កុមារ
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views

កំហុសធំមួយរបស់អាណាព្យាបាល គឺខ្វះការយកចិត្តទុកដាក់តាមដានសកម្មភាពប្រចាំថ្ងៃរបស់កូន ក្នុងសម័យបច្ចេកវិទ្យា ដោយរវល់នឹងការងារខ្លាំងពេកមិនបានឆ្លៀតពេលខ្លះៗដើម្បីកូន។ តាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរជាតិអាមេរិក​ (AIS) បានបញ្ជាក់ឱ្យដឹងថា សកម្មភាពមិនល្អចំនួន៣ ឪពុកម្តាយឬអាណាព្យាបាលគួប្បីហាមឃាត់កុំឱ្យក្មេងៗប្រព្រឹត្តិ នៅក្នុងសម័យឌីជីថលបើមិនចង់ឱ្យក្មេងខូច ខួរក្បាលស្ពឹកស្រពន់ និងមិនអាចក្លាយជាយុវជនខ្លាំង។

.​ រឿងអាសអាភាស៖ អ្នកឧកញ៉ាបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះក្មេងៗវាក់នឹងបច្ចេកវិទ្យាខ្លាំង រហូតមានក្មេងខ្លះសុំានឹងការមើលរឿងអាសអាភាស ឬទៅជាញៀនតែម្តង ដែលធ្វើឱ្យក្មេងៗទាំងនោះមិនឆ្លាតវៃ នឹកឃើញបង្កើតរឿងខុសៗតាមវ័យរបស់ពួកគេ។ ហេតុនេះឪពុកម្តាយ ឬអាណាព្យាបាលត្រូវតាមដានកូនកុំឱ្យធ្វើរឿងនេះឱ្យសោះ រួមទាំងផ្នែកពាក់ព័ន្ធទាំងអស់មានជាអាទិ៍រដ្ឋបាលបច្ចេកវិទ្យាជាតិ គួរបន្ថែមការទប់ស្កាត់ឬបិទជម្រុកវេបសាយអាសអាភាសកុំឱ្យក្មេងៗមិនទាន់គ្រប់អាយុចូលមើលបាន។

. គ្រឿងស្រវឹង៖ តាមអ្នកឧកញ៉ា គួច ម៉េងលី លើកឡើងបន្ថែមថាស្រាជាគ្រឿងញៀនដ៏ធំបំផុត នៅប្រទេសណាក៏ផលិតនិងទទួលទានស្រាដែរ។​ ប៉ុន្តែទន្ទឹមនឹងការផលិត ចរាចរលក់ដូរ ស្រាមិនគួរប្រម៉ូតឃាសនាដាក់រង្វាន់ចាប់ឆ្នោតទេ ឬបិទការផ្សាយតាមតំបន់ជិតសាលារៀនទេ។ បន្ថែមពីនេះទៀតឪពុកម្តាយឬអាណាព្យាបាលគួរតាមដាន ណែនាំ និងមានវិធានដល់កូនឱ្យបានដិតដល់ជាប្រចាំលើសកម្មភាពសេពគប់គ្រឿងស្រវឹង។

. គ្រឿងញៀន៖ ដើម្បីសង្រ្គោះ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលអាចប្រើការបាន និងជៀសវាងកុំឱ្យក្មេងទៅជាប៉ោឡែ ការជៀសវាងសកម្មភាពប្រើថ្នាំញៀន ដែលមានជាតិគីមី តួយ៉ាងមានយ៉ាម៉ា អាភៀន អ្នកឧកញ៉ាបានរំលេចថាគឺជាកត្តាសំខាន់មួយដែលឪពុកម្តាយនៃកូនគ្រប់រូបគួរអប់រំ ពង្វាងកូនកុំឱ្យធ្វើ។ ក្នុងនោះរួមទាំងសង្គមផងដែរ គួរចូលរួមទប់ស្កាត់ឱ្យខ្លាំង ទើបយុវជនមានអនាគតល្អ ប្រទេសជាតិមានធនធានមនុស្សដែលខ្លាំងក្លានិងរឹងមាំ។

ដូច្នេះហើយ! តាមសុភាសិតខ្មែរពោលថា ពត់ឈើទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង ហេតុនេះបើចិញ្ចឹមកូនដោយការធ្វេសប្រហែស ទុកដល់ហួសពេល អនាគតបើមិនកូនជាប់គុកក៏ដេកពេទ្យដែរ ថ្ងៃមុខពួកគេនឹងលំបាកខ្លួនឯងហើយឈានដល់ខូចខាតផ្លូវចិត្តថែមទៀត៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3235

អត្ថបទទាក់ទង

#កុមារ

នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
Tror Sopheap
May 14 2026
2.1 K views

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
887 views

#កុមារ

ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
Tror Sopheap
May 4 2026
370 views

#កុមារ

នេះជាក្បួនចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ ក្លាយជាកូនល្អ និងចេះដឹកនាំខ្លួនឯង
Tror Sopheap
April 26 2026
438 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
Tror Sopheap
April 21 2026
970 views

#កុមារ

ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
237 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia