សម្រស់
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
Tror Sopheap
December 29 2024
1.8 K views

អ្នកធាត់បង្កមានបញ្ហាធំៗ ច្រើននាំឱ្យលើសឈាម ទឹកនោមផ្អែម និងបញ្ហាបេះដូង ហើយងាយប៉ះពាល់ដល់អាយុជីវិត។ បញ្ហាធាត់នេះព្រោះខ្វះលំហាត់ប្រាណ ចំណីអាហារមានជាតិខ្លាញ់ និងជាតិផ្អែមលើសកម្រិត។ បើអ្នកចង់សម្រកគីឡូលឿន អាហារទាំង ៥នេះជួយកាត់ជាតិខ្លាញ់៖

១. ទឹកប៉េងប៉ោះ៖ ចង់សម្រកគីឡូ អ្នកគួរហូប​ទឹកប៉េងប៉ោះ វាមានសារធាតុវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍សម្រកក្បាលពោះ កាត់បន្ថយការហើមសាច់ ហើយជួយធ្វើឱ្យរាងអ្នកកាន់តែស្អាត។

២. ៣. ត្រី៖ ភាគច្រើនប្រភេទត្រីដូចជាត្រី salmonត្រីធូណា និងត្រីស្រែជាដើម ព្រោះវាមានអាស៊ីដអូមេហ្កា៣ ដែលជួយរក្សាជាតិទឹកក្នុងស្បែក និងមានសារធាតុចិញ្ចឹមដែលធ្វើឲ្យស្បែកមើលទៅភ្លឺ និងមានសំណើមដោយសារវីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកាស្បែក។ ហើយវាជួយកាត់បន្ថយស្នាមមុន មុខក្រហម និងបង្កើតកោសិកាថ្មីដល់ស្បែកផងដែរ។ ព្រោះត្រីទាំងនេះ ជួយឲ្យដំណើរស្រកគីឡូនិងថែស្បែកកុំឱ្យឆាប់ចាស់។

៣.តែខ្មៅ៖ ​គឺជាប្រភេទតែ មានប្រយោជន៍ជួយសុខភាពអ្នកញុំាបានច្រើនណាស់ អ្វីដែលពិសេសជាងនេះតែនេះ បើតាមរយៈការសិក្សាមួយនៅក្នុងឆ្នាំ២០១៤ មនុស្សចំនួន១១១នាក់ គេបានរកឃើញ ថា តែអ្នកផឹកតែខ្មៅ ប្រមាណ៣ពែកក្នុង១ថ្ងៃ រយៈពេល៣ខែ ឃើញថា ទម្ងន់ស្រកលឿនខុសធម្មតា ចំណែកឯទំហំចង្កេះវិញក៏តូចជាងមុន។ យោងតាមប្រភព healthline ។

៤. ផ្លែស្រកានាគ៖ ស្រកានាគ វាជាផ្លែឈើដែលសម្បូរដោយវីតាមីន Cក្នុងការជួយផ្ដល់ភ្លឺស្រស់ថ្លា និង ផ្ដល់សំណើមដល់ស្បែក។ លើសពីនេះ វាមានកាល់ឡូរីតិចដែលមិនបណ្ដាលឱ្យលោកអ្នកឡើងគីឡូឡើយ ហើយថែមទាំងជាប្រភព កាកសរសៃដ៏អស្ចារ្យក្នុងការជួយសម្រួលការទល់លាមកផងដែរ។ យោងតាមគេហទំព័រ Everyday Health៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia