវជាយកចិត្តទុកដាក់ចំពោះសុខភាពចេះតែបណ្ដោយខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីការពារតម្រងនោម កុំឱ្យលាងឈាមនោះ សូមអ្នកផឹកភេសជ្ជៈធម្មជាតិ១នេះគឺទឹកដូងនេះឯង។ ព្រោះទឹកដូងជាថ្នាំដ៏ល្អបំផុតមួយដែលអាចព្យាបាលបញ្ហាតម្រងនោម ។ ព្រោះវាជួយសំអាតប្លោកនោមនិង ជួយសំរួលប្រព័ន្ធបញ្ចេញទឹកនោម ដែលធ្វើឲ្យតម្រងនោមមានសុខភាពល្អ។ នេះជាអត្ថប្រយោជន៍ទឹកដូងជួយការពារជំងឺ ២មុខនេះ៖ 

១. ការពារការកើតគ្រួសក្នុងតម្រងនោម៖ ការញ៉ាំទឹកដូងញឹកញាប់នឹងជួយបង្ការការកើតគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមអាចកើតឡើងនៅពេលដែល កាល់ស្យូមអុកស៊ីតកម្ម​និងសមាសធាតុផ្សំផ្សេងទៀតផ្សំឡើងជាគ្រីស្តាល់នៅក្នុងទឹកនោមរបស់អ្នក ដែលវានឹងវិវត្តទៅជាគ្រួស ដូចនេះទឹកដូងបានការពារគ្រីស្តាល់មិនឱ្យជាប់នឹងតម្រងនោមនិងផ្នែកផ្សេងទៀតនៃបំពង់ទឹកនោមឡើយ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ទឹកដូងជួយកាត់បន្ថយការផលិតរ៉ាឌីកាល់សេរីដែលអាចកើតឡើងដើម្បីឆ្លើយតបទៅនឹងកម្រិតជាតិអុកស៊ីតកម្មខ្ពស់នៅក្នុងទឹកនោម។

២. គ្រប់គ្រងជំងឺទឹកនោមផ្អែមល្អបំផុត៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែមសព្វថ្ងៃកំពុងកើនឡើងខ្លាំងដោយសារតែមនុស្សភាគច្រើនញ៉ាំរបបអាហារខុស។ ក្នុងនោះដែរ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា អត្រាជំងឺទឹកនោមផ្អែមជាសាកលក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុលើសពី១៨ ឆ្នាំបានកើនឡើងពី ៤.៧% ដល់ ៨.៥% ក្នុងឆ្នាំ ២០១៤។ វាមិនបញ្ចប់ត្រឹមនេះទេ ព្រោះ WHO ក៏បាននិយាយផងដែរថាជំងឺទឹកនោមផ្អែម អាចជាមូលហេតុទី៧នៃការធ្វើឱ្យមនុស្សស្លាប់ច្រើននៅឆ្នាំ ២០៣០។ ដូច្នេះហើយ យោងតាមរយៈការសិក្សាស្រាវជ្រាវបាន បង្ហាញថា ទឹកដូងអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យរោគសញ្ញាជំងឺទឹកនោមផ្អែមប្រសើរឡើង ព្រោះទឹកដូងគឺជាប្រភពដ៏នៃម៉ង់ហ្គាណែស ដែលអាចបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia