ចិត្តសាស្ត្រ
៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក

នៅពេលយើងដែលនិយាយអំពីប្រទេសដែលមានប្រជាជនរស់នៅដោយមានសុភមង្គលខ្លាំងជាងគេនៅលើពិភពលោកគឺគិតទៅលើប្រទេសហ្វាំងឡង់ (Finland) បានរក្សា​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រជាជាតិ​មួយដែលមាន​សុភមង្គលជាងគេ​បំផុត​លើ​លោក​ ផ្ទួនៗជាប់គ្នាក្នុងរយៈពេល៧ឆ្នាំមកហើយ។ តាមអ្នកចិត្តសាស្រ្តហ្វាំងឡង់អ្នកស្រី Emilia Elisabet Lahti បានបង្ហាញនូវ ៣វិធីសាស្រ្តជាវប្បធម៌ហ្វាំងឡង់ធ្វើឱ្យពួកគេរស់នៅមានក្តីសុខជាងគេ មានដូចជា៖

១. ខំហ្វឹកហាត់ខ្លួនឯងជាមួយការលំបាក៖ តាមអ្នកស្រី Emilia Elisabet Lahti បានរៀបរាប់អំពីដំណើរបេសកម្មនៃការរត់ជុំវិញប្រទេសហ្វាំងឡង់របស់ខ្លួន ដើម្បីកិច្ចការស្រាវជ្រាវបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួនលើប្រធានបទ Sisu ហើយតាមការរត់នេះ បានអ្នកស្រីបានរកឃើញថាការហ្វឹកហាត់ខ្លួនឯងឱ្យសុំានឹងការលំបាក នឹងធ្វើឱ្យមនុស្សមានសុភមង្គល។ នៅពេលដែលយើងចាប់ផ្តើមធ្វើកិច្ចការងារលំបាក រាងកាយរបស់យើងនឹងមានអរម៉ូនធម្មជាតិម្យ៉ាងដែលមានឈ្មោះថា Dopamine ចេញមក ដោយយើងកាន់តែប្រកួតប្រជែងនឹងខ្លួនឯងខ្លាំងកាលណាអរម៉ូននេះនឹងចេញមកកាន់តែច្រើន ហើយវាជាធាតុគីមីម្យ៉ាងដែលធ្វើឱ្យយើងមានអារម្មណ៍សុភមង្គលនិងរឹងមាំបំផុតក្រោយធ្វើវាហើយ។

២. ទន់ភ្លន់ជាមួយខ្លួនឯង តាមដំណើរធម្មជាតិ៖ ជនជាតិហ្វាំងឡង់គឺស្រឡាញ់បរិស្ថាននឹងធម្មជាតិ ហើយប្រជាជនមានប្រពៃណីដើរមើលធម្មជាតិ និងការឡើងភ្នំ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្ត។ តាមអ្នកស្រី Emilia Elisabet Lahti ក៏បានរៀបរាប់បន្តអំពីដំណើរការរត់របស់ខ្លួនថា នៅពេលដែលជួបឧបសគ្គតាមដងផ្លូវ និងមានរបួសអ្នកស្រីបានបង្ខំខ្លួនឯងឱ្យរត់បន្តទៀត ប៉ុន្តែជនជាតិហ្វាំងឡង់វិញ ពួកគេនឹងមិនធ្វើបែបនេះឡើយ ពោលពួកគេនឹងទន់ភ្លន់ជាមួយខ្លួនឯង ព្យាយាមព្យាបាលរបួស ហើយរីករាយតាមធម្មជាតិរហូតជាសះស្បើយ នោះពួកគេនឹងបន្តដំណើររត់ទៅមុខទៀត។

៣. ស្វែងរកគោលបំណងក្រៅខ្លួន៖ អ្នកចិត្តសាស្រ្តរូបនេះបានបន្តឱ្យដឹងទៀតថារាល់ពេលដែលចាប់ផ្តើមមានអារម្មណ៍ថាអស់កម្លាំង ឬស្ថិតក្នុងដំណាក់កាលចង់បោះបង់ដំណើរ ជនជាតិហ្វាំងឡង់តែងស្វែងរកគោលបំណងធំនិងសារសំខាន់នៃការងារនេះចំពោះនរណាម្នាក់ដែលមិនមែនជាខ្លួនឯងដោយក្នុងនោះអាចជាគ្រួសារ មិត្តភ័ក្តិឬនរណាម្នាក់ដែលជំរុញទឹកចិត្តគាត់នឹងជាបុព្វហេតុដែលធ្វើឱ្យការងារនេះកើតឡើង ឬការងារមួយនោះ រួមចំណែកដល់ពិភពលោកលើសពីខ្លួនយើង៕

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia