អាហារ
ពេលព្រឹកផឹកភេសជ្ជៈ ៣នេះ បង្កាហានិភ័យជំងឺបេះដូង ជំងឺលើសឈាម និងមហារីក ឱ្យអ្នកមានអាយុវែង
Tror Sopheap
July 16 2026
3.1 K views

ពេលព្រឹកអ្នកផឹកភេសជ្ជៈល្អ សុខភាពអ្នកក៏ល្អ ហើយស្បែកក៏ស្អាត អាយុក៏វែងទៀត។ តើភេសជ្ជៈ ៣នេះ អ្នកគួរផឹកពេលព្រឹកមានអ្វីខ្លះ? សម្រាប់ភេសជ្ជៈ ៣នេះ មានសមត្ថភាពប្រឆាំងមហារីក បញ្ហាបេះដូង និងលើសឈាម ឱ្យអាយុវែង។ តាមលោក Eamon Laird សាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Atlantic Technological University បានប្រាប់ Medical News Today ថា៖

តាមទិន្នន័យពីមនុស្សពេញវ័យ ១៨២.៧៧០នាក់ ដែលបានចុះឈ្មោះនៅក្នុង UK Biobank រួចហើយបានបំពេញកម្រងសំណួររំលឹកអំពីរបបអាហាររយៈពេល ២៤ម៉ោងតាមទម្លាប់រាប់សិនឆ្នាំរបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្វែងយល់ពីអ្នកផឹកកាហ្វេ តែក្តៅ និងទឹកធម្មតាពេលព្រឹកជាប្រចាំថ្ងៃ ដែលអស់ពេល ១៣ឆ្នាំ។ លទ្ធផលបានបញ្ជាក់ថា អ្នកផឹកភេសជ្ជៈចាប់ពី ៧ទៅ៨កែវក្នុង១ថ្ងៃរួមគ្នាមានទឹកធម្មតា ១កែវភ្ញាក់ពីគេង ផឹកតែក្តៅ និងកាហ្វេថែម(ផឹកកាហ្វេកុំដាក់ស្ករច្រើន ត្រឹមតែ១០% ឬ២០%បានហើយ) ជួយសុខភាពយើងបានរហូត ២៨% ឯណោះ គឺជួយកាត់បន្ថយការស្លាប់តិចជាងអ្នកផឹកភេសជ្ជៈ ៤កែវក្នុង១ថ្ងៃ។

សូម្បីតែលោក Thomas M. Holland ជាគ្រូពេទ្យ ជាអ្នកវិទ្យាសាស្ត្រ និងជាគ្រូបង្រៀននៅវិទ្យាស្ថាន RUSH បានលើកឡើងថា អ្នកផឹកកាហ្វេ តែក្តៅ និងទឹកមួយកែវធំនៅពេលព្រឹក រួមបញ្ចូលគ្នា ៧ទៅ៨កែវក្នុងមួយថ្ងៃថែមទៀតនោះ ជួយកាត់បន្ថយការស្លាប់មុនអាយុ។ ព្រោះវាជួយការពារជំងឺសំខាន់ៗ ដូចជាជំងឺបេះដូង ជំងឺលើសឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែមប្រភេទទី២ កាត់បន្ថយជាតិខ្លាញ់ ពង្រឹងប្រព័ន្ធរំលាយអាហារ។ ទម្លាប់ពេលព្រឹកផឹកភេសជ្ជៈល្អទាំងបីនេះរួមបញ្ចូលគ្នាធ្វើឱ្យសុខភាពរាងកាយមានតុល្យភាពមានអាយុវែង”។

អ្នកអាចផឹកកាហ្វេ ១កែវឬពីរកែវក្នុងមួយថ្ងៃ កុំដាក់ស្ករច្រើន ឬអត់ស្ករក៏កាន់តែល្អសុខភាព។ ផឹកតែ ក្តៅនិងទឹកធម្មតា ៦ទៅ៧កែវក្នុងមួយថ្ងៃ(៣លីត្រឡើង) ល្អដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ ព្រោះកាហ្វេមានសមាសធាតុដូចជា flavonoids, chlorogenic acids និង trigonelline ប្រឆាំងជំងឺមហារីក។ តែក៏មានសមាសធាតុ catechins និង flavonoids កាត់ជាតិខ្លាញ់កាត់ជំងឺលើសឈាម សម្ពាធឈាម។ ចំណែកទឹកធម្មតាជួយថែតម្រងនោម លាងជាតិពុលធ្វើឱ្យរាងកាយមានតុល្យភាព។ នេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់កាហ្វេ តែ និងទឹកធម្មតា ជួយឱ្យអ្នករស់នៅមានអាយុវែងកម្រមានជំងឺកាចៗ ក្នុងខ្លួនថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia