ជំងឺ
ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
ជំងឺមហារីក​ថ្លើម​មិន​បង្ហាញ​រោគ​សញ្ញាឱ្យច្បាស់លាស់ទេ។ ពេលខ្លះ​អ្នក​គ្រាន់តែ​មាន​អារម្មណ៍​អស់កម្លាំង ក្តៅខ្លួន​តិចៗ និង​បែកញើស​ពេលយប់​ជាដើម។ តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ជំងឺមហារីកថ្លើមច្រើនតែមិនមានអាការៈនៅដំណាក់កាលដំបូង។ ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានសំខាន់ៗដែលមិនគួរមើលរំលង៖
១. ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន
២. បាត់បង់ចំណង់អាហារ
៣. ឈឺពោះ ផ្នែកខាងលើខាងស្តាំ ហើមពោះ
៤. ភ្នែក ឬស្បែកលឿង (ខាន់លឿង)
* ជាពិសេសគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកមាន៖
១. ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ឬ C
២. ជំងឺថ្លើមដោយសារគ្រឿងស្រវឹង
៣. ប្រវត្តិគ្រួសារនៃជំងឺមហារីកថ្លើម
ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
 
បញ្ហាដែលមនុស្សជួបញឹកញាប់៖ • ឆាប់ហត់ និងងាយអស់កម្លាំង • ស្បែកស្រអាប់ • កើតមុន • ផឹកស្រា • ញុំាអាហារខ្លាញ់

មនុស្សភាគច្រើនមិនដឹងថា ស្បែកមិនល្អ  អាចពាក់ព័ន្ធថ្លើម “បើថ្លើមធ្វើការល្អ រាងកាយអាចបំបាត់សារធាតុពុលបានល្អ ស្បែកនឹងភ្លឺ និងមានថាមពល” MasterMax 
៨៣
 
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia