ជំងឺ
សូមប្រយ័ត្នតិច! នេះជាមូលហេតុឈឺជង្គង់ រហូតពិការជង្គង់ មិនអាចដើរបានផងដែរ
Tror Sopheap
May 24 2026
1.1 K views
បើបងប្អូនមានការឈឺជង្គង់តិចតួចក៏ដោយ ចូរកុំគិតថាវាគ្មានបញ្ហាអ្វីសោះ ពីព្រោះការឈឺជង្គង់ អាចបង្កកាន់តែធ្ងន់ធ្ងរទៅៗ ធ្វើឲ្យយើងពិការជង្គង់ មិនអាចដើរបាន និងឈានដល់រលាកសន្លាក់ជង្គង់ រហូតដល់វះកាត់ប្ដូរសន្លាក់ជង្គង់សិប្បនិមិត្ត។ ដូចនេះការឈឺជង្គង់តិចតួច ឬបណ្ដាលមកពីគ្រេច ថ្លោះ ដោយលេងកីឡាផ្សេងៗ សូមលោកអ្នកមកទទួលការព្យាបាលដោយចលនា ស្អំសរសៃ ជាមួយគ្រូពេទ្យព្យាបាលដោយចលនានៅមន្ទីរពេទ្យកាល់ម៉ែតដោយការព្យាបាលឈឺជង្គង់ តាមបែបវិទ្យាសាស្ត្រដោយចលនា! ជាការព្យាបាលដោយចលនា ស្អំសរសៃ តាមរយៈការធ្វើដោយដៃ ដោយម៉ាស៊ីនស្អំ ម៉ាស៊ីន Ultrasound និងធ្វើលំហាត់មួយចំនួនទៀតដើម្បីពង្រឹងសន្លាក់សាច់ដុំ។
ក) មូលហេតុនៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី៖
១. ប៉ះទង្គិច ឬដួលបុកលើជង្គង់
២. គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា
៣. រងរបួសដោយការប្រើកំលាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឫមកពីកត្តាផ្សេងៗទៀត)
ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ៖
១. ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា
២. ថែរក្សាឲ្យបានល្អនូវផ្នែកខាងក្រោមដងខ្លួន អវយវៈក្រោម ពិសេសសាច់ដុំភ្លៅផ្នែកខាងមុខ សាច់ដុំផ្នែកខាងក្រោយ
៣. អនុវត្តឈរលើជើងមួយ ម្ខាងម្ដងៗ ដើម្បីបង្កើនកំលាំងសាច់ដុំ និងលំនឹងជង្គង់
គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?
ការព្យាបាលដោយចលនាផ្ដោតសំខាន់លើការបំបាត់ការឈឺចាប់ និងពិការភាពជង្គង់។ គ្រូពេទ្យនឹងពិនិត្យពីស្ថេរភាពជង្គង់របស់អ្នក ថាមានបញ្ហាមកពីគ្រេច ថ្លោះសន្លាក់ជង្គង់ យារវែងសរសៃយាងជុំវិញជង្គង់ មានការឈឺចាប់នៅគន្លាក់ខាងក្រោយ និងសរសៃជុំវិញជង្គង់ ហើយការព្យាបាលរួមមាន៖
- ស្អំសរសៃដោយម៉ាស៊ីន Micro thermy ដើម្បីបំបាត់ការឈឺចាប់លើសរសៃជុំវិញជង្គង់
- ព្យាបាលចលនាដោយដៃ លើកន្លែងឈឺចាប់ជង្គង់
- ប្រើម៉ាស៊ីន Ultrasound therapy ដើម្បីបំបាត់ការឈឺចាប់ផ្នែកខាងក្នុងសន្លាក់ជង្គង់ និងជាសះស្បើយសរសៃដែលរបួស
- ធ្វើលំហាត់សន្លាក់ជង្គង់ ពង្រឹងសាច់ដុំជង្គង់ និងធ្វើយ៉ាងណាឲ្យជង្គង់របស់អ្នក ប្រើប្រាស់បានឡើងវិញ ទៅធ្វើការ និងលេងកីឡាបានដូចធម្មតាវិញ៕ 
គ្រូពេទ្យព្យាបាលដោយចលនា អាចព្យាបាល និងពិគ្រោះយោបល់ជាមួយអ្នកនៅក្នុងរយៈពេលពី ១ ទៅ ៣សប្តាហ៍ ដែលធ្វើឲ្យមានការជាសះស្បើយសរសៃដែលរបួស និងបាត់ឈឺចាប់។ បន្ទាប់ពីព្យាបាលជាសះស្បើយ និងបាត់ការឈឺចាប់ លោកអ្នកអាចធ្វើការ និង លេងកីឡាវិញបានដូចធម្មតា។ ពីមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia