ក្មេងខ្លាចអ្វីមួយ គឺខ្លាចដល់ធំ។ វាគ្មានហេតុផលនោះទេ គឺមានអារម្មណ៍ខ្លាចដោយញ្ញាណប្រាប់ថា រឿងនេះគឺខ្លាច រឿងនេះគឺភ័យ ពេលដក់ជាប់បញ្ហាខ្លាចនេះក្នុងចិត្ត ធំឡើងក៏នៅតែមានចិត្តខ្លាចរឿងហ្នឹងដែរ។ ឪពុកម្តាយធ្វើរឿង ១នេះដើម្បីដាំបណ្តុះចិត្តកូនរបស់លោកអ្នកឱ្យរឹងមាំគឺបណ្តុះភាពជឿជាក់ឱ្យកូន។
បើអ្នកចង់ឱ្យកូនមានទំនុកចិត្តលើខ្លួនឯង កុំឱ្យមានអារម្មណ៍ភ័យច្រើន អ្នកត្រូវបណ្តុះចិត្តកូនពីតូច មិនមែនចាំដល់ធំនោះទេ។ បើអ្នករង់ចាំដល់ធំហើយនោះ អ្នកច្បាស់ជាឈឺក្បាលដោយខ្លួនឯងមិនខានឡើយ(អប់រំមិនងាយស្តាប់ទេ)។ ដូចជាសុភាសិតខ្មែរថា ដំដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់ខ្លួននៅក្មេង។
តើបណ្តុះចិត្តកូនឱ្យតាន់ឱ្យរឹងមាំគេធ្វើបែបណា? ចម្លើយបង្រៀនកូនពីតូចដោយដែលមានកំហុសឆ្គង។ ពេលកូនធ្វើខុស ចូរអ្នកកុំស្តីបន្ទោសឱ្យកូនច្រើនពេក គ្រាន់តែអ្នកប្រាប់កូនទៅតាមធម្មតាបានហើយគឺថា នេះកំហុសរបស់កូនត្រូវតែទទួលខុសត្រូវដោយខ្លួនឯង... ប៉ុន្តែអ្នកកុំប្រើសម្តីធំដាក់កូន នាំឱ្យកូនដិតអារម្មណ៍ខ្លាចពីតូច(កុំថាឱ្យកូនសម្តីខ្លាំងៗ ជាទម្លាប់ណា!)។ ដូចជាពេលកូនធ្វើឱ្យបែករបស់អ្វីមួយ អ្នកគ្រាន់តែបង្រៀនកូនរបស់អ្នកឱ្យចេះសម្អាតដោយខ្លួនឯង នេះជាការបញ្ជាក់ឱ្យកូនមានអារម្មណ៍យល់ថា ខ្លួនបានធ្វើខុស ខ្លួនត្រូវតែទទួលខុសត្រូវ..ទើបចិត្តកូនមិនរស់ក្នុងការភ័យខ្លាចពីទង្វើរបស់ខ្លួន។
ពេលធំឡើងកូនរបស់អ្នកចេះមានទំនួលខុសត្រូវដោយខ្លួនឯង ហើយមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនយ៉ាងរឹងមាំផងដែរ។ នេះក៏ទិដ្ឋភាពដ៏សំខាន់ក្នុងការបង្រៀនកូនរបស់អ្នកឱ្យមានផ្លូវចិត្តតាន់ដើម្បីយកឈ្នះអារម្មណ៍ភ័យខ្លាចពេលធ្វើខុសរឿងអ្វីមួយ។ ដល់ពេលកូនធំឡើង គេចេញប្រឡូកក្នុងសង្គមក៏មានភាពក្លាហានដើម្បីសម្រេចលទ្ធផលនៃអនាគតហើយមិនត្រឹមតែប៉ុណ្ណោះគេចេះតស៊ូ ហើយមិនភ្លេចគុណអ្នកមានគុណទាំងពីរថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព
