ជំងឺ
បុរសប្រយ័ត្នផង! នេះជារោគដំណាក់កាលដំបូងជំងឺមហារីកក្រពេញប្រូស្តាត
Tror Sopheap
June 1 2026
17.9 K views

ក្រពេញប្រូស្តាត (Prostate gland) គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធបន្តពូជរបស់បុរស ដែលមានទំហំប៉ុនផ្លែក្រូចឆ្មារ ហើយស្ថិតនៅខាងក្រោមប្លោកនោម និងនៅជុំវិញបង្ហួរនោម​ ។​ ក្រពេញនេះមានតួនាទីផលិតសារធាតុរាវ​សម្រាប់ទឹកកាម ។

ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកមួយដែលកើតឡើងនៅក្នុងក្រពេញប្រូស្តាត ហើយជាទូទៅ កើតលើបុរស ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ។ កត្តាហានិភ័យអាចរួមមាន អាយុ ប្រវត្តិក្នុងគ្រួសារ និងការប្រែប្រួលអរម៉ូន​ ។ ការសិក្សាជាច្រើនបានណែនាំថា បុរសដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យសុខភាពជាប្រចាំ ដោយពិនិត្យឈាម Prostate-Specific Antigen (PSA) និងពិនិត្យក្រពេញប្រូស្តាតជាមួយគ្រូពេទ្យឯកទេស ដើម្បីរកឃើញជំងឺឲ្យបានឆាប់ ។

ក) រោគសញ្ញានៅដំណាក់កាលដំបូង ជំងឺមហារីកក្រពេញប្រូស្តាតអាចមិនបង្ហាញរោគសញ្ញាច្បាស់លាស់ទេ ប៉ុន្តែអាចមានរោគសញ្ញាដូចជា៖
១. នោមញឹកញាប់ ជាពិសេសពេលយប់
២. កម្លាំងទឹកនោមខ្សោយ
៣. ពិបាកចាប់ផ្តើមនោម
៤. នោមឈាម ឬទឹកកាមមានឈាម
៥. ឈឺចាប់នៅតំបន់ចង្កេះ ឬឆ្អឹងខ្នង (នៅដំណាក់ចុងក្រោយ)​ ។

ខ) ផលវិបាកប្រសិនបើមិនបានរកឃើញ និងព្យាបាលទាន់ពេលវេលា អាចបង្កឲ្យមានផលវិបាកដូចជា៖
១. ការស្ទះនៃផ្លូវបង្ហូរនោម
២. នោមមិនចេញ
៣. មហារីករាលដាលទៅឆ្អឹង ឬសរីរាង្គផ្សេងៗ
៤. ខ្សោយតម្រងនោម​ ។
សូមបុរសៗដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ មកពិនិត្យសុខភាពជាប្រចាំ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីការពារបញ្ហាធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត ។ យោងពីមន្ទីរពេទ្យ ហ្លួង ម៉ែ - LUANG MÈ HOSPITAL

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia