ជំងឺ
៣ទម្លាប់នេះ អាចធ្វើឱ្យថ្លើមរបស់អ្នកកើតមហារីក

យោងតាមអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជំងឺ​មហារីក​ថ្លើម​នៅ​តែ​ជា​មហារីក​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេបំផុតរបស់កម្ពុជា។ នៅក្នុងឆ្នាំ២០២២ ករណីមហារីកថ្មីសរុបចំនួន ១៩៧៩៥នាក់​ ហើយមានអ្នកស្លាប់ចំនួន​ ១៣៧៩៩នាក់រួមជាមួយនឹងជំងឺមហារីកធំៗផ្សេងទៀតដូចជាមហារីកសួត និងមហារីកសុដន់។ ជាពិសេសអ្នកកើតជំងឺមហារីកថ្លើម មកពីកត្តាទាំង ៣នេះ៖

ទី១. អ្នកហូបអាហារដែលមានដុះផ្សិតមានដូចជា សណ្ដែកដី ពោត ឬអង្ករ ដែលវាមានផ្ទុកសារធាតុ Aflatoxin។ ទោះបីអ្នកខំចម្អិនអាហារនេះក្នុងកម្រិតសីតុណ្ហភាពខ្ពស់ក៏ដោយ ក៏អ្នកងាយឆ្លងកើតជំងឺក្រិនថ្លើម និងមហារីកថ្លើមផងដែរ។ ហើយវាបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាខូចថ្លើម ក្អួតចង្អោរ និងរាគជាដើម

 ទី២. ការផឹកគ្រឿងស្រវឹងជាប្រចាំធ្វើឱ្យថ្លើមចុះខ្សោយលឿន។ ព្រោះស្រានេះបានបង្កើតសារធាតុពុលម្យ៉ាងដែលបំផ្លាញ DNA របស់កោសិកាថ្លើមដែលរារាំងការបង្កើតកោសិកាថ្មី។ ហើយស្រានាំជំងឺរលាកថ្លើមប្រភេទ B និងជំងឺរលាកថ្លើមប្រភេទC ។

ទី៣. ការប្រើប្រាស់ប្រេងឆាដែលប្រើរួចឡើងវិញមានហានិភ័យដល់សុខភាពថ្លើមណាស់។ ព្រោះតែដើម្បីសន្សំប្រាក់ និងការចំណាយផ្សេងៗ ស្ត្រីមេផ្ទះជាច្រើនតែងតែរក្សាទុកប្រេងដែលនៅសល់បន្ទាប់ពីប្រើប្រាស់ក្នុងការចៀនរួច យកមកប្រើប្រាស់ម្តងទៀត។ ជាមួយគ្នានេះ ប្រេងដែលប្រើរួចយកមកប្រើឡើងវិញនៅក្នុងសីតុណ្ហភាពខ្ពស់ នោះសមាសធាតុគីមីក្នុងប្រេងនឹងត្រូវបំលែង ហើយបំបែកទៅជាសារធាតុដែលបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យកើតមានហានិភ័យនៃការកើតជំងឺមហារីកបេះដូង និងថ្លើមផងដែរ

ទម្លាប់៣នេះ ធ្វើឱ្យអ្នកងាយកើតជំងឺថ្លើម។ ដើម្បីថ្លើមមានសុខភាពល្អ អ្នកត្រូវមានទម្លាប់ល្អ ទើបថ្លើមរឹងមាំ។ អ្នកអាចធ្វើលំហាត់ប្រាណទៀងទាត់ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និង​ការ​ត្រួត​ពិនិត្យសុខភាពជាប្រចាំ ដើម្បីពង្រឹងសុខភាពថ្លើម និងការពារពីជំងឺ។ អ្នកអាចប្រើ Dever Plus ជួយបាន ទី១. ការពារមុខងារ​ថ្លើម ទី២. បន្សាបជាតិពុលក្នុងថ្លើម ទី៣. ផ្តល់អារម្មណ៍ស្រស់ថ្លា និងសុខភាពល្អជារៀងរាល់ថ្ងៃ។ Dever Plus — ថែថ្លើមល្អ សុខភាពល្អ គ្រួសារ​រុងរឿង​

Banner Dever Plus

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia