សព្វថ្ងៃនេះ អ្នកជំងឺខ្សោយតម្រងនោមកើនឡើងខ្ពស់ មកពីខ្វះទម្លាប់ដូចជាផឹកទឹកឱ្យគ្រប់គ្រាន់ ខ្វះលំហាត់ប្រាណ និងគេងមិនបានគ្រប់គ្រាន់។ វាធ្វើឱ្យតម្រងនោមកាន់តែមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ សម្រាប់យុវជនហ៊ានញ៉ាំប្រភេទអាហារ ៤នេះ ត្រៀមខ្លួនលាងឈាមរយៈពេល ៥ឆ្នាំក្រោយ។
១. អាហារសម្បូរជាតិប្រៃ (សូដ្យូម) ច្រើនជាឃាតករលាក់កំបាំងនាំឱ្យខូចតម្រងនោមអត់ដឹងខ្លួននោះទេ។ បើអ្នកគិតថាខ្ញុំនៅក្មេង សុខភាពល្អ ហូបអាហារលើសជាតិប្រៃក៏គ្មានបញ្ហាដល់តម្រងនោមដែរ។ អ្នកគិតខុសហើយ បើឧស្សាហ៍ហូបអាហារកែច្នៃដូចជាសាច់ក្រក, ត្រីខ, អាហារផ្អាប់ប្រៃ, និងមីកញ្ចប់…ត្រៀមខ្លួនខូចតម្រងនោមផងណា! មកពីវាមានជាតិសូដ្យូមខ្ពស់ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកច្រើន បង្កើនសម្ពាធឈាមជាមូលហេតុធ្វើឱ្យតម្រងនោម និងខូចខាតសរសៃឈាមតូចៗរបស់តម្រងនោមផងដែរ។
២. ចំពោះបញ្ហាមួយទៀត ដែលវាយប្រហាសុខភាពតម្រងនោមក្មេងៗ នោះគឺភេសជ្ជៈលើសកម្រិតជាតិស្ករនេះ។ ចំពោះភេសជ្ជៈដែលមានជាតិស្ករខ្ពស់ក៏ធ្វើឱ្យមានជំងឺមហារីកតម្រងនោម ឬខូចតម្រងនោមលឿនទាំងវ័យក្មេងដោយអត់ដឹងខ្លួននោះទេ។ ព្រោះភេសជ្ជៈមានជាតិស្ករច្រើនដូចជាភេសជ្ជៈលើទីផ្សារមានទឹកក្រូច កាហ្វេមានជាតិស្ករច្រើន មាននំខេក និងបង្អែមគ្រប់សម្បូរជាតិស្ករលើសកម្រិត។ ពេលរាងកាយអ្នកលើសជាតិស្ករជ្រុល វាជួយបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏ជាមូលហេតុចម្បងបំផ្លាញតម្រងនោមរបស់អ្នកទាំងវ័យក្មេងផងដែរ។
៣. សព្វថ្ងៃនេះ មានយុវជនមួយចំនួនចូលចិត្តផឹកស្រាច្រើនដោយអត់ដឹងថា ផឹកដាច់ៗ ឆាប់ខូចតម្រងនោមទាំងវ័យក្មេងនោះទេ។ តាមវេជ្ជបណ្ឌិតម្នាក់បានលើកឡើងថា មានអ្នកជំងឺលានឈាម៩០%ទាំងប្រុសទាំងស្រីព្រោះតែចូលចិត្តផឹកស្រា(ស្រាបៀច្រើនកំប៉ុង) និងជក់បារីអស់ជាច្រើនឆ្នាំពេក។ ពេលផឹកខ្លាំងពេក ដល់វ័យរាងកាយចុះខ្សោយ ផលជំងឺក៏ហុចឱ្យមានក្រពះ ថ្លើម ក្រលៀន (តម្រងនោម) ក៏ចាប់ផ្ដើមខូចខ្លាំងទៅ។ កុំរវល់ផឹកស្រាពេក ឆ្លៀតហាត់ប្រាណខ្លះផង ដើម្បីប៉ូវសុខតម្រោងនោមមានសុខភាព៕ អត្ថបទដោយ៖ ទ្រ សុភាព
