អាហារ
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
Tror Sopheap
March 18 2026
1.9 K views
 
វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ តាមមន្ទីរពេទ្យកាល់ម៉ែត បានបន្តថាកាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។
ក) តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាចណ្តាលមកពីកង្វះវីតាមីនD? ១(ធំ).ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System)
១. មានការថយចុះទំហំរបស់ខួរក្បាល
២. ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis)
៣. ជំងឺរលាកសរសៃភ្នែក
៤. ជំងឺអេពីឡឹបស៊ី
៥. ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម
៦. ជំងឺប៉ាកគិនសុន ( Parkinson)
៧. ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis)
៨. អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer
2(ធំ)) ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous System)
១. ប៉ះពាល់ដល់សាច់ដុំ(ឈឺចុកចាប់ ខ្សោយ)
២. ប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ
ខ) តើវីតាមីន D មាននៅក្នុងអ្វីខ្លះ?
១. អាហារប្រភេទសាច់(ខ្លាញ់ ថ្លើមត្រី ស៊ុតក្រហម ថ្លើមសត្វ ប័រ…)
២. អាហារប្រភេទរុក្ខជាតិ(ផ្សិត គ្រាប់ធញ្ញជាតិ បន្លែបៃតងឆៅ ប្រេងបន្លែ…)
ការដែលមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ កង្វះការទទួលទានអាហារដែលមានវីតាមីន D គឺជាមូលហេតុសំខាន់ដែលនាំឲ្យខ្វះវីតាមីន D
គ)តើធ្វើយ៉ាងណាទើបដឹងថាយើងខ្វះវីតាមីន D ?
សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដែលសង្ស័យដូចបានរៀបរាប់ជូនខាងលើ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតនឹងស្នើសុំការពិនិត្យឈាមមើលកម្រិតវីតាមីន D នៅក្នុងឈាមរបស់យើង ព្រមជាមួយវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវនិងមានប្រសិទ្ធភាព។
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia