កុមារ
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

ឪពុកម្តាយសព្វថ្ងៃនេះព្យាយាមចិញ្ចឹមកូនរបស់ពួកគេឱ្យមាននិទ្ទេសល្អ មានអាកប្បកិរិយាល្អឥតខ្ចោះ និងសម្រេចបានសមិទ្ធផលខ្ពស់។ ឪពុកម្តាយចង់ឱ្យកូនធ្វើបានល្អបែបនេះ តាមការស្រាវជ្រាវទៅលើចំនួនកុមារ ២០០នាក់ពីលោកស្រី Reem Raouda ជាអ្នកចិត្តសាស្រ្តកុមារ បានបង្ហាញថា ពួកគេមានអាកប្បកិរិយាប្រឆាំង មានអារម្មណ៍មិនស្រួល និងមិនហ៊ានបញ្ចេញមតិអ្វីទាំងអស់។ ឪពុកម្តាយប្រើ ៣នេះ ចិត្តកូនមាំ និងមានទំនុកចិត្ត៖

១. ប្រៀបធៀបកូនខ្លួនជាមួយកូនគេ៖ ការប្រៀបធៀប ជាវិធីសាស្ត្រមួយដែលឪពុកម្ដាយ ឬអាណាព្យាបាលភាគច្រើនក្នុងប្រទេសកម្ពុជាតែងជ្រើសយកមកប្រដៅកូន ដោយពុំបានគិតពីផលវិបាកនៃការប៉ះទង្គិចខ្លាំងលើផ្លូវអារម្មណ៍ដែលធ្វើឱ្យក្មេងងាយនឹងកើតជំងឺបាក់ទឹកចិត្តលឿនបំផុត។ ជាក់ស្តែង លោកឧកញ៉ាបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា មានឪពុកម្ដាយមួយចំនួនចូលចិត្តនិយាយថា កូនខ្លួនមិនដូចកូនគេ ឬប្រើពាក្យបំបាក់មុខកូននៅចំពោះមុខអ្នកដទៃតែម្តង ដែលធ្វើឲ្យក្មេងឆាប់ចាញ់ច្រាប។ ក្នុងនោះ លោកវេជ្ជបណ្ឌិតបានបង្ហើបនូវគន្លឹះប្រើចិត្តសាស្ត្រផ្ទុយ ដោយប្រើពាក្យពេចន៍លើកសរសើរ ផ្តល់ជាកម្លាំងចិត្តវិញ ទោះបីជាគ្មានប្រសិទ្ធភាព១០០%ក្តី តែក៏ជាផ្នែកមួយជួយឱ្យក្មេងកែប្រែទម្លាប់អាក្រក់របស់គេបន្តិចៗផងដែរ។

. ឈប់ប្រញាប់ប្រញាល់ប្រាប់អារម្មណ៍របស់អ្នកទៅកាន់កូន៖ ឪពុកម្តាយភាគច្រើនប្រញាប់ប្រញាល់ធ្វើយ៉ាងណាឲ្យកូនស្ងប់ចិត្ត ឬដោះស្រាយបញ្ហាកូនឱ្យលឿនបំផុត។ ពេលកូនយំ ឪពុកម្តាយបាននិយាយថា កូនមិនអីទេ។ ពេលកូនខឹង ឪពុកម្តាយនិយាយថា ស្ងប់ចិត្តទៅ ។ នេះជាអារម្មណ៍ឪពុកម្តាយប្រាប់កូនលឿនរួមទាំងមិនបានស្វែងយល់ពីអារម្មណ៍កូនផងដែរ។ ជាលទ្ធផល ធ្វើឱ្យកូនរៀនផ្ដាច់ខ្លួនចេញពីឪពុកម្តាយកាន់តែលឿន។ អ្វីដែលកូនត្រូវការពិតប្រាកដគឺត្រូវការឪពុកម្តាយនៅជាមួយខ្លួន និងការយល់ពីអារម្មណ៍របស់ពួកគេ។ ទង្វើសាមញ្ញមួយរបស់ឪពុកម្តាយគឺនៅស្ងៀម ធ្វើឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព។

៣. ស្វែងយល់ពីភាពខុសគ្នារវាងកុមារកំពុងលូតលាស់ និងកុមារកំពុងសម្របខ្លួនកុមារមួយចំនួនដែលមានអាកប្បកិរិយាល្អបំផុត ព្រោះគេមានសុវត្ថិភាពផ្លូវចិត្តបំផុត។ ជាញឹកញាប់តាំងពីក្មេងយល់ឃើញថា ការរក្សាសន្តិភាពជាការរក្សាទំនាក់ទំនង ហើយងាយស្រួលក្នុងការគ្រប់គ្រងលើសេចក្ដីស្រឡាញ់ឱ្យនៅដដែលជាមួយគ្រួសារ។ ដូច្នេះពួកគេគោរពតាម ហើយព្យាយាមផ្តល់ឱ្យឪពុកម្តាយតាមអ្វីដែលពួកគាត់ត្រូវការ។ នេះជាការបញ្ជាក់ថា កុមារកំពុងតែលូតលាស់។ សម្រាប់កុមារកំពុងសម្របខ្លួន តែងបើកចំហពីអារម្មណ៍ តែជារឿយៗ ពួកគេមានសុវត្ថិភាពផ្លូវចិត្តបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3171

អត្ថបទទាក់ទង

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
42 views

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
371 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
590 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
290 views

#កុមារ

ឪពុកម្ដាយចិញ្ចឹមកូន តាមវិធី ៣យ៉ាងនេះ ធ្វើឱ្យកូនមានសមត្ថភាពឆ្នើម
Tror Sopheap
March 22 2026
487 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
198 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
42 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
19 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1 views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia