ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើអោយអ្នកទទួលទានមានអារម្មណ៏ល្ហែល្ហើយមួយគ្រា តែវា បណ្តាលអោយកោសិកាខួរក្បាល យើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ ( ស្រវាំងភ្នែក) និយាយត្រដិត ដំណើរទ្រេតទ្រោត និងអាចរហូតដល់បាត់បង់ស្មារតី។
ការទទួលទានជាប្រចាំនឹងអាចធ្វើអោយអន់ថយមុខងាររបស់កោសិកាខួរក្បាល រាប់តាំងពីការភ្លេចភ្លាំង រហូតវង្វេងវង្វាន់ស្មារតី។
២ តើសារជាតិអាល់កុលអាចបង្ករជាជំងឺប្រព័ន្ធប្រសាទអ្វីខ្លះ? ប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរទាំង ៧នេះ៖
១. ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ( Stroke)
២. ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង
៣. ស្វិតទំហំខួរក្បាល
៤. អាចជំរុញ ឬអាចបង្កអោយមានបញ្ហាសុខភាពផ្លូវចិត្ត
៥. ថយចុះប្រសិទ្ធភាពនៃបំណិនការងារ ការសម្របសម្រួល និងការគ្រប់គ្រងខ្លួនឯង
៦. រំខានការសំរាន្ត និងការសម្រេចចិត្ត
៧. ខូចខាតដំណើរការមេតាបូលិករបស់កោសិការប្រព័ន្ធប្រសាទ។
ក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចអោយប្រឈមនឹងជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលដោយការដួលប៉ះទង្គិច។ យោងតាម មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
