អ្នកកើតជំងឺដំបៅក្នុងក្រពះពោះវៀន តែងមានទម្លាប់ធ្វើការពីព្រឹកដល់យប់ជ្រៅ និងមានទម្លាប់ហូបអាហារជាប្រចាំថ្ងៃលឿន រហ័ស ឆ្ងាញ់ មានដូចជាមីកញ្ចប់ នំបុ័ង នំសាំងវិច និងកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងផ្អែមៗនៅពេលយប់បន្ថែមទៀត។ នេះជាទម្លាប់ប្រចាំថ្ងៃធ្វើឱ្យអ្នកឈឺក្រពះពោះវៀនលឿនណាស់។ តាមមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ជំងឺខ្សោយពោះវៀន ជាបណ្តុំរោគសញ្ញាបញ្ជាក់ថា អ្នកជំងឺមានបញ្ហាក្នុងពោះវៀន។
ហើយជំងឺនេះត្រូវបានឲ្យឈ្មោះផ្សេងៗគ្នាទៅតាមនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺខ្យល់ក្នុងពោះវៀន ឬហើមពោះវៀនជាដើម។ ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលជួបប្រទះញឹកញាប់ ពិសេសទៅលើអ្នកជំងឺដែលមានបញ្ហាថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។ រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖
