អាហារ
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
Tror Sopheap
March 30 2026
1.3 K views

តម្រងនោម​ជា​សរីរាង្គ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ច្រោះ​កាកសំណល់ ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​​ជាតិទឹក​ក្នុង​រាងកាយ និង​ផលិត​ទឹកនោមបញ្ចេញជាតិពុលឱ្យអ្នកមានសុខភាពល្អផងដែរពេលតម្រងនោមខូច អ្នកនឹងចំណាយលុយច្រើន និងរស់នៅវេទនាទាំងឈឺចាប់។ ដើម្បីសុខភាពតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេងនោះ សូមអ្នកជ្រើសរើសរបបអាហារល្អៗ ដូចជា៖

១. អ្នកចូលចិត្តញ៉ាំម្ទេសប្លោកក្រហមពិតជាល្អដល់សុខភាពតម្រងនោមណាស់។ ព្រោះវាមានជាតិប៉ូតាស្យូមទាប និងសម្បូរទៅដោយជាតិវីតាមីន C, B6 និង A ដែលល្អខ្លាំងសម្រាប់តម្រងនោមរបស់អ្នក

២.
 សម្រាប់អ្នកញ៉ាំខ្ទឹមស និងខ្ទឹមបារាំង ជួយតម្រងនោមរបស់អ្នកបញ្ចេញជាតិពុលបានល្អ។ ហើយវាជាជម្រើសដ៏ល្អជួយផ្ដល់រសជាតិអាហារឆ្ងាញ់លាយជាមួយបន្លែផ្សេងទៀត និងជួយប្រឆាំងការរលាកតម្រងនោមផងដែរ

៣.
 ការញ៉ាំត្រីសម្បូរខ្លាញ់ដូចជាត្រីសាល់ម៉ុនជាដើម វាសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3 ជួយកាត់បន្ថយការរលាក និងការពារជំងឺតម្រងនោមចេញពីការលាងឈាមទាំងក្មេងផងដែរ។

៤. ការញ៉ាំស៊ុតមួយថ្ងៃពីរ ឬបីគ្រាប់​​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម។ សម្រាប់​អ្នក​ជំងឺ​តម្រងនោម​កំពុង​ព្យាបាល​ដោយ​លាង​ឈាម ស៊ុត​ពណ៌​ស​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ និង​មាន​ផូស្វ័រ​តិច​ផងដែរ។​

៥. ការហូបបន្លែ​ស្លឹក​បៃតងពិតជួយតម្រងនោមបានល្អ។ ព្រោះវាមានសារធាតុ folate, វីតាមីន C, វីតាមីន k, ជាតិ​ស​សៃ និង​សារធាតុ phytonutrients ដែលមាន​ប្រសិទ្ធិភាព​ជួយកាត់បន្ថយ​សម្ពាធ​ឈាម​, គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​, បន្សាប​ជាតិពុល និងថែ​តម្រងនោមឱ្យមានសុខភាពល្អថែមទៀត។

៦. អ្នកហូបផ្លែប៉ោមមានប៉ូតាស្យូម ផូស្វ័រ និងសូដ្យូមទាបធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់របបអាហារសម្រាប់តម្រងនោម។ វាមានសុវត្ថិភាពក្នុងការបរិភោគសម្រាប់អ្នកជំងឺតម្រងនោម និងការព្យាបាលឱ្យប្រសើរឡើងដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃ/ការប្តូរសរីរាង្គ ការលាងឈាម និងគ្រួសក្នុងតម្រងនោមជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3228

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia