ចិត្តសាស្ត្រ
កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត
Tror Sopheap
April 30 2026
1.2 K views

ការរស់នៅក្នុងជីវិតប្តីប្រពន្ធជារឿងសំខាន់។ ប៉ុន្តែមានកត្តាជាច្រើន ធ្វើឱ្យពួកគេរស់នៅជាមួយគ្នាយូរទៅក៏កើតការលែងលះ។ តាមលោកបណ្ឌិត ខេប៊ឺរីន ប៊ីមិនត៍ ដេវីស ជាអគ្គលេខាធិការអង្គការសុខភាពសង្គមបានធ្វើការស្ទង់មតិស្រ្តីមានចំនួន ១០០០នាក់ សូមឱ្យឆ្លើយចេញពីចិត្ត ចំពោះរៀបអាពាហ៍ពិពាហ៍ ហើយពួកគាត់បានឆ្លើយថា ពួកគេគ្មានក្តីសុខផ្នែកផ្លូវភេទនោះទេ។

ហើយតាមការសិក្សាស្រាវជ្រាវរបស់ បណ្ឌិត ហាមិលតុន បានចំណាយពេល ៤ឆ្នាំ លើជីវិតអាពាហ៍ពិពាហ៍របស់បុរស 100 នាក់ និងនារី 100 នាក់ ដែលគេដាក់សំណួរទៅលើបុរសស្ត្រីទាំងនោះម្តងម្នាក់ចំនួន ៤០០សំណួរទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ ហើយជជែកដេញគោលជាមួយគ្នាយ៉ាងលម្អិតបានលើកឡើងថា កំហុសឆ្គងធ្វើឱ្យមានទំនាស់ក្នុងជីវិតគូស្រករពុំមែនបណ្តាលមកពីការគ្មានសេចក្តីសុខផ្លូវភេទទេ មានកត្តារួមផ្សំផ្សេងជាច្រើន ប៉ុន្តែកត្តាផ្លូវភេទជារឿងសំខាន់ទី១ ដែលមនុស្សជាច្រើនមើលរំលង។

 សូម្បីលោកបណ្ឌិត ប៉ូល ប៉ូពើណូ ជានាយកវិទ្យាស្ថានសុភមង្គលគ្រួសារ បានសម្ភាសគូអាពាហ៍ពិពាហ៍រាប់ពាន់នាក់ ដែលមានការបែកបាក់គ្រួសារ អាចមកពីកត្តាបួនយ៉ាងដួចជា៖

1. មិនបានបំពេញតម្រូវការផ្លូវភេទឱ្យបានពេញចិត្តរវាងគ្នានឹងគ្នាសោះ។

2. មានចំណង់ចំណូលចិត្តមិនដូចគ្នាលើការកម្សាន្តសប្បាយជាដើម។

3. សេដ្ឋកិច្ចខ្សត់ខ្សោយ ឬចំណូលតិចផងដែរ។

4. ចិត្តគំនិត រូបសម្បត្តិ អារម្មណ៍ខុសប្រក្រតី។

 បើយើងសង្កេតមើលថា ផ្នែកតម្រូវការផ្លូវភេទឈរលើលំដាប់ទីមួយ ហើយអ្វីគួរ ឲ្យចម្លែកគឺផ្នែកសេដ្ឋកិច្ចស្ថិតនៅលំដាប់ទីទៅវិញ។ នេះជាការបញ្ជាក់ថា រឿងផ្លូវភេទពិតជាសំខាន់ក្នុងជីវិតប្តីប្រពន្ធណាស់៕ អត្ថបទដោយ៖ ​ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia