ចិត្តសាស្ត្រ
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2.3 K views

ស្ត្រេស​បង្ក​ឱ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន adrenaline និងអរម៉ូន cortisol ដែលដឹកនាំអារម្មណ៍អ្នកឱ្យឃ្លានចំណីអាហារកាន់តែច្រើនឡើង។ វិធីគ្រប់គ្រងស្រ្តេសការពារឡើងគីឡូគឺការធ្វើលំហាត់ប្រាណ។ មានបញ្ហាមួយគឺថាមានអ្នកខ្លះ គាត់ហាត់ប្រាណអស់ចំណងក្នុងហាត់បន្ត បើគាត់គួរធ្វើបែបណា? ចម្លើយគឺថា ដាក់គោលដៅធ្វើជាកម្លាំងចិត្ត។

តាមកញ្ញា យ៉ាង ស៊ូប៊ីន ជាតារាដែលមានភាពល្បីល្បាញលើបណ្តាញសង្គម Facebook និង You Tube ខាងហូបចំណីអាហារជាច្រើនដែលធ្វើឱ្យនាងឡើងទម្ងន់ ១៣១គីឡូ នាងបាននិយាយថា ការធាត់បែបនេះ វាធ្វើឱ្យអារម្មណ៍នាងពិបាកណាស់។ នាងមានមានចំណងក្នុងការហាត់ប្រាណ ព្រោះតែនាងគោលដៅចង់បានរាងស្អាត តែវាមិនងាយស្រួលទេ នាងបានចំណាយពេលវេលាហាត់ប្រាណ តមអាហារ និងនាងញ៉ាំអាហារល្មមៗ​ ៧០%នៃក្រពះ។ ទើបនាងសម្រេចបានលទ្ធផលមានរាងស្អាត។

បន្ទាប់ពីហាត់ប្រាណរួចហើយ លោកគ្រូ រ៉ាន់ សុខ បានបញ្ជាក់ថា អ្នកលើសគីឡូ ពេលហាត់ប្រាណមុនដំបូងឱ្យហូបអាហារធម្មតាសិន រំលងបានមួយអាទិត្យឱ្យគាត់សមនឹងការហាត់ប្រាណខ្លះហើយ ចាំឱ្យគាត់តមអាហារពេលល្ងាច ឱ្យហូបតែសាឡាត ការ៉េត ផ្លែប៉ោម ផ្លែប័រ និងសាច់គ្មានខ្លាញ់បានបន្តិច ជាអាហារសម្រន់ទ្រាប់ពោះ បើគាត់ឃ្លានខ្លាំង។ ពេលអ្នកតមអាហារបែបនេះ អ្នកអាចអស់កម្លាំងបន្តិច និងហេវដែរ ប៉ុន្តែយើងគួរតែព្យាយាមអត់ធ្មត់ដើម្បីឱ្យជាតិខ្លាញ់នៅក្នុងខ្លួនចិញ្ចឹមរាងកាយអ្នកឡើងវិញ លទ្ធផលអ្នកនឹងស្រកគីឡូបានល្អ មិនប៉ះពាល់សុខភាពផងដែរ។

បើអ្នកគ្មានពេលវេលាច្រើនសម្រាប់ធ្វើលំហាត់ប្រាណទេ មានវិធីសាស្រ្តខ្លីៗ ជួយឱ្យអ្នកសម្រកជាតិខ្លាញ់ប្រភេទនេះបានល្អដែរ។ នៅក្នុងប្រទេសកូរ៉េបានរកឃើញថា មនុស្សលើសគីឡូ ដែលបានដើរឡើងជណ្តើរពីរដងក្នុងមួយថ្ងៃរយៈពេល ៥នាទីដោយមិនឈប់ ធ្វើឱ្យបាត់បង់ទំងន់ជាតិខ្លាញ់ជាមធ្យម ៣គីឡូក្នុងខ្លួនក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍។ ហើយអ្នកអាចចំមណាយពេលខ្លះៗ ១០នាទី រត់ ឬដើរ ជុំវិញផ្ទះជាការល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3289

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកស្រី ស៊ីមហ៊ាង បញ្ជាក់ថា ទោះបីជីវិតជួបបញ្ហាធ្ងន់ ឬច្រើនក៏ដោយ អ្នកត្រូវបន្តធ្វើរឿងនេះដែរ
Tror Sopheap
June 23 2026
128 views

#ចិត្តសាស្ត្រ

លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
Tror Sopheap
June 21 2026
168 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង
Tror Sopheap
June 18 2026
719 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បញ្ជាក់ថា ធ្វើរឿង ៣នេះ នាំឱ្យផ្លូវចិត្តអ្នកកាន់តែធ្ងន់លើសដើម
Tror Sopheap
June 17 2026
449 views

#ចិត្តសាស្ត្រ

គេងមិនឆ្អែតមែនទេ? ៤ទម្លាប់នេះ ជួយអ្នកគេងលក់ស្កប់ ងើបពេលព្រឹកមានថាមពលរីករាយ
Tror Sopheap
June 14 2026
1.7 K views

#ចិត្តសាស្ត្រ

កត្តា ១នេះធ្វើឱ្យប្រជាជនជប៉ុនគ្មានជំងឺ មានអាយុវែងគេ
Tror Sopheap
June 11 2026
550 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia