ចិត្តសាស្ត្រ
សញ្ញាទាំង ៥នេះ បញ្ជាក់ថា បុគ្គលម្នាក់នោះជាមនុស្សល្អ និងទុកចិត្តបាន
Tror Sopheap
May 30 2026
1.3 K views

មនុស្សភាគច្រើននៅពេលខ្លួនធ្វើល្អហើយជួបមនុស្សអាក្រក់ គឺតែងធ្វើគេមានផ្នត់គំនិតមើលស្រាលខ្លួនឯង ហើយបន្ទោសខ្លួនឯងក្នុងការធ្វើជាមនុស្សល្អ។ ទន្ទឹមនឹងនេះយោងតាមការស្រាវជ្រាវចិត្តសាស្រ្តពីប្រភព Global English Editing បានឱ្យដឹងថាមនុស្សដែលមានសញ្ញាទាំង៥នេះ បង្ហាញថាគេជាមនុស្សល្អខ្លាំង ចំពោះមនុស្សជុំវិញខ្លួន លើសពីអ្វីដែលគេគិត។

 

. ​ឆាប់អភ័យទោស៖ អ្នកជាមនុស្សដែល ឆាប់អភ័យទោសឱ្យអ្នកដទៃ អ្នកយល់ថាការលះ​បង់កំហឹងនិងការបង្កើនការអត់អោនគឺ ​ដើម្បី​សេចក្ដី​សុខ​ក្នុង​ចិត្ត​ផ្ទាល់ខ្លួន។មនុស្សដែលមានសមត្ថភាពក្នុងការអភ័យទោសខ្ពស់ គឺជាសញ្ញានៃភាពចាស់ទុំខាងផ្លូវចិត្តដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឆាប់អភ័យទោសនោះវាជាសញ្ញាបញ្ជាក់ថាអ្នកពិតជាមនុស្សល្អជាងអ្នកគិតទៅទៀត។

. តែងស្តាប់រឿងអ្នកដទៃ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្តាប់ច្រើនជាងអ្នកនិយាយនោះ វាជាសញ្ញាបញ្ជាក់ថាអ្នកជា មនុស្សល្អលើសពីការរំពឹងទុករបស់អ្នកខ្លួនឯងទៅទៀត ជាពិសេសការស្តាប់នូវទុក្ខសោកនិងរឿងរ៉ាវអ្នកដទៃយ៉ាងយកចិត្តទុក និងការឆ្លើយតបតាមរបៀបដែលបង្ហាញថាអ្នកបានយល់ ប្រកបដោយទឹកចិត្តចង់រំលែកអារម្មណ៍។

. ធ្វើខុសតែងសារភាព៖ យើងទាំងអស់គ្នាតែងមានកំហុសនិងចំណុចខ្វះខាត ប៉ុន្តែអ្វី​ដែល​​មនុស្ស​ល្អ​ធ្វើចំពោះអ្នកដទៃនឹងខ្លួនឯងធ្វើនោះ គឺពួកគេមាន​សញ្ញានៃការចេះ ​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​របស់ខ្លួនឯង។ ការទទួលស្គាល់ថាខ្លួនឯងខុសមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ តែជាសញ្ញានៃមនុស្សស្មោះត្រង់ មានភាពឆ្លាតវៃ​និងចេះរៀនពីកំហុស។

. មិនខ្មាសក្នុងការបង្ហាញអារម្មណ៍៖ ការបើកចំហអំពីអារម្មណ៍ ដោយមិនសូវមានភាពអៀនខ្មាសជាសញ្ញាដែលបង្ហាញពីភាពវៃឆ្លាតខាងផ្លូវអារម្មណ៍របស់អ្នក ថាអ្នកពេញចិត្តនឹងអ្នកជានរណា ហើយថាអ្នកមិនខ្លាចក្នុងការបង្ហាញការពិតអំពីខ្លួនឯង។ មិនថាជាការបញ្ចេញអារម្មណ៍រីករាយ អារម្មណ៍សោកសៅ កំហឹង ឬការភ័យខ្លាចនោះទេ វាជាការបញ្ជាក់ថាអ្នកជាមនុស្សស្មោះត្រង់និងបើកទូលាយ។

. យកអាសាអ្នកដទៃខ្លាំង៖ អ្នកតែងមានបេះដូង​នៃ​ការ​ធ្វើ​ជា​មនុស្ស​ល្អ​ ​ចង់​បង្កើត​ផល​វិជ្ជមានដល់មនុស្សជុំវិញ​ខ្លួន យកអាសាអ្នកដទៃ ជួយបង្ហាញផ្លូវគេ ណែនាំគេខ្លាចគេធ្វើខុសនេះ ខុសនោះជាដើម ពោលគឺសកម្មក្នុងការធ្វើល្អចំពោះមនុស្សជុំវិញខ្លួន មិនថាជួយមិត្តភ័ក្តិដែលត្រូវការជំនួយឬការរាប់បន្តិចបន្តួចនោះទេ។ ដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងលះបង់និងខិតខំបញ្ចេញគំនិត យោបល់និងសកម្មភាពជួយមនុស្សជុំវិញខ្លួនជារៀងរាល់ថ្ងៃ បង្ហាញថាអ្នកជាមនុស្សល្អជាងអ្វីដែលអ្នកបានគិតទៅទៀត៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
515 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia