ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្ត បញ្ជាក់ថា ធ្វើរឿង៣នេះ ដើម្បីបណ្តុះជំនឿចិត្តលើខ្លួនឯង

ការសង្ស័យលើ សមត្ថភាពខ្លួនឯងនិងគ្មានទំនុកចិត្តសម្រេចកិច្ចការ គឺជារោគសញ្ញាក្លែងក្លាយមួយ កើតចេញពីរបស់អារម្មណ៍របស់មនុស្ស មិនមែនជាជំងឺវេជ្ជសាស្រ្តឡើយ។ បើតាមសេដ្ឋិនីអ្នកនិពន្ធនិងវាគ្មិនលើកទឹកចិត្តដ៏ល្បីឈ្មោះ អ្នកស្រី Mel Robbins ក៏បានផ្តល់នូវវិធីសាស្រ្តធំៗចំនួន៣ ដែលអ្នកកំពុងជួបបញ្ហាអារម្មណ៍សង្ស័យលើខ្លួនឯងនេះ ត្រូវធ្វើជាបន្ទាន់៖

 

.ទទួលស្គាល់អារម្មណ៍ខ្លួនឯង៖ អ្នកស្រី Robbins បានបញ្ជាក់ថា នៅពេលដែលអ្នកមានអារម្មណ៍ថាជំនាញរបស់ខ្លួនឯងមិនមានតម្លៃ សមត្ថភាពខ្លួនឯងមិនអាចធ្វើបាន ការងារនោះមិនច្បាស់លាស់ ចូរអ្នកកុំជឿអារម្មណ៍និងការគាត់ទាំងហើយ ហើយអ្នកត្រូវទទួលស្គាល់ថាវាជាគំនិតអវិជ្ជមាន វាជាអារម្មណ៍បោកបញ្ជោតខួរក្បាល​អ្នក មិនឱ្យធ្វើរឿងពិបាកៗតែប៉ុណ្ណោះ។

.ធ្វើសកម្មភាព​ឱ្យច្រើន ទោះវាមិនមែនជារឿងងាយស្រួល៖ ភាពរីកចម្រើនជាធម្មតាគឺត្រូវឆ្លងកាត់ស្ថានភាពមិនស្រួល មនុស្សជាច្រើនដឹងថាពួកគេអាចធ្វើអ្វីបានតែពួកគេមិនធ្វើ។ ដូច្នេះអ្នកស្រី Robbins បានណែនាំថាចូរអ្នកមានសកម្មភាពឱ្យច្រើនលើអ្វីដែលអ្នកចង់ធ្វើ កុំរង់ចាំពេលវេលាឥតខ្ចោះ។ បញ្ហាឬការងារខ្លះទោះដឹងថាវាមិនមែនជារឿងងាយស្រួលក៏ដោយ គឺត្រូវតែរុញច្រានខ្លួនឯងឱ្យឆ្លងកាត់និងដោះស្រាយភាពមិនស្រួលនោះឱ្យបាន ទើបអ្នកលែងមានអារម្មណ៍សង្ស័យលើខ្លួនឯង។

.កត់ត្រានូសមិទ្ធិផលរបស់ខ្លួនឯង៖ បុគ្គលដែលមានអារម្មណ៍សង្ស័យលើខ្លួនឯង គឺជាអ្នកគិតថាខ្លួនមានភាពមិនគ្រប់គ្រាន់។ ហេតុនេះហើយអ្នកស្រី Robbins បានលើកទឹកចិត្តឱ្យ កត់ត្រានូវអ្វីដែលអ្នកបានធ្វើនិងជាសមិទ្ធិផលថ្មីចាស់ដើម្បីតាមដានការប្រែប្រួលនៃអារម្មណ៍ ស្ថានភាពជីវិត និងទុកជាសាក្សី ជាក់ស្តែងនៃសមត្ថភាពរបស់អ្នក ពេលអ្នកសង្ស័យពីខ្លួនឯងម្តងៗ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3204

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្ត បញ្ជាក់ថា ធ្វើរឿង៣នេះ ដើម្បីបណ្តុះជំនឿចិត្តលើខ្លួនឯង
Tror Sopheap
April 27 2026
1 views

#ចិត្តសាស្ត្រ

ចង់ពូកែទំនាក់ទំនងល្អជាមួយអ្នកដទៃ អ្នកត្រូវចេះប្រើភាសាមន្តស្នេហ៍ទាំង ៣នេះ
Tror Sopheap
April 24 2026
1.4 K views

#ចិត្តសាស្ត្រ

បើអ្នកបាក់ទឹកចិត្ត នេះជាសម្តីល្អបំផុតទាំង៩ ជួយលើកទឹកចិត្តរបស់អ្នកឱ្យមានថាមពលឡើងវិញ
Tror Sopheap
April 23 2026
185 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
284 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
831 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
485 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
26.2 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៧ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 6 2026
23.3 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

ថ្ងៃនេះ! តម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 23 2026
11 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia