ជំងឺ
ស្រ្តីមានជំងឺទឹកនោមផ្អែម ចង់បានកូន ចាំបាច់ត្រូវធ្វើរឿងទាំង ៦នេះ
Tror Sopheap
March 25 2026
156 views

តាមមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ការពពោះ ការសម្រាលបុត្រ អាចនិយាយបានថាជាវិញ្ញាសារមួយដែលលំបាកសម្រាប់ស្ត្រីគ្រប់រូប ហើយវារឹតតែលំបាកទៅទៀតសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែល ចង់បានបុត្រ។ ជាការពិតណាស់ ស្ត្រី អាចរៀបចំផែនការគ្រួសារបាន ដូចនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ក្តី រឺទី២ក្តី គួរគប្បី ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ផ្នែកសម្ភព និង ផ្នែកទឹកនោមផ្អែមជាមុនសិន មុននឹងផ្តើមយកបុត្រ (consultation pre-conception)។ ការជួបពិគ្រោះជាមួយគ្រូពេទ្យទឹកនោមផ្អែម អាចឲ្យអ្នកជំងឺ រៀបចំខ្លួនដូចតទៅនេះ:

១.  សម្របសម្រួលការព្យាបាល ឲ្យកំរឹតជាតិស្ករបានល្អ (មធ្យមភាពកម្រឹតជាតិស្ករក្នុងឈាម រយៈពេលបីខែចុងក្រោយ HbA1c  តិចជាង < 6.5%) ។

២. ស្វែងយល់ពីការបរិភោគអាហារឲ្យបានសមស្រប។

៣. ចាប់ផ្តើមរៀនប្រើអាំងស៊ុយលីន បើអ្នកជំងឺកំពុងប្រើថ្នាំគ្រាប់ (ត្បិតក្នុងកំឡុងពេលពពោះអាំងស៊ុយលីនជាថ្នាំដែលអាចជួយឲ្យជាតិស្ករបានដល់គោលដៅ និងមិនមានប៉ះពាល់ដល់ការលូតលាស់របស់គភ៌ )។

៤. សម្របសម្រួលកម្រិតអាំងស៊ុយលីនដែលត្រូវប្រើ សម្រាបអ្នកទឹកនោមផ្អែមប្រភេទទី១ ។

៥. ស្វែងយល់ពីរបៀបតាមដានជាតិស្ករក្នុងកំឡុងពេល ពពោះ។

៦. ស្វែងរកផលវិបាកនានាដែលបង្កដោយជំងឺទឹកនោមផ្អែម ពិសេសបាតភ្នែក(retinopathie diabetique) និងតម្រងនោម(nephropathie diabetique) ដែលផលវិបាកទាំងនេះអាចវិវត្តឆាប់រហ័ស ក្នុងកំឡុងពេលពពោះ៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia