ចិត្តសាស្ត្រ
ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត

ជនជាតិខ្មែរតាំងពីដូងតារបស់យើងជាអ្នកមានបេះដូងចែករំលែកនំចំណីនិងចិត្តគំនិតឱ្យគ្នាជាពិសេសនៅតាមជនបទលោកតាលោកយាយតែងចេះជួយគ្នានិងមានភាពស្មោះត្រង់ខ្លាំងណាស់។ តាមប្រវត្តិសាស្រ្តបារាំងក៏បញ្ជាក់បែបនេះដែរ។ បើយើងទៅមើលប្រទេសហ្វាំងឡង់បានលេខ១ ជាប្រទេសមានសុភមង្គលបំផុតនៅក្នុងពិភពលោក នេះយោងតាមរបាយការណ៍អង្គការពិភពលោក។ មាន ៣ចំណុចពួកគេប្រើជីវិតឱ្យរីករាយបំផុត។

១. មិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ៖ នៅប្រទេសហ្វាំងឡង់ប្រជាជនមានគតិបណ្ឌិតដ៏ល្អមួយគឺ “ពួកគេមិនប្រៀបធៀប ឬអួតពីសុភមង្គលរបស់ខ្លួនជាមួយនឹងអ្នកដទៃទេ”។ ពីព្រោះ ការប្រៀបធៀបគ្នាធ្វើឱ្យមនុស្សមើលងាយខ្លួនឯងតូចទាប និងធំហួសមាឌ។ ប្រទេសហ្វាំងឡង់ ទោះបីប្រជាជនរបស់ពួកគេមានព្រទ្យសម្បត្តិ មានឡានថ្លៃ និងផ្ទះធំក៏ ពួកគេតែងតែប្រើជីវិតសាមញ្ញ និងធ្វើជិះឡានតាមមធ្យោបាយធ្វើដំណើរជាសាធារណៈដែរ។ ព្រោះពួកគេមិនចូលចិត្តអួតអាងសិទ្ធអំណាចឬទ្រព្យសម្បត្តិ ការធ្វើខ្លួនឱ្យសាមញ្ញជាសេចក្តីសុខរបស់ពួកគេ។ នេះជាចំណុចមួយដែលប្រជនខ្មែរយើងអាចរៀនសូត្រពីប្រជាជននៅប្រទេសហ្វាំងឡង់បាន។ ជំហានដំបូងទៅកាន់សុភមង្គលពិត គឺត្រូវកំណត់ស្តង់ដារផ្ទាល់ខ្លួនរបស់អ្នក ជំនួសឱ្យការប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃ។

២. រស់នៅជាមួយធម្មជាតិច្រើន៖ នៅប្រទេសហ្វាំងឡង់ ប្រជាជនភាគច្រើនបានចំណាយពេលច្រើនជាមួយធម្មជាតិ។ នៅថ្ងៃឈប់សម្រាកក្នុងរដូវក្តៅរយៈពេល ៤សប្តាហ៍ពួកគេតែងតែចូលទៅដើរកំសាន្តក្នុងព្រៃ ផ្សាភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិ សាងសង់រឿងល្អចូលដល់ផ្លូវចិត្ត នេះជាមួលហេតុធ្វើឱ្យពួកគេរស់នៅសប្បាយចិត្តបំផុត។ ចំណុចនេះប្រជាជនខ្មែរអាចរៀនសូត្របាន នៅពេលដែលមានអារម្មណ៍ស្រ្តេស ស្មុគ ពិបាកចិត្ត យើងគួរតែផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មតា ដើម្បីឱ្យចិត្តបានជ្រះស្រឡះបង្កើនភាពរឹងមាំ សុខុមាលភាព និងផ្តល់ឱ្យយើងនូវអារម្មណ៍រីករាយ៖ វីធីងាយមួយទៀត អ្នកអាចរកទិញរុក្ខជាតិបៃតងខ្លះដាក់ក្នុងផ្ទះដើម្បីសម្រួលអារម្មណ៍។

៣. បណ្តុះភាពជឿទុកចិត្តក្នុងសហគមន៍៖ ប្រជាជនហ្វាំងឡង់ ជាប្រជាជនដែលមានភាពស្មោះត្រង់ មិនចូលចិត្តឆបោក ឆក់ប្លន់ ធ្វើឱ្យអ្នកដំណើរដែលមកពីប្រទេសផ្សេងៗ ដែលបានទៅកំសាន្តនៅប្រទេសមួយនេះមានអារម្មណ៍ថាសុវត្ថិភាព មិនភ័យខ្លាច។ គេធានាថា បើដំណើរ ឬប្រជាជនដែលអ្នកភ្លេចកាបូកលុយ ឬបាត់ទូរស័ព្ទនៅកន្លែងសារធារណៈណាមួយ អ្នកនឹងទទួលបានមកវិញ១០០%។ ប្រជាជនគេមានភាពស្មោះត្រង់ណាស់ បានធ្វើឱ្យភ្ញៀវទេសចរចូលចិត្តទៅលេងប្រទេសនេះចេះកើនឡើងរហូត។ ប្រទេសមួយនេះ ពួកគេបានបណ្តុះក្មេងៗ តាំងពីតូចឱ្យមានភាពស្មោះ។ ពេលប្រជាជនខ្មែរមានចំណេះដឹង និងភាពស្មោះត្រង់ ធ្វើឱ្យយើងដើរលេងអត់ឈឺក្បាល និងព្រួយខ្លាចចោរឆក់ទៀតហើយ។ ពេលយើងមានភាពស្មោះត្រង់ជីវិតរបស់យើងក៏មានតម្លៃដែរ អត្ថបទដោយ៖ ទ្រ ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia